ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា និងឯកអគ្គរដ្ឋទូតវៀតណាម អញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួបលើកទី៧៩ ទិវាឯករាជ្យជាតិវៀតណាម
ភ្នំពេញ៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ង្វៀន ហ៊ុយតាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅកម្ពុជា អញ្ជើញជាអធិបតី ពិធីជប់លៀងអបអរសាទរខួបលើកទី៧៩ ទិវាឯករាជ្យជាតិវៀតណាម ដែលប្រព្រឹត្តិទៅនៅសណ្ឋាគាសូហ្វីតែល ភ្នំពេញភូគីត្រា នាល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤។
ពិធីនេះក៏មានការចូលរួមជាកិត្តិយសពីសំណាក់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត ៕