**ប្រជាជនរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ចំនួន៤គ្រួសារ នៅក្រុងសំពៅពូន ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល**កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារសន្តិសុខសុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ជូន ប្រជាពលរដ្ឋ ដែលធ្វើដំណើរកំសាន្តនៅតាមដងផ្លូវថ្មើរជើង**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យការដ្ឋានសាងសង់ផ្លូវចំនួន ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាត ១កំណាត់ នៅក្នុងខេត្តព្រះវិហារ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥**សម្តេចធិបតី ណែនាំឱ្យរួមគ្នាអភិវឌ្ឍទេសចរណ៍ប្រកបដោយបរិយាបន្ន និងការអភិវឌ្ឍទេសចរណ៍នៅនឹងកន្លែង ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍**ឯកឧត្តម ហេង សួរ អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីរបស់ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍**អគ្គនាយកធនាគារ ARDB អំពាវនាវឱ្យរោងម៉ាស៊ីនកិនស្រូវនៅទូទាំងប្រទេសបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះអគ្គីភ័យ និងទិញធានារ៉ាប់រងអគ្គីភ័យ**សម្តេចធិបតី៖ ចូលឆ្នាំមិនមានការហាមលេងបាញ់ទឹកទេ ប៉ុន្ដែត្រូវលេងដោយប្រយ័ត្នប្រយែង**សម្តេចធិបតី៖ ខេត្តតាកែវមានសក្ដានុពលច្រើនខាងវិស័យទេសចរណ៍ ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកទស្សនាច្រើន**សម្តេចធិបតី អំពាវនាវដល់គ្រឹះស្ថានហិរញ្ញវត្ថុ ផ្តល់កម្ចីជាមួយការប្រាក់សមរម្យ ដើម្បីជួយដល់សហគមន៍ទេសចរណ៍**សម្តេចធិបតី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាគីពាក់ព័ន្ធដែលសហការគ្នារៀបចំពិធីបុណ្យទន្លេលើកទី៩ ប្រកបដោយភាពអធិកអធម**សម្តេចធិបតី៖ រាជរដ្ឋាភិបាល នឹងខិតខំជួយលើកស្ទួយគុណតម្លៃនៃវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរថែមទៀត**សម្តេចធិបតី៖ ទោះបីកម្ពុជាមានកំណើនភ្ញៀវទេសចរក៏ដោយ ក៏រាជរដ្ឋាភិបាលមិននៅស្ងៀមដែរ**សម្តេចធិបតី៖ ទោះបីកម្ពុជាមានកំណើនភ្ញៀវទេសចរក៏ដោយ ក៏រាជរដ្ឋាភិបាលមិននៅស្ងៀមដែរ**សម្តេចធិបតី៖ រាជរដ្ឋាភិបាលគ្រោងនឹងទូលស្នើព្រះមហាក្សត្រ តែងតាំងបណ្ឌិត ជួន កក្កដា អតីតព្រះសង្ឃនៅវត្តប្រាសាទនាងខ្មៅ ជាអនុរដ្ឋលេខាធិការក្រសួងធម្មការ**សម្តេចធិបតី៖ ព្រះសង្ឃជួន កក្កដា សឹកគឺសឹកដោយការសម្រេចចិត្តខ្លួនឯងផ្ទាល់**សម្ដេចធិបតី៖ ការវិនិយោគរបស់វិស័យឯកជននៅតំបន់ណាមួយ មិនត្រូវធ្វើឱ្យសហគមន៍ស្លាប់នោះឡើយ**សម្តេចធិបតី៖ បុណ្យទន្លេលើកទី៩ ក្រោមប្រធានបទ«គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ» មានអត្ថន័យជ្រាលជ្រៅឆ្លុះបញ្ចាំងពីអត្ថប្រយោជន៍របស់ទន្លេ

រដ្ឋបាលខេត្តព្រៃវែង ចេញមកបញ្ជាក់ចំពោះការផ្សព្វផ្សាយតាមរយៈFacebook គណនីឈ្មោះ “អន ភារិ” ដែលថា ក្រុមហ៊ុនសាងសង់បានធ្វើការឈូសឆាយទៅលើដីកម្មសិទ្ធិរបស់ពួកគាត់ ដោយមិនទាន់បានទទួលប្រាក់សំណងនៅឡើយ


ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង សូមជម្រាបជូនសាធារណជន ជ្រាបថា កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០២៤ តាមរយៈប្រព័ន្ធបណ្តាញសង្គម Facebook ដែលមានគណនីឈ្មោះ អន ភារិ បានផ្សព្វផ្សាយព័ត៌មានថា ក្រុមហ៊ុនសាងសង់បានធ្វើការឈូសឆាយទៅលើដីកម្មសិទ្ធិរបស់ពួកគាត់ ដោយមិនទាន់បានទទួលប្រាក់សំណង នៅឡើយ។

ពាក់ព័ន្ធករណីនេះរដ្ឋបាលខេត្តព្រៃវែង សូមជម្រាបជូនថា អនុគម្រោងសាងសង់ផ្លូវខេត្តលេខ ៣១២ នេះមានប្រជាពលរដ្ឋរងផលប៉ះពាល់សរុប ចំនួន៩៦៤គ្រួសារ ក្នុងនោះគិតត្រឹមបច្ចុប្បន្នមានប្រជាពលរដ្ឋចំនួន ៩៦២គ្រួសារ បានឯកភាពទទួលយកប្រាក់សំណងគោលនយោបាយ តាមអត្រាតម្លៃជំនួស លើកលែងតែគ្រួសារ ចំនួន២ប៉ុណ្ណោះ ដែលមិនទាន់ឯកភាពទទួលយកប្រាក់សំណងក្នុងនោះមានឈ្មោះដូចជា៖១-លោក អន ភារិ ភេទប្រុស ប៉ះពាល់ដីទំហំ ៣៦០,២១ ម៉ែត្រក្រឡា ២- លោកស្រី សន ចាន់ថ្លា ភេទស្រី ប៉ះពាល់ដីទំហំ ៣៣២,៧៧ ម៉ែត្រក្រឡា ដែលទីតាំងដីទាំងពីរខាងលើស្ថិតក្នុងភូមិសំពោង ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង។

សូមជម្រាបជូនថាការទូទាត់សំណងនេះ ត្រូវបានធ្វើឡើងដោយផ្អែកតាមអត្រាតម្លៃជំនួសដែលបានសិក្សាដោយ ក្រុមហ៊ុនប្រកបដោយវិជ្ជាជីវៈ តាមប្រភេទដី ទំហំដី និងទីតាំងដែលរងផលប៉ះពាល់ជាក់ស្តែង។ ហើយកន្លងមក ករណីបងប្អូនប្រជាពលរដ្ឋទាំង២គ្រួសារ ខាងលើ ក្រុមការងារអន្តរក្រសួង បានសហការណ៍ជាមួយអាជ្ញាធរពាក់ព័ន្ធ បានធ្វើការអញ្ជើញពួកគាត់មកធ្វើការសម្របសម្រួលចំនួន៣លើក រួចមកហើយ។ លើកទី១ និងលើកទី ២ នៅ សាលាស្រុកព្រះស្តេច និងការចុះដល់ទីតាំងប៉ះពាល់តែម្តង និងលើកទី ៣ បានអញ្ជើញពួកគាត់មកធ្វើការសម្រប សម្រួលនៅសាលប្រជុំសាលាខេត្តព្រៃវែង ជាលទ្ធផលពួកគាត់មិនឯកភាពអត្រាតម្លៃ និងទាមទារតម្លៃខ្ពស់។

ផ្អែកតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ព្រមទាំងនីតិវិធីការងារ និងដើម្បីបម្រើផលប្រយោជន៍សាធារណៈ និង ជៀសវាងការរាំងស្ទះដល់ការងារសាងសង់ កន្លងមករដ្ឋបាលខេត្តព្រៃវែង បានចេញលិខិត ជម្រាបជូនលោក អភិបាលស្រុកព្រះស្តេច ធ្វើការសហការណ៍ ជាមួយក្រុមការងារអន្តរក្រសួងដោះស្រាយផលប៉ះពាល់ ធ្វើការ ឈូសឆាយ ត្រឹមចំណុចរងផលប៉ះពាល់ ចំពោះប្រាក់ឧបត្ថម្ភគោលនយោបាយដោះស្រាយផលប៉ះពាល់ គណៈ កម្មការនៅតែរក្សាជំហរសម្របសម្រួលជូនដដែល ហើយពួកគាត់នៅតែមានសិទ្ធិអាចបន្តពាក្យបណ្តឹងតាមនីតិវិធី តុលាការបាន៕

អត្ថបទដែលជាប់ទាក់ទង