**ប្រាកដណាស់! បន្ទាប់ពីថៅកែរបស់អ្នក បានចុះឈ្មោះអ្នកចូលជាសមាជិក ប.ស.ស. និងមានប័ណ្ណសមាជិក ប.ស.ស. រួចរាល់ នោះអ្នកនឹងទទួលបានការធានារ៉ាប់រងរបបសន្តិសុខសង្គមតាមរយៈ ប.ស.ស.**ក្រុមអ្នកស៊ើបអង្កេតប្រឆាំងអំពើពុករលួយរបស់រដ្ឋបានចូលទៅក្នុងគេហដ្ឋាន របស់ប្រធានាធិបតី Yoon Suk Yeol ដើម្បីអនុវត្តដីកាឃុំខ្លួន**នគរបាលខេត្តព្រៃវែង បន្តខិតខំពន្លឿនសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលា**អត្រាប្តូរប្រាក់ផ្លូវការ ១ដុល្លារអាមេរិក ស្មើ៤,០៣២រៀល សម្រាប់ថ្ងៃទី៣ ខែមករានេះ**អ្នកនាំពាក្យ៖ ២ថ្ងៃ មុនដាច់ឆ្នាំ២០២៤ មន្ត្រីផ្តល់សេវាអត្តសញ្ញាណកម្ម ៣ពាន់សេវាជូនពលរដ្ឋ**មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ ណែនាំដល់មន្រ្តីក្រោមឱវាទកុំឱ្យយកខ្លួនទៅពាក់ព័ន្ធនិងបទល្មើសគ្រប់ប្រភេទ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ប្រជារាស្រ្តកម្ពុជាមានភ័ព្វសំណាងដែលបានរស់ក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រ**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន**EDC ជូនដំណឹងពីការរអាក់រអួលផ្គត់ផ្គង់ចរន្តនៅតំបន់មួយចំនួន ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៥ ខែមករា**នាយខណ្ឌរដ្ឋបាលព្រៃឈើតាកែវ អំពាវនាវប្រជាពលរដ្ឋចូលរួមថែរក្សា និងដាំដើមឈើនៅតាមផ្ទះរាងៗខ្លួនឱ្យបានកាន់តែច្រើន**កម្ពុជា-អឺរ៉ុប វាយតម្លៃខ្ពស់អំពីទំនាក់ទំនង និងភាពជាដៃគូ ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា**យ៉ាងហោចណាស់មនុស្ស ២៧នាក់ បានស្លាប់ បន្ទាប់ពីទូកជនចំណាកស្រុក ២គ្រឿង បានលិចនៅក្នុងដែនទឹកនៃទីក្រុង Sfax ប្រទេសទុយនីស៊ី**ក្នុង១ខែធ្នូ ២០២៤ មានភ្ញៀវទេសចរចូលទស្សនារមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរជិត ១៥០០០នាក់**ក្រសួងពាណិជ្ជកម្មអាមេរិក កំពុងពិចារណាលើច្បាប់ថ្មី ដែលអាចហាមឃាត់យន្តហោះគ្មានមនុស្សបើករបស់ចិន នៅសហរដ្ឋអាមេរិក**អ្នកជំនាញសេដ្ឋកិច្ច៖ តួលេខប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៥ ចំនួន២០៨ដុល្លារ ធ្វើឱ្យកម្ពុជានៅតែរក្សាខ្លួនចូលរួមប្រកួតប្រជែងការទាក់ទាញការវិនិយោគ**ពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះចំនួន៦គ្រួសារ ក្នុងស្រុកមុខកំពូល ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**រដ្ឋមន្រ្តី ឈាង រ៉ា ណែនាំដល់នាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស ត្រូវបន្តធ្វើនវានុវត្តន៍ជាបន្តបន្ទាប់ទៀត ក្នុងការពង្រឹង និងបង្កើនសមត្ថភាពបណ្តុះបណ្តាលធនធានមនុស្ស វិស័យសុខាភិបាល**ខ្មាន់កាំភ្លើងបាញ់សម្លាប់​មនុស្ស​១២​នាក់​នៅ​ទីក្រុង​តូច​ម៉ុង​តេ​ណេ​ហ្គ្រោ​**ការវិនិយោគបៃតងនៅក្នុងវិស័យបរិស្ថានកំពុងទទួលបានការចាប់អារម្មណ៍ពីវិនិយោគិនអន្តរជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលជាមួយគណៈកម្មាធិការសហគមន៍កសិករប្រើប្រាស់ទឹកនៃប្រព័ន្ធធារាសាស្ត្រកំពីងពួយ និងចុះត្រួតពិនិត្យជាក់ស្តែងប្រព័ន្ធធារាសាស្ត្រកំពីងពួយ ក្នុងស្រុកបាណន់

នាយឧត្តមសេនីយ៍ វង្ស ពិសេន៖ កត្តាមនុស្សគឺជាគន្លឹះអាទិភាពក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានកំណត់យកគោលនយោបាយអាទិភាពគន្លឹះ៥ គឺ«មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ក្នុងនោះ កត្តាមនុស្សជាអាទិភាពខ្ពស់បំផុតសម្រាប់ការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។

ថ្លែងក្នុងពិធីប្រកាសមុខតំណែងនាយទាហាន និង ពិធីបិទវគ្គគរុកោសល្យយោធាចារ្យ វគ្គបណ្តុះបណ្តាលមន្រ្តីឧទ្យានុរក្ស និងបើកវគ្គបំប៉នយោធាចារ្យគ្រប់គ្រងវគ្គ នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ នៅសាលានាយទាហានសកម្ម ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់ថា មនុស្ស គឺជាកត្តាស្នូល ហើយការអប់រំបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍមូលធនមនុស្ស។

សម្រាប់ការកសាងកងយោធពលខេមរភូមិន្ទ ក៏ត្រូវឈរលើទស្សនៈវិស័យនេះផងដែរ ដោយ«មនុស្សមុន អាវុធយុទ្ធភណ្ឌតាមក្រោយ» ព្រោះគុណភាពមនុស្សត្រូវបានបង្កឡើងដោយច្រើនកត្តា សំខាន់គឺគុណភាពនយោបាយ ស្មារតីស្នេហាជាតិ ការគោរពវិន័យ សមត្ថភាព ឆន្ទៈ និងការប៉ិនប្រសប់ក្នុងការប្រយុទ្ធ ដើម្បីបុព្វហេតុជាតិមាតុភូមិ។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បន្តថា គុណភាពមនុស្សកើតមានទៅបាន
អាស្រ័យលើការអប់រំ និងហ្វឹកហ្វឺនប្រកបដោយគុណភាព ក្នុងនោះគ្រូគឺជាសសរស្តម្ភត្រូវប្រកាន់ខ្ជាប់នូវឥរិយាបថគំរូល្អ មានចំណេះដឹង គរុកោសល្យ បង្រៀន និងផ្តល់បទពិសោធន៍ ខ្លឹមសារឯកសារ ការតាក់តែងសលាកបត្របង្រៀន និងទីកន្លែងទាំងក្នុងថ្នាក់ និងទីលានហ្វឹកហាត់។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំសាលា និងគ្រូ ត្រូវសិក្សារិះរកវិធីសាស្ត្រ បច្ចេកទេសថ្មីៗសម្រាប់បង្ហាត់បង្រៀន និងមានលក្ខណៈយុទ្ធសាស្ត្រស្របតាមបច្ចេកវិជ្ជាយោធាបច្ចុប្បន្ន ដោយធានាទាំងគុណភាព សមត្ថភាពជំនាញ ព្រមទាំងធ្វើការត្រួតពិនិត្យវាយតម្លៃសិក្ខាកាម និងចូលរួមអនុវត្តរាល់ការចាត់តាំងបំពេញបេសកកម្មនានា។

ជាមួយនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ក៏បានក្រើនរម្លឹកដល់ថ្នាក់ដឹកនាំ នាយទាហាន ពលទាហានទាំងអស់ ត្រូវចងចាំ បង្កើនស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ច និងចាត់វិធានការទាន់ពេលវេលាចំពោះឧបាយកលគ្រប់រូបភាពរបស់ក្រុមជ្រុលនិយម ដែលប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងការពារឲ្យខាងតែបានសុខសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយ ៕

អត្ថបទដែលជាប់ទាក់ទង