អភិសន្តិបណ្ឌិត ស សុខា អញ្ជើញចុះពិនិត្យមើលស្ថានភាពភូមិសាស្ត្រ និងការបំពេញការងាររបស់មន្ត្រី នៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក
ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពភូមិសាស្ត្រ និងការបំពេញការងាររបស់មន្ត្រី នៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត និងបន្តចុះពិនិត្យមើលការបំពេញការងាររបស់មន្ត្រី នៅក្នុងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ផងដែរ៕