ឧត្ដមសេនីយ៍ត្រី ជឹម ប៊ុនអាន នាំអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ទៅចូលរួមបុណ្យសព ប្រជាពលរដ្ឋក្នុងឃុំពន្លៃ ស្រុកភ្នំស្រុក
ភ្នំពេញ៖ ឧត្ដមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យ ព្រមទាំងសហការី នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ បាននាំយកអំណោយមនុស្សធម៌ដ៏ថ្លៃថ្លា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី រួមមាន អង្ករ ទឹកសុទ្ធ មី ទឹកត្រី ទឹកស៊ីអ៉ីវ ត្រីខ និងថវិកាមួយចំនួន ចូលរួមបុណ្យសព ចំនួន ៣សព នៅឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
ក្នុងពេលនោះផងដែរ ឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានផ្សព្វផ្សាយបន្ថែមអំពីគុណសម្បត្តិ នៃការធ្វើសំបុត្រ មរណភាព និងបានថ្លែងអំណរគុណដល់ មន្រ្ដីមូលដ្ឋានជាពិសេសគឺថ្នាក់ ភូមិ ឃុំ ដែលបានជួយសម្រួលការងារដល់ប្រជាពលរដ្ឋបានទាន់ពេលវេលា។
ជាចុងក្រោយ ឧត្តមសេនីយ៍ត្រី មេបញ្ជាការ និងសហការីចូលរួមរំលែកទុកដល់គ្រួសារសពទាំង៣ និងសូមឱ្យវិញ្ញាណក្ខន្ធនៃសព បានទៅកាន់ទីបរមសុខកុំបីឃ្លៀងឃ្លាតឡើយ៕