សមិទ្ធផលថ្មីនៅក្រុងកំពត នាឡិកាដ៏ធំបន្ថែមពីសេះសមុទ្រ ដែលបានផ្តល់ភាពទាក់ទាញ និងលេីកកម្ពស់វិស័យទេសចរណ៍
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍ថា សមិទ្ធផលថ្មីនៅក្រុងកំពត នាឡិកាដ៏ធំ បន្ថែមពីសេះសមុទ្រ ដែលបានផ្តល់ភាពទាក់ទាញ និងលេីកកម្ពស់វិស័យទេសចរណ៍នាខេត្តជាប់សមុទ្ររបស់យេីង ។
តាមរយៈបណ្ដាញសង្គមនៅថ្ងៃទី៣០ ខែសីហានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់បងប្អូន អ៊ំពូមីង តាយាយ រីករាយកំសាន្តជាមួយនឹងសមិទ្ធផលថ្មី ព្រមទាំងទីកន្លែងទេសចរណ៍ជាច្រេីនទៅទឹកដីខេត្តកំពត ក៏ដូចជាខេត្តជាប់សមុទ្រទាំងបួនរបស់យេីង ផងដែរ។
ជាមួយគ្នានេះសម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានកោតសរសេីររដ្ឋបាលខេត្តកំពត ដែលបានខិតខំបង្កេីតសមិទ្ធផលថ្មី រួមចំណែកក្នុងការលេីកកម្ពស់ទេសចរណ៍ទាំងក្នុងស្រុក និងក្រៅស្រុក ហេីយបន្ថែមជាជម្រេីសសម្រាប់មហាជនអញ្ជេីញទៅទស្សនា៕