**សមាគមបាល់ទាត់ប៉ូឡូញប្រកាសជំនួយហិរញ្ញវត្ថុសម្រាប់ក្លឹបដែលរងផលប៉ះពាល់ដោយទឹកជំនន់**ប្រធាន EC ទៅដល់នៅទីក្រុង Kiev សារជាថ្មី ដើម្បីពិភាក្សាអំពីការគាំទ្រអ៊ុយក្រែន**សម្តេច ម៉ែន សំអន អញ្ជើញសូត្រមន្តកាន់បិណ្ឌវេនទី៤ នៅវត្តព្រះអង្គធំ**ក្រសួងការងារ និងអន្តរជាតិទេសន្តរប្រវេសន៍ IOM ឯកភាពបន្តពង្រឹងទំនាក់ទំនងផ្នែកទេសន្តរប្រវេសន៍នៅកម្ពុជា**សម្តេច ម៉ែន សំអន អញ្ជើញអុចធូបបួងសួងនៅប្រាសាទព្រះគោ ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើនជូនដល់ប្រជាពលរដ្ឋខ្មែរ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញក្នុងពិធីសូត្រមន្ត កាន់បិណ្ឌវេនទី៤ នៅវត្តបទុមវតី**ឧត្តមសេនីយ៍ឯក​ ឌី​ វិជ្ជា​​ លើកទឹកចិត្តប្រជាពលរដ្ឋរងការចាញ់បោកគ្រប់រូបភាព ប្តឹងទៅសមត្ថកិច្ចដើម្បីរកមុខជនខិលខូចមក​ផ្តន្ទា​ទោស**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជា**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តឱ្យវេទិកាស្រ្តីអឺរ៉ាស៊ីលើកទី៤ផ្តល់អាទិភាពឱ្យមានការចូលរួមរបស់ស្រ្តីក្នុងការចរចាសន្តិភាព និងការដោះស្រាយជម្លោះ**អ៊ុំ សំអាន ធ្លាប់ជាទណ្ឌិតជាប់គុកដោយសារតែបំភ្លៃការពិតលើរឿងព្រំដែន**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្ដល់អំណោយជូន មណ្ឌលកុមារកំព្រាវិសាខានៃក្តីសង្ឃឹមវត្តខ្ចាស់ ស្ថិតក្នុងស្រុកព្រះនេត្រព្រះ**នគរបាលឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីហិង្សា នៅជាប់របងព្រលានយន្តហោះភ្នំពេញ ខណ្ឌពោធិ៍សែនជ័យ**សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ទៅបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅចិន ចាប់ពីថ្ងៃ ទី២២-២៦ ខែកញ្ញា**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងការងារឥណទាន និងពិភាក្សាលើការស្នើសុំបង្កើតគណនីសម្រាប់អង្គភាពគ្រប់គ្រងគម្រោងឥណទាននៃក្រសួងអភិវឌ្ឍន៍ជនបទ**ឯកឧត្តម សុខ លូ អញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យអុំទូក និងបណ្ដែតប្រទីបខេត្តបាត់ដំបងឆ្នាំ២០២៤**ក្រុមហ៊ុនហុងដា នឹងបន្តពង្រីកការវិនិយោគរបស់ខ្លួន នៅកម្ពុជា**នាយឧត្ដមសេនីយ៍ ខេង សុមេធ បើកវគ្គហ្វឹកហ្វឺនជំនាញយុទ្ធវិធីប្រតិបត្តិការ និងសង្គ្រោះបឋមជំនាន់ទី១៩ ដល់កងកម្លាំងនគរបាលការពារព្រំដែនគោក ប្រចាំទិសប្រាសាទព្រះវិហារ**កម្ពុជាស្នើឱ្យកោះម៉ាសាល់ ពិចារណាចូលជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា**គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចេញសេចក្តីអំពាវនាវស្ដីពីការបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាស ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ**កម្ពុជា-វៀតណាម រួមគ្នាលើកកម្ពស់ប្រសិទ្ធិភាព កិច្ចសហការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងទប់ស្កាត់បទល្មើសគ្រឿងញៀន នៅតាមតំបន់ព្រំដែន

រដ្ឋបាលខេត្តកណ្ដាល បើកវគ្គបណ្តុះបណ្តាល ស្តីពីការលើកកម្ពស់ការចូលរួមរបស់យុវជន ក្នុងដំណើរការរៀបចំកសាង ផែនការអភិវឌ្ឍន៍ កម្មវិធីវិនិយោគបីឆ្នាំរំកិល

ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ លោក ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាល ស្តីពីការលើកកម្ពស់ការចូលរួមរបស់យុវជន ក្នុងដំណើរការរៀបចំកសាងផែនការអភិវឌ្ឍន៍ កម្មវិធីវិនិយោគបីឆ្នាំរំកិល និងគម្រោងថវិកា របស់រដ្ឋបាលឃុំ សង្កាត់ ជូនដល់អាជ្ញាធរស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម ស្រុកមុខកំពូល ស្រុកអង្គស្នួល ស្រុកពញាឮ ក្រុងអរិយក្សត្រ និងការិយាល័យផែនការ និងគាំទ្រឃុំសង្កាត់ នៅតាមក្រុង-ស្រុក មន្ត្រីបង្គោលផែនការ នៅតាមក្រុង-ស្រុក មេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ និងជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំ។

លោក ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាល ស្តីពីការលើកកម្ពស់ការចូលរួមរបស់យុវជនក្នុងដំណើរ ការរៀបចំកសាង ផែនការអភិវឌ្ឍន៍ កម្មវិធីវិនិយោគបីឆ្នាំរំកិល និងគម្រោងថវិកា របស់រដ្ឋបាលឃុំ សង្កាត់ នាពេលនេះ ពិតជាមានសារៈសំខាន់ ដែលបានធ្វើការបណ្តុះបណ្តាលដល់គ្រូឧទ្ទេស នៅតាមរាជធានីខេត្តទាំង២៥ ហើយចំណេះដឹង ដែលទទួលបានទាំងនោះ គឺត្រូវធ្វើការបណ្តុះបណ្តាលបន្តជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ហើយថ្នាក់ក្រោមជាតិទាំងនោះ គឺមានវត្តមានរបស់ លោក លោកស្រី ដែលជាសិក្ខាកាមនៅទីនេះស្រាប់ គឺខ្លះជាអ្នកជួយគាំទ្រ និងខ្លះទៀតជាអ្នកអនុវត្តផ្ទាល់។ ជាក់ស្តែងប្រធានបទនៃវគ្គរបស់យើងនេះ គឺថ្នាក់ ក្រុង ស្រុក ជាអ្នកជួយសម្របសម្រួលគាំទ្រ រីឯនៅថ្នាក់ ឃុំ សង្កាត់ វិញ គឺជាតួអង្គអ្នកអនុវត្តផ្ទាល់តែម្តង។

លោក បន្តថា លោក លោកស្រី ទាំងអស់ ក៏ធ្លាប់បានដឹងខ្លះៗហើយថា ការដែលរៀនសូត្រ ពីបទពិសោធន៍បរទេស អាចឱ្យយើងទទួលបាននូវទស្សនៈទានថ្មីៗក៏ពិតមែន តែការរៀនសូត្រផ្ទាល់ពីគ្នាទៅវិញទៅមក មិនត្រឹមតែទទួលបាននូវទស្សនៈទានថ្មីៗប៉ុណ្ណោះទេ តែវាថែមទាំងអាចផ្តល់ឱ្យយើងនៅចំណេះដឹងថ្មីៗ និងបទពិសោធន៍ល្អៗ ដែលត្រូវនឹងបរិបទស្របតាមស្ថានភាពសង្គមបច្ចុប្បន្នផងដែរ។

ឯកឧត្តម បន្ថែមថា ក្នុងន័យនេះដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលសម្រេចបាននូវចក្ខុវិស័យ ដ៏វែងឆ្ងាយនេះ ជាពិសេសគឺក្រុមយុវជនរបស់យើងនេះតែម្តងត្រូវខិតខំប្រឹងប្រែងទាំងអស់គ្នា ដើម្បីបង្ហាញអំពីវឌ្ឍនភាព និងការសម្រេចបាននូវសមិទ្ធផលថ្មីជាច្រើននៅក្នុងមូលដ្ឋាន។

លោក បានលើកឡើងថា យុវជនជាទំពាំងស្នងឫស្សី ដូច្នេះការចូលរួមរបស់យុវជន ពិតជាមានសារៈសំខាន់ ដល់ការអភិវឌ្ឍប្រកបដោយចីរភាព ជាពិសេសការចូលរួមក្នុងដំណើរការរៀបចំផែនការ និងថវិកាឃុំ សង្កាត់ ដូច្នេះក្រុមប្រឹក្សាឃុំ សង្កាត់ គួរតែយកចិត្តទុកដាក់ និងផ្តល់ឱកាសឱ្យយុវជនបានចូលរួមជាមួយសកម្មភាពចាំបាច់នានា របស់រដ្ឋបាលឃុំ សង្កាត់ ហើយវគ្គបណ្តុះបណ្តាលមួយនេះ ជាជំនួយ ស្មារតីដល់ក្រុមប្រឹក្សាឃុំ សង្កាត់ ដើម្បីស្វែងយល់បន្ថែម អំពីសារៈ សំខាន់នៃការចូលរួមរបស់យុវជន ហើយត្រូវបានឆ្លើយតបទៅនឹងលិខិតបទដ្ឋានគតិយុត្តរបស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន ផងដែរ។

លោក ក៏បានផ្តាំផ្ញើនូវចំណុចមួយចំនួន ក្នុងនោះការចូលរួមរបស់យុវជន នៅក្នុងវគ្គបណ្តុះបណ្តាលរបស់យើងនាពេលនេះ គឺសំដៅលើការចូលរួមជាបុគ្គល ឬជាក្រុម ដោយផ្ទាល់ ឬដោយប្រយោល ដើម្បីបញ្ចេញ យោបល់ផ្ទាល់របស់ខ្លួន អំពីការសំណូមពរ ការឆ្លើយតប និងការសម្រេចចិត្តពាក់ព័ន្ធនឹងកិច្ចការនានានៃដំណើរការរៀបចំនិងកសាងផែនការអភិវឌ្ឍន៍កម្មវិធីវិនិយោគបីឆ្នាំរំកិលឃុំ សង្កាត់ ព្រមទាំងការអនុម័តគម្រោងថវិកាប្រចាំឆ្នាំរបស់ឃុំ សង្កាត់។ ការផ្តល់សេវា និងនីតិវិធីការអនុវត្តកិច្ចការងារមួយចំនួន គឺទាមទាឱ្យមានតម្លាភាព ក្នុងន័យនេះសំដៅលើការបើកចំហពីព័ត៌មាន ឱ្យបានទូលំទូលាយ ដល់យុវជនតាមរយៈការផ្សព្វផ្សាយជាសាធារណៈ ការសម្រេចចិត្ត និងការអនុវត្តនានាក្នុងដំណើរការរៀបចំ និងអនុវត្តផែនការអភិវឌ្ឍន៍ កម្មវីធីវិនិយោគបីឆ្នាំរំកិលឃុំ សង្កាត់ ថវិកាឃុំ សង្កាត់ និងព័ត៌មានទាំងនេះ មានលក្ខណៈងាយយល់ និងគ្រប់ជ្រុងជ្រោយ៕

អត្ថបទដែលជាប់ទាក់ទង