**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខ លោកមេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានព្យាបាលដោយវះកាត់ដុំគីសខ្នងនៅមន្ទីរពេទ្យ**អ៊ុយក្រែនមើលឃើញប្រទេសតួកគី ជាដៃគូក្នុងការធានាសន្តិសុខសម្រាប់ប្រទេសខ្លួន**បុរសម្នាក់ដេកស្លាប់ក្នុងថ្លុកឈាមលើផ្លូវបេតុង ក្រោយត្រូវឃាតកលួចកាប់ប្រហារបង្កការភ្ញាក់ផ្អើល នៅស្រុកសាមគ្គីមុនីជ័យ**សិក្ខាសាលាផ្សព្វផ្សាយស្តីពី សារៈប្រយោជន៍នៃការចុះបញ្ជីវិស្វករនៅគណៈវិស្វករកម្ពុជា**រដ្ឋបាលខេត្តពោធិ៍សាត់ ច្រានចោលទាំងស្រុងនូវការចុះផ្សាយព័ត៌មានរបស់ RFA Khmer ដែលផ្តល់ដោយបុគ្គល សែម សុខគា ដោយបំភ្លៃការពិតពាក់ព័ន្ធនឹង ការរៀបចំតំបន់អន្ទង់អាំង**សម្តេចប្រមុខរដ្ឋស្ដីទី៖ កម្ពុជា កំពុងប្រែក្លាយជាប្រទេសផលិតគ្រាប់ស្វាយចន្ទីស្រស់ ច្រើនជាងគេនៅលើពិភពលោក**សម្តេចតេជោ ការហួសចិត្តចំពោះទណ្ឌិត សម រង្ស៊ី ដែលស្នើឲ្យអាមេរិកដាក់ទណ្ឌកម្មកម្ពុជា ទាំងខ្លួនធ្លាប់ទិទៀនត្រង់ៗ ទៅលើលោក ត្រាំ**សម្តេចតេជោ ហួសចិត្តដែលក្រុមប្រឆាំងខ្លះធ្លាប់រិះគន់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ តែពេលនេះពឹងពាក់ដូណាល់ ត្រាំឡើងវិញ**សម្តេចតេជោ នឹងប្រគល់រាល់ឯកសារទាំងអស់ដែលជាប់ពាក់ព័ន្ធនឹងសម្ដេចផ្ទាល់ទៅគណៈកម្មាធិការគ្របគ្រងវិមានឈ្នះ ឈ្នះ ដើម្បីតម្កល់ទុក**សម្តេចតេជោ ប្រាប់ទៅជនបរទេសមួយចំនួនតូចដែលថា សម្ដេចនៅមានអំណាចធំ សម្ដេចថា ជាការពិតសម្ដេចនៅមានអំណាចធំ គឺអំណាចជាប្រធានគណបក្ស**សម្តេចតេជោ៖ មានកត្តាសំខាន់ៗចំនួន ៤ ដែលកម្ពុជាសម្រេចចិត្តចូលអាស៊ានឱ្យខាងតែបាន**សម្តេចតេជោ បញ្ជាឱ្យចាប់ខ្លួនមនុស្សម្នាក់នៅបាត់ដំបង ដោយសារប្រៀបធៀបសម្ដេចទៅនឹងអតីតប្រធានាធិបតីហ្វីលីពីន ឌូតើតេ**សម្តេចតេជោ បញ្ជាឱ្យចាប់ខ្លួនមនុស្សម្នាក់នៅបាត់ដំបង ដោយសារប្រៀបធៀបសម្ដេចទៅនឹងអតីតប្រធានាធិបតីហ្វីលីពីន ឌូតើតេ**សម្តេចតេជោ អំពាវនាវដល់អ្នកធុរកិច្ចនៅកម្ពុជាគប្បីរួមគ្នាធ្វើឲ្យសម្រេចបានគោលដៅកម្ពុជា ជាប្រទេសអភិវឌ្ឍន៍តិចតួចឆ្នាំ២០២៩ និងក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់ឆ្នាំ២០៣០**សម្តេចប្រមុខរដ្ឋស្តីទី ហៅពួកក្រុមជ្រុលនិយមមួយចំនួនតូចដែលចូលចិត្តបង្អាប់ជនជាតិឯងថាជា «សត្វ»**សម្តេចតេជោ៖ មូលហេតុដែលកម្ពុជានាំចូលពីចិនច្រើន គឺដោយសារកម្ពុជាមានតម្រូវការវត្ថុធាតុដើមច្រើនពីចិន**សម្តេចតេជោ៖ នៅលើពិភពលោកមានតែព្រះមហាក្សត្រកម្ពុជាប៉ុណ្ណោះដែលក្រជាងគេ ប៉ុន្តែជាព្រះមហាក្សត្រដែលមានទឹកព្រះទ័យមនុស្សធម៌ និងសន្ដោសប្រណីខ្លាំងជាងគេ**សម្តេចតេជោ៖ កម្ពុជាធ្លាប់តែជាប្រទេសនាំចូលដើម្បីផ្គត់ផ្គង់ ក្នុងស្រុក ប៉ុន្តែពេលនេះកម្ពុជា បានប្រែក្លាយជាប្រទេសផលិតហើយធ្វើការនាំចេញ**សេចក្តីថ្លែងការណ៍រួមនៃកិច្ចជំនួបរវាងប្រទេសចិន រុស្ស៊ីនិងអ៊ីរ៉ង់នៅក្រុងប៉េកាំង**រដ្ឋមន្ត្រី ហួត ហាក់៖ វិស័យទេសចរណ៍ ដើរតួនាទីជាវិស័យស្នូលធំមួយនៅក្នុងការប្រែក្លាយខេត្តព្រះសីហនុ ជា «តំបន់សេដ្ឋកិច្ចពិសេសពហុបំណង»

រដ្ឋមន្រ្តីក្រសួងធម្មការ អំពាវនាវដល់ព្រះសង្ឃ អាចារ្យ អាចារិនីទាំងអស់ សូមនិមន្តនិងអញ្ជើញ ទៅលេងកំសាន្តនិងមើលដោយផ្ទាល់ពីការអភិវឌ្ឍន៍នៅខេត្តភាឥសាន្ត

ភ្នំពេញ៖ ឯកឧត្តម ចាយ បូរិន អំពាវនាវដល់ព្រះសង្ឃ អាចារ្យ អាចារិនីទាំងអស់ សូមនិមន្តនិងអញ្ជើញ ទៅលេងកំសាន្តនិងមើលដោយផ្ទាល់ពីការអភិវឌ្ឍន៍នៅខេត្តភាឥសាន្ត ដែលមានដូចជា ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រោះរាជរដ្ឋាភិបាលបានរៀបចំជារថយន្តឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរបានទៅទស្សនាកំសាន្តដោយឥតគិតថ្លៃ។

ថ្លែងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី ៤៦ នារសៀលថ្ងៃទី៣០ ខែសីហានេះ ឯកឧត្តម ចាយ បូរិនបានបញ្ជាក់ថា អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានផ្តួចផ្តើមឲ្យក្រសួងធម្មការនិងសាសនា បើកវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរ ចាត់តាំងពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០០៩ រហូតមកដល់បច្ចុប្បន្ននេះបាន៤៦វគ្គហើយ ដោយសារតែមើលឃើញការរៀបចំពិធីអាពាហ៏ពិពាហ៍ និងពិធីបុណ្យទានផ្សេងៗខុសៗគ្នា របស់អាចារ្យដែលជាអ្នកដឹកនាំកម្មវិធី បង្កើតឲ្យមានការជជែកវែកញែករកខុសត្រូវមិនដាច់ស្រេចរបស់អាចារ្យ អាចារិនី អ្នកកាន់កម្មវិធី។ ហើយកាលពីពេលថ្មីនេះ ក្រសួងធម្មការនិងសាសនាបានទទួលអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងក្នុងពីធីសំណេះសំណាលជាមួយ អាចារ្យ អាចារិនីទូទាំងប្រទេសលើកទី៩ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ឲ្យរៀបចំជម្រុញបន្តបើកវគ្គបណ្តុះបណ្តាលតម្រង់ទិសអាចារ្យខ្មែរ ឱ្យមានការឯកភាពគ្នានៅក្នុងការដឹកនាំពិធីកម្មនានា តាមទម្រង់ទំនៀមទម្លាប់ ប្រពៃណីរក្សាឲ្យបាននៅអត្តសញ្ញាណជាតិ អភិរក្សវប្បធម៌ខ្មែរ ដើម្បីបញ្ជៀសវិបត្តិអាចារ្យ។

ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៏បញ្ជាក់ថា ដូចនេះបន្ទាប់ពីបានបញ្ចប់ការសិក្សានេះ សូមសិក្ខាកាមទាំងអស់ដែលរួមមាន ព្រះសង្ឃ អាចារ្យ អាចារិនី ចាំបាច់ត្រូវយកចំណេះវិជ្ជាដែលបានបំពេញបន្ថែមនេះ យកទៅដឹកនាំកម្មវិធីផ្សេងៗឲ្យបានត្រឹមត្រូវ ទៅតាមបែបបទជំនាញរៀងៗខ្លួន ពិសេសកាន់តែខិតជិតដល់ពិធីបុណ្យភ្ជុំបិណ្ឌផង ដូចនេះជាឱកាសល្អព្រះសង្ឃ អាចារ្យ អាចារ្យនី យកចំណេះជំនាញនេះទៅធ្វើពិធីកម្មដល់ប្រជាពុទ្ធបរិស័ទក្នុងរដូវបុណ្យទានផ្សេងៗ៕

អត្ថបទដែលជាប់ទាក់ទង