**អភិបាលខេត្តកំពង់ចាម អញ្ជើញទស្សនកិច្ច មជ្ឈមណ្ឌលព្យាបាល និងស្ដារនីតិសម្បទា អ្នកញៀនគ្រឿងញៀន**ក្រសួងទេសចរណ៍ ជូនដំណឹង ស្តីពីបាតុភូតព្រះអាទិត្យរះចំកំពូលកណ្តាលនៃប្រាសាទអង្គរ “សមរាត្រីប្រាសាទអង្គរ Equinox Angkor”**មេទ័ពជើងគោកកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីពង្រឹងភាពជាដៃគូទ្វេភាគី កងទ័ពជើងគោក កម្ពុជា-ហ្វីលីពីន**ក្រសួងបរិស្ថាន៖ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី១៦ ខែមីនា គឺ “ល្អណាស់”**មន្រ្តីរដ្ឋាភិបាលអ៊ុយក្រែន បាននិយាយថា ទីក្រុងកៀវដឹងច្បាស់ថា ខ្លួនគ្មានសមត្ថភាពដណ្តើមយកមកវិញនូវទឹកដីទាំងអស់ ដែលកំពុងស្ថិតក្រោមការត្រួតត្រារបស់រុស្ស៉ី ដោយប្រើប្រាស់កម្លាំងយោធាឡើយ**អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ ក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នឹងបន្តប្រកាន់ខ្ជាប់នូវគោលជំហរម៉ឺងម៉ាត់ក្នុងការរឹតបន្តឹងវិន័យចំពោះចៅក្រម និងព្រះរាជអាជ្ញា ដែលប្រព្រឹត្តខុសច្បាប់ និងខុសក្រមសីលធម៌វិជ្ជាជីវៈ**ក្រសួងយុត្តិធម៌ កំពុងសិក្សាលទ្ធភាព ក្នុងការដាក់បញ្ចូលបទល្មើសថ្មីៗទៀត ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មអនឡាញ ចូលទៅក្នុងវិសោធនកម្មក្រមព្រហ្មទណ្ឌ**អ្នកនាំពាក្យក្រសួងយុត្តិធម៌ អំពាវនាវឱ្យដាក់បណ្តឹងតាមលេខទូរសព្ទ ឬទៅក្រសួងផ្ទាល់ ជាជាងការបង្ហោះលើហ្វេសប៊ុក**អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ សំណុំរឿងក្តីពាក់ព័ន្ធនឹងការខ្ចីប្រាក់ មានរហូតដល់ជាង១ម៉ឺនករណី កាលពីឆ្នាំ២០២៤ កន្លងទៅនេះ**អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ សំណុំរឿងគ្រឿងញៀននៅតាមតុលាការគ្រប់ជាន់ថ្នាក់ទូទាំងប្រទេស នៅឆ្នាំ២០២៤ បានធ្លាក់ចុះនូវចំណាត់ថ្នាក់ពីលេខ១ មកនៅលេខ៣**ក្រសួងប្រៃសណីយ៍ នឹងសហការជាមួយក្រុមហ៊ុនតិកតុ រៀបចំសិក្ខាសាលាផ្សព្វផ្សាយ ពីសុវត្ថិភាពលើប្រព័ន្ធអនឡាញ**រដ្ឋមន្ត្រីការបរទេសអាម៉េរិក ប្រកាសដាក់ទណ្ឌកម្មទិដ្ឋការប្រឆាំងនឹងមន្ត្រីថៃ ជុំវិញការនិរទេសជនជាតិដើមអ៊ុយហ្គ័រ**ប្រធានាធិបតីបារាំង អំពាវនាវឱ្យរុស្ស៊ី ទទួលយកសំណើបទឈប់បាញ់រយៈពេល ៣០ថ្ងៃ**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក នាំយកបច្ច័យចូលរួមពិធីបុណ្យផ្ការស្មីសាមគ្គី នៅវិទ្យាល័យបាក់ទូក**តុលាការជប៉ុន ច្រានចោលនូវសំណើរដើម្បីលុបចោលការយល់ព្រម ដែលផ្តល់ដោយនិយតកររបស់ប្រទេស ក្នុងការពង្រីកប្រតិបត្តិការរបស់ម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចំនួនបី នៅលើឆ្នេរសមុទ្រជប៉ុន**លោក ដូណាល់ ត្រាំ ជំរុញលោក ពូទីន ឱ្យទុកជីវិតឱ្យកងទ័ពអ៊ុយក្រែន ដែលរុស្ស៊ីកំពុងវាយរុញចេញពីតំបន់ Kursk**អភិបាលខេត្តកំពត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ​ចំនួន១ភូមិ​​ និងប្រកាសបិទផ្សាយជាធារណៈនូវឯកសារនៃការវិនិច្ឆ័យចំនួន ២ភូមិ​ ក្នុងស្រុកដងទង់​**លោកជំទាវ ជូ ប៊ុនអេង អញ្ជើញចុះសួរសុខទុក្ខ ទាហាន ដែលកំពុងឈរជើងការពារព្រំដែនកម្ពុជា-ថៃ សមរភូមិមុខទិសប្រាសាទតាមាន់ ខេត្តឧត្តរមានជ័យ**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបបានហើយជនដៃដល់ឆក់កាបូបគូដណ្ដឹងលោក Christ ដែលជា Vlogger ល្បីឈ្មោះ**ឯកឧត្ដម ហ៊ុន ម៉ានី៖ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សនយោបាយរឹងមាំមួយដែលមានមូលដ្ឋានចេញពីស្មារតីរួបរួមសាមគ្គី តម្កល់ប្រយោជន៍ជាតិជាអាទិភាព

ការជីកប្រឡាយក្រវាត់ជុំវិញ ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ដែលមានប្រវែង ៣៧គីឡូម៉ែត្រ ត្រូវបានបិទបញ្ចប់ដោយភាពជោគជ័យ

ភ្នំពេញ៖ រាជបណ្ឌិត្យសភាកម្ពុជា បានឲ្យដឹងថា ការជីកប្រឡាយក្រវាត់ជុំវិញឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ដែលមានប្រវែង៣៧គីឡូម៉ែត្រ ទទឹង៦ម៉ែត្រ ជម្រៅ៣ម៉ែត្រ ត្រូវបានបិទបញ្ចប់ប្រកបដោយភាពជោគជ័យ។

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងអំណរគុណជាអនេកប្បការជូនដល់ជនរួមជាតិខ្មែរដែលបានលះបង់ថវិកាផ្ទាល់ខ្លួនចូលរួមក្នុងការជីកប្រឡាយក្រវាត់ព្រុំដីនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប រហូតដល់ទីបញ្ចប់។ ថ្លែងក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានបញ្ជាក់យ៉ាងច្បាស់ៗថា ទឹកប្រាក់ដែលប្រមូលបានពីសប្បុរសជនទាំងអស់ មានចំនួនសរុប ១៨០.០០០ ដុល្លារ (ក្នុងនោះមានប្រាក់រៀល ចំនួន១៣៥លានរៀល និងប្រាក់ដុល្លារមានចំនួន ១៥០.០០០ដុល្លារផងដែរ)។ ជាមួយគ្នានោះផងដែរ ឯកឧត្តមបណ្ឌិតសភាចារ្យបានសង្កត់ធ្ងន់ថា«ថវិកាទាំងអស់ត្រូវបានប្រើប្រាស់លើដំណើរការជីកប្រឡាយព្រុំដីដោយម៉ត់ចត់និងសុក្រឹត្យបំផុត ពោលគឺពុំមានការបាត់បង់ខុសខ្ទង់ចំណាយណាមួយឡើយ។»

ជាងនេះទៅទៀត ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានបន្តទៀតថា«ការបិទបញ្ចប់ដោយជោគជ័យនៃការជីកប្រឡាយនេះ កើតចេញពីទឹកចិត្តនិងបេះដូងពិតៗរបស់បងប្អូនសប្បុរសខ្មែរគ្រប់មជ្ឈដ្ឋាន។» ឯកឧត្តមបណ្ឌិតសភាចារ្យ បានក្រើនរំលឹកថា ការចូលរួមចំណែករបស់បងប្អូនខ្មែរក្នុងការជីកប្រឡាយនេះ គឺបានបន្សល់ទុកនូវភស្តុតាងប្រវត្តិសាស្រ្តដ៏អស្ចារ្យសម្រាប់កូនចៅជំនាន់ក្រោយរបស់យើង។ ពិតណាស់ ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ពិតជាសំបូរទៅដោយសក្តានុពលជាច្រើន រួមមាន ធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃ សត្វស្លាបកម្រ ឡស្លដែកបុរាណ ត្រពាំងបុរាណ ជនជាតិដើមភាគតិច ជាដើម។ ដោយសង្កេតឃើញពី សារៈសំខាន់ទាំងនេះហើយ ទើបរាជបណ្ឌិត្យសភាកម្ពុជា ត្រូវតែយកចិត្តទុកថែរក្សាធនធានទាំងអស់នោះ តាមរយៈការអភិរក្សដោយម៉ឺងម៉ាត់បំផុត។

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋថា ការជីកប្រឡាយព្រុំដីនេះមិនត្រឹមត្រូវអាចការពារធនធានសំខាន់ៗនៅក្នុងឧទ្យានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចផ្តល់ប្រភពទឹកសម្រាប់បងប្អូនប្រជាពលរដ្ឋមូលដ្ឋាន និងសត្វព្រៃផងដែរ។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានបន្តទៀតថា «មានទឹក គឺមានអ្វីៗទាំងអស់» ដោយសារតែបែបនេះហើយ ទើបបុព្វបុរសខ្មែរជំនាន់ដើមឱ្យតម្លៃលើការរៀបចំប្រព័ន្ធទឹក នៅពេលរៀបចំក្រុង។ ក្នុងន័យនេះ ទឹកគឺធនធានដ៏សំខាន់បំផុតសម្រាប់ការដាំដុះដំណាំ និងការប្រើប្រាស់ប្រចាំថ្ងៃសម្រាប់ប្រជាពលរដ្ឋ។

លើសពីនេះទៅទៀត ឯកឧត្តមបណ្ឌិតសភាចារ្យ បានជម្រាបជូនសាធារណជនថា បន្ទាប់ពីការជីកប្រឡាយព្រុំដីនេះបានបញ្ចប់ទៅ ក្រុមការងារឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប នឹងដាំដើមត្នោត និងផ្កាជាច្រើនដើមនៅតាមបណ្តោយមាត់ប្រឡាយដើម្បីលម្អសោភណ្ឌភាពសម្រាប់ភ្ញៀវទេសចរណ៍ទាំងឡាយដែលអញ្ជើញមកទស្សនាផ្ទាល់នៅឧទ្យាន។

ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក៏បានស្នើឱ្យក្រសួងធនធានទឹក និងឧទុនិយម មេត្តាស្តារទំនប់បង្ហៀរ និងកាយទីតាំងប្រភពទឹកមួយចំនួនដែលស្ទះ ដើម្បីទាញយកទឹកសម្រាប់បងប្អូនប្រជាពលរដ្ឋមូលដ្ឋានអាស្រ័យផលដំណាំនៅឧទ្យាន ៕

អត្ថបទដែលជាប់ទាក់ទង