លោកជំទាវ អ៊ាត សោភា ជួបផ្លាស់ប្តូរយោបល់ ជាមួយមន្ត្រីទូតអាមេរិក ពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា-អាមេរិក
ភ្នំពេញ៖ លោកជំទាវ រដ្ឋលេខាធិការ អ៊ាត សោភា ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្ត្រី នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ បានជួបផ្លាស់ប្តូរយោបល់ជាមួយលោកស្រី Bridgette L. Walker ភារធារីស្តីទីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា អំពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក រួមទាំងតួនាទីរបស់កម្ពុជា ជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក។