**កម្ពុជា ទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង ៥លាននាក់ ក្នុងរយៈពេល ១១ខែឆ្នាំ២០២៤នេះ**យោធាហ្វីលីពីន មានផែនការទិញប្រព័ន្ធមីស៉ីលរបស់អាមេរិក Typhon ដើម្បីយកមកការពារផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន**មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ ដើម្បីធានានូវការអភវិឌ្ឍទីផ្សារការងារ ប្រកបដោយប្រសិទ្ធភាព ការកសាងសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ត្រូវបានចាត់ទុកជាកិច្ចការអាទិភាព**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ ការងារកៅស៊ូ ត្រូវពិចារណាគិតគូរឱ្យវែងឆ្ងាយ មានភាពម្ចាស់ការ មានអំណាចទៅលើទីផ្សារ និងទាក់ទាញការវិនិយោគលើការកែច្នៃផលិតផលសម្រេចឱ្យមានភាពរឹងមាំ**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ ប្រជុំបូកសរុបសភាពការណ៍ និង លទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែធ្នូ ឆ្នាំ២០២៤ និងទិសដៅអនុវត្តការងារបន្ត**ក្រុមប្រឹក្សាខេត្តកណ្តាល បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់លើកទី១ អាណត្តិទី៤ នៅក្រុងតាខ្មៅ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋនៅមូលដ្ឋាន**ឯកឧត្តម អឿង ចន្ថា៖ ក្រសួងធនធានទឹក កំពុងជួយលើការងារផ្តល់ព័ត៌មានកសិឧតុនិយម និងការបណ្តុះបណ្តាលផ្នែកឧតុនិយម ដើម្បីជួយពង្រឹងដល់វិស័យកសិកម្ម**ភ្នំតែបានក្លាយជាភ្នំមាស ផលិតផលតែបែបច្នៃប្រឌិតថ្មីរបស់ប្រទេសចិនគួរអោយចាប់អារម្មណ៍**មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ(CFRD)តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់អំណោយកង់២០០០និងកាតាប១២០០០បានលើកទឹកចិត្ដបន្ថែមទៀតដល់ការសិក្សារបស់សិស្សនៅសាលាបឋមសិក្សាបល្ល័ង្កខាងលិច ——**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ៤គោលដៅ នៅតំបន់ព្រៃឡង់**កម្ពុជានិងប្រទេសជិតខាងមួយចំនួនទប់ស្កាត់ និងហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលHTPs**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៤ ដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**រដ្ឋមន្ត្រីការបរទេសតួកគី ជួបជាមួយមេដឹកនាំក្រុម HTS នៅទីក្រុងដាម៉ាស ក្រោយការដួលរលំរបប លោក Bashar al-Assad**គណៈប្រតិភូ​អារ៉ាប៊ីសាអូឌីត​ជួប​មេដឹកនាំ​ស៊ីរី​ថ្មី នៅ​ក្រុង​ដាម៉ាស**លោក Dmytro Lubinets ចោទប្រកាន់កងកម្លាំងរុស្ស៊ី ថា​បានប្រហារជីវិតអ្នកទោសសង្គ្រាមអ៊ុយក្រែន ៥នាក់**លោក ណេតាន់យ៉ាហ៊ូ គម្រាមធ្វើសកម្មភាពប្រឆាំងនឹងក្រុមហ៊ូធីរបស់យេម៉ែន**ប្រេស៊ីល៖ យន្ដហោះធុនតូចមួយគ្រឿង ធ្លាក់ចំហាងទំនិញមួយកន្លែង នៅទីក្រុង Gramado បណ្ដាលឲ្យមនុស្សជិះលើនោះស្លាប់ទាំងអស់**អ៉ីស្រាអែល នឹងបន្តប្រឆាំងនឹងក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ ក្នុងប្រទេសយេម៉ែន**ប្រធានាធិបតីរុស្ស៉ី សន្យាថានឹងបង្កការបំផ្លិចបំផ្លាញបន្ថែមដល់អ៊ុយក្រែន ទុកជាការសងសឹក

អភិបាលខេត្តកណ្ដាល៖ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក មានតួនាទីសំខាន់ក្នុងការការពារសន្តិសុខ សណ្ដាប់ធ្នាប់ ដើម្បីភាពសុខសាន្តរបស់ប្រជាជន

ភ្នំពេញ៖ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល បានលើកឡើងថា គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក មានតួនាទីសំខាន់ក្នុងការការពារសន្តិសុខ សណ្ដាប់ធ្នាប់ ដើម្បីភាពសុខសាន្តរបស់ប្រជាជន និងត្រូវការពារឱ្យនូវស្ថេរភាពនយោបាយដែលស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប៉ិនប្រសប់ របស់សម្ដេចមហាបបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ នៃរដ្ឋបាលស្រុកល្វាឯម នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ នៅបរិវេណសាលាស្រុកល្វាឯម ឯកឧត្ដម គួច ចំរើន ក៏បានណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកល្វាឯម ត្រូវយកចិត្តទុកដាក់អនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ពិសេសផ្ដោតលើការបង្ក្រាបបទល្មើសចោរកម្ម បញ្ហាគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសង និងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ឱ្យមានប្រសិទ្ធភាពខ្ពស់ក្នុងមូលដ្ឋានរបស់ខ្លួន។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ទៀតថា គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក មានតួនាទីសំខាន់ក្នុងការការពារសន្តិសុខ សណ្ដាប់ធ្នាប់ ដើម្បីភាពសុខសាន្តរបស់ប្រជាជន និងត្រូវការពារឱ្យនូវស្ថេរភាពនយោបាយដែលស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប៉ិនប្រសប់ របស់សម្ដេចមហាបបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

ឯកឧត្តមអភិបាលខេត្ត បន្តថា៖ បញ្ហាគ្រឿងញៀននៅតែបន្តកើតមានឡើងនៅក្នុងមូលដ្ឋាន ដូច្នេះគណៈបញ្ជាការឯកភាពស្រុក ត្រូវយកចិត្តទុកដាក់ និងមានវិធានការ បង្ក្រាប ទប់ស្កាត់ ព្រមទាំងធ្វើការផ្សព្វផ្សាយអប់រំ ដោយត្រូវចាត់វិធានការច្បាប់ និងវិធានការរដ្ឋបាលផងដែរ។ ជាមួយគ្នានេះ មន្ត្រីរាជការ កងកម្លាំង មិនត្រូវឱ្យមានពាក់ព័ន្ធជាមួយគ្រឿងញៀនឱ្យសោះ ហើយអ្នកដែលពាក់ព័ន្ធនឹងគ្រឿងញៀនអាចប្រឈមនឹងច្បាប់ ឬឈានដល់ការបណ្ដេញចេញពីក្របខ័ណ្ឌជាដើម។ បន្ថែមពីនេះ បញ្ហាល្បែងស៊ីសងត្រូវលុបបំបាត់កុំឱ្យមាននៅក្នុងមូលដ្ឋាន ព្រោះថាបញ្ហាល្បែងស៊ីសងនេះបានធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ សព្វថ្ងៃនេះបានឆក់យកជីវិតប្រជាពលរដ្ឋនៅតាមដងផ្លូវជារៀងរាល់ថ្ងៃ ដែលតម្រូវឱ្យយើងគ្រប់គ្នាត្រូវតែផ្សព្វផ្សាយ អប់រំ ជូនដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ទាំងវិធានការច្បាប់ និងវិធានការរដ្ឋបាល ពិសេសជាងទៀតឯកឧត្តមអភិបាលខេត្ត ក៏បានសង្កត់ធ្ងន់ផងដែរថា ក្នុងករណីមានគ្រោះថ្នាក់ចរាចរណ៍ឈានដល់ការបាត់បង់ជីវិត ហើយអ្នកបង្កគ្រោះថ្នាក់រត់គេចមិនទទួលខុសត្រូវ ស្នើដល់កងកម្លាំងត្រូវធ្វើការស្រាវជ្រាវយកមកផ្ដន្ទាទោសតាមច្បាប់ដោយគ្មានការលើកលែងឡើយ។ បញ្ហាក្មេងទំនើង ត្រូវអនុវត្តវិធានការច្បាប់ដោយគ្មានការលើកលែង ដើម្បីលុបបំបាត់បញ្ហាអនាធិបតេយ្យពីទង្វើក្មេងទំនើង ដើម្បីឱ្យសហគមន៍មានភាពសុខសាន្ត។

ក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្ត បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ទូទាំងស្រុក ដែលខិតខំបំពេញការងារទទួលបានលទ្ធផលយ៉ាងល្អប្រសើរជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាននាពេលកន្លងមក និងបានស្នើដល់ មន្រ្តីរាជការ កងកម្លាំង នៃរដ្ឋបាលស្រុកល្វាឯម ត្រូវបំរើសេវាសាធារណៈ និងសេវារដ្ឋបាល អោយបានល្អ បានឆាប់ និងមានភាពងាយស្រួល ស្របតាមគោលការ និងនីតិវិធីច្បាប់ មិនត្រូវមានឥរិយាបថអោយប្រជាពលរដ្ឋខ្លាចយើងទេ ត្រូវចាំថាមន្រ្តីរាជការ គឺជាខ្ញុំបម្រើរបស់ប្រជាជន ដូចនេះត្រូវតែខិតខំបំរើសេវាសាធារណៈឱ្យបានល្អប្រសើរ ជាមួយឥរិយាបថទន់ភ្លន់។

ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្ត បានជម្រាប និងពន្យល់អំពីស្ថានភាពនយោបាយក្នុងប្រទេសបច្ចុប្បន្ន ដែលក្រុមទុច្ចរិត អគតិកំពុងញុះញង់បង្កចលាចលលើបញ្ហាកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (DTA)។ ឯកឧត្តមថែមថា៖ កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម មិនបានធ្វើឱ្យយើងបាត់បង់ទឹកដីដូចក្រុមទុច្ចរឹតកំពុងញុះញង់នោះឡើយ តែបានផ្តល់ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិផលរបស់ប្រជាពលរដ្ឋ ការអភិវឌ្ឍជាហេដ្ឋារចនាសម្ព័ន្ធ ផ្តល់ការងារជូនពលរដ្ឋ កំណើនមនុស្សរស់នៅតំបន់‌នោះ និងទេសចរណ៍ នោះទើបជាការការពារបូរណភាពទឹកដីពិតប្រាកដ។

ឯកឧត្តមអភិបាលខេត្ត បញ្ជាក់បន្ថែមថា៖ អតីតកាលដែលយើងមិនទាន់មានការអភិវឌ្ឍន៍ យើងពិបាកធ្វើដំណើរ ទៅតំបន់នោះតាមផ្លូវគោកណាស់ តែបន្ទាប់ពីមានការអភិវឌ្ឍន៍យើងមានផ្លូវជាច្រើនខ្សែ ពិសេសយើងមានផ្លូវក្រវ៉ាត់ព្រំដែន ហើយយើង និងមានប្រជាពលរដ្ឋរស់នៅទីនោះច្រើន ក្នុងករណីមានការឈ្លានពានណាមួយប្រជាពលរដ្ឋនៅទីនោះនឹងរាយការណ៍អោយយើងដឹង ដែលនេះជាផ្លែផ្កានៃការអភិវឌ្ឍន៍នៅទីនោះ ៕

អត្ថបទដែលជាប់ទាក់ទង