**រដ្ឋមន្ត្រីការបរទេសតូហ្គោ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**១០ថ្ងៃ មន្រ្តី ផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ជាង៦ពាន់លើក**អ៊ុយក្រែន អះអាងថា ខ្លួនបានបាញ់ទម្លាក់ដ្រូន ១៣០គ្រឿង ក្នុងការវាយប្រហាពេញមួយយប់របស់រុស្ស៉ី**ព្រះមហាក្សត្រ ត្រាស់បង្គាប់ដំឡើងឋានន្តរសក្តិ ថ្នាក់ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ ជូនសម្តេច ម៉ែន សំអន**ព្រះមហាក្សត្រ ត្រាស់បង្គាប់ដំឡើងឋានន្តរសក្តិ ថ្នាក់ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ ជូន សម្តេច ទៀ បាញ់**មន្ទីរបញ្ចកោណ ស្នើឱ្យយោធាផ្តល់ការការពារសុវត្ថិភាព ជុំវិញការចូលទៅកាន់ព្រែកជីកប៉ាណាម៉ា**ផ្លូវថ្មើរជើង (Walk Street) ភ្នំពេញ បាននិងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីពលរដ្ឋ ជាពិសេសពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេ ញ**ព្រឹត្តិការណ៍សម្តែងសិល្បៈអន្តរជាតិសៀមរាប-អង្គរ ពង្រឹងទំនាក់ទំនងចំណងមិត្តភាពរវាងកម្ពុជា និងអន្តរជាតិ**អភិបាលខេត្តកំពង់ចាម អញ្ជើញទស្សនកិច្ច មជ្ឈមណ្ឌលព្យាបាល និងស្ដារនីតិសម្បទា អ្នកញៀនគ្រឿងញៀន**ក្រសួងទេសចរណ៍ ជូនដំណឹង ស្តីពីបាតុភូតព្រះអាទិត្យរះចំកំពូលកណ្តាលនៃប្រាសាទអង្គរ “សមរាត្រីប្រាសាទអង្គរ Equinox Angkor”**មេទ័ពជើងគោកកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីពង្រឹងភាពជាដៃគូទ្វេភាគី កងទ័ពជើងគោក កម្ពុជា-ហ្វីលីពីន**ក្រសួងបរិស្ថាន៖ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី១៦ ខែមីនា គឺ “ល្អណាស់”**មន្រ្តីរដ្ឋាភិបាលអ៊ុយក្រែន បាននិយាយថា ទីក្រុងកៀវដឹងច្បាស់ថា ខ្លួនគ្មានសមត្ថភាពដណ្តើមយកមកវិញនូវទឹកដីទាំងអស់ ដែលកំពុងស្ថិតក្រោមការត្រួតត្រារបស់រុស្ស៉ី ដោយប្រើប្រាស់កម្លាំងយោធាឡើយ**អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ ក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នឹងបន្តប្រកាន់ខ្ជាប់នូវគោលជំហរម៉ឺងម៉ាត់ក្នុងការរឹតបន្តឹងវិន័យចំពោះចៅក្រម និងព្រះរាជអាជ្ញា ដែលប្រព្រឹត្តខុសច្បាប់ និងខុសក្រមសីលធម៌វិជ្ជាជីវៈ**ក្រសួងយុត្តិធម៌ កំពុងសិក្សាលទ្ធភាព ក្នុងការដាក់បញ្ចូលបទល្មើសថ្មីៗទៀត ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មអនឡាញ ចូលទៅក្នុងវិសោធនកម្មក្រមព្រហ្មទណ្ឌ**អ្នកនាំពាក្យក្រសួងយុត្តិធម៌ អំពាវនាវឱ្យដាក់បណ្តឹងតាមលេខទូរសព្ទ ឬទៅក្រសួងផ្ទាល់ ជាជាងការបង្ហោះលើហ្វេសប៊ុក**អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ សំណុំរឿងក្តីពាក់ព័ន្ធនឹងការខ្ចីប្រាក់ មានរហូតដល់ជាង១ម៉ឺនករណី កាលពីឆ្នាំ២០២៤ កន្លងទៅនេះ**អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ សំណុំរឿងគ្រឿងញៀននៅតាមតុលាការគ្រប់ជាន់ថ្នាក់ទូទាំងប្រទេស នៅឆ្នាំ២០២៤ បានធ្លាក់ចុះនូវចំណាត់ថ្នាក់ពីលេខ១ មកនៅលេខ៣**ក្រសួងប្រៃសណីយ៍ នឹងសហការជាមួយក្រុមហ៊ុនតិកតុ រៀបចំសិក្ខាសាលាផ្សព្វផ្សាយ ពីសុវត្ថិភាពលើប្រព័ន្ធអនឡាញ**រដ្ឋមន្ត្រីការបរទេសអាម៉េរិក ប្រកាសដាក់ទណ្ឌកម្មទិដ្ឋការប្រឆាំងនឹងមន្ត្រីថៃ ជុំវិញការនិរទេសជនជាតិដើមអ៊ុយហ្គ័រ

ឯកឧត្តម ប៊ុន ហុន ណែនាំអាជ្ញាធរខេត្តតាកែវ បង្កើនការផ្សព្វផ្សាយអំពីផលប៉ះពាល់សុខភាព ចំពោះការប្រើប្រាស់បារីអេឡិចត្រូនិក

ភ្នំពេញ៖ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានធ្វើការណែនាំដល់សមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់ បង្កើនការផ្សព្វផ្សាយអំពីផលប៉ះពាល់សុខភាព ចំពោះការប្រើប្រាស់បារីអេឡិចត្រូនិក សំដៅរួមចំណែកលើកកម្ពស់សុខុមាលភាពសង្គម និងបង្កើនធនធានមនុស្ស។

ការលើកឡើងរបស់ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នាឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពី ការបូកសរុបលទ្ធផលការអនុវត្តគោលនយោបាយភូមិ-ឃុំសង្កាត់ មានសុវត្ថិភាព ប្រចាំឆមាសទី១ ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្ត ឆមាសទី២ ឆ្នាំ២០២៤ ក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ នៅរដ្ឋបាលខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

ក្នុងពិធីនេះដែរ លោក កង អាណាន់ អភិបាលក្រុងដូនកែវ បានថ្លែងថា កន្លងមកនេះអាជ្ញាធរក្រុង បានសហការជាមួយមន្រ្តីជំនាញ សមត្ថកិច្ចពាក់ព័ន្ធ និងគណៈគ្រប់គ្រងសាលា បានចុះត្រួតពិនិត្យជាប្រចាំ នៅតាមគ្រឹះស្ថានសិក្សានានាទាំងរដ្ឋ និងឯកជនទាំងអស់ ហើយក៏បានរកឃើញសាលារៀនមួយចំនួនបានដាក់លក់បារីអេឡិចត្រូនិក ដែលអាជ្ញាធរ និងមន្រ្តីជំនាញបានហាមឃាត់ ហើយក៏បានអប់រំណែនាំដល់អាជីវករលក់ និងធ្វើកិច្ចសន្យាបើសិនមានការដាក់លក់លើកក្រោយ នឹងត្រូវទទួលទោសចំពោះមុខច្បាប់ដែលបានកំណត់ ដោយគ្មានការលើកលែង។

លោកអភិបាលក្រុងដូនកែវ បានថ្លែងបន្តថា បារីអេឡិចត្រូនិក គឺជាបារីមួយប្រភេទមានក្លិនក្រអូប ហើយមានផ្ទុកសាធាតុញៀនម្យ៉ាង ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព និងអាចបង្ករជាគ្រោះថ្នាក់ដល់អាយុជីវិតសិស្សពេលទិញយកទៅប្រើប្រាស់។ ដូច្នេះដើម្បីរួមចំណែកលុបបំបាត់ការចរាចរណ៍លក់ដូរបារីអេឡិចត្រូនិកនេះតទៅទៀត គប្បីអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ សង្កាត់ នឹងមន្រ្តីពាក់ព័ន្ធទាំងអស់សហការគ្នាផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដល់សិស្សទាំងអស់ ពីផលប៉ះពាល់ និងគ្រោះថ្នាក់ដែលបណ្ដាលមកពីការប្រើប្រាស់បារីអេឡិចត្រូនិកនេះ។

ឆ្លើយតបនឹងបញ្ហានេះដែរ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងថា បារីអេឡិចត្រូនិកនេះ បង្ករគ្រោះថ្នាក់ណាស់ វាធ្វើឱ្យប៉ះពាល់ដល់សួត និងខួរក្បាល ដូច្នេះហើយរាជរដ្ឋាភិបាល មិនអនុញ្ញាត្តឱ្យមានការដាក់លក់ រឺប្រើប្រាស់ទេ តែយ៉ាងណាក៏នៅតែមានជនខិលខូច លួចលាក់លក់ បន្លំជាមួយនំចំណីដែលដាក់លក់នៅតាមសាលារៀនដដែល ដូច្នេះទាមទារឱ្យអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់ បង្កើនការផ្សព្វផ្សាយដល់អាណាព្យាបាល ពិសេសយុវជន សិស្សានុសិស្ស និងចុះពិនិត្យជាប្រចាំ នៅតាមសាលារៀននានា ដើម្បីសំដៅរួមចំណែកលើកកម្ពស់សុខុមាលភាពសង្គម និងបង្កើនធនធានមនុស្ស ពិសេសលើកកម្ពស់គោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង