សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ញើសារលិខិតរំលែកមរណទុក្ខ ចំពោះមរណភាពលោកអនុសេនីយ៍ត្រី សៅ រក្សា មន្រ្តីប៉ុស្តិ៍នគរបាលបឹងកេងកង២
ភ្នំពេញ៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារលិខិតរំលែកមរណទុក្ខ ដល់លោក នៅ សំបូរ និងលោកស្រី យ៉ង អិត ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពលោកអនុសេនីយ៍ត្រី សៅ រក្សា អាយុ២៩ឆ្នាំ ជាមន្រ្តីប៉ុស្តិ៍នគរបាលបឹងកេងកង២ អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលត្រូវជាកូន កាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហា ឆ្នាំ២០២៤កន្លងទៅ ក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសហឹង្សា។