**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការបង្ក្រាបករណីកាប់ប្រហារនៅស្រុកបាទី ខេត្តតាកែវ, ជនដៃដល់៣នាក់ត្រូវបានចាប់ខ្លួន ខណៈបក្ខពួកផ្សេងទៀតបន្ដស្រាវជ្រាវ**មន្ត្រីជំនាញរកឃើញគ្រឿងក្នុងជ្រូក និងឆ្អឹងជំនីជ្រូក ពុំមានអនុលោមភាពចំនួន ៧០០គីឡូក្រាម**ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាពដើម្បីអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា**តុលាការ សម្រេចផ្តន្ទាទោស អតីតឧកញ៉ា ស្រី ស៊ីណា ៣១ឆ្នាំ និងសងសំណងដល់ជនរងគ្រោះដែលស្លាប់ និងរងរបួសជាង២លានដុល្លារ**នគរបាលឃាត់ខ្លួនយុវជនចំនួន៤នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ**ក្រសួងបរិស្ថាន ទទួលកុំព្យូទ័រពីក្រសួងប្រៃសណីយ៍សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន**ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ណែនាំឲ្យមន្ត្រីចំណុះធ្វើបច្ចុប្បន្នភាពទិន្នន័យឲ្យបានច្បាស់លាស់ទាំងក្រុមហ៊ុនសន្តិសុខឯកជន និងទិន្នន័យវគ្គបណ្តុះបណ្តាល**យុវជនពីរនាក់ ម្នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់ក្រោយដឹកដល់ពេទ្យ បន្ទាប់ពីពួកគេរពឹសដៃបំពានរាងកាយស្រីក្រមុំម្នាក់ នៅស្រុកព្រៃនប់**ទូតចិន៖ ប្រទេសចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់ប្រទេសកម្ពុជា ក្នុងការការពារសន្តិសុខជាតិ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាអំពីការរៀបចំប្រព័ន្ធឌីជីថលគ្រប់គ្រងលើកិច្ចការអនុគ្រោះទោស និងដោះលែងដោយមានលក្ខខណ្ឌនៃក្រសួងយុត្តិធម៌**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំអង្គសិក្ខាសាលា​ស្តីពី​ការកសាង​ផែនការ​ការងារ​យេនឌ័រ​ សម្រាប់​គម្រោង​ដែលទទួលហិរញ្ញប្បទាន​ពីធនាគារ​អភិវឌ្ឍន៍អាស៊ី ​(ADB)**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជួបសំណេះសំណាល និងឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២,៤០០,០០០រៀល ដល់និស្សិតដែលបានបញ្ជប់កម្មសិក្សានៅស្នងការដ្ឋាន**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ អង្គភាពនគរបាលចរាចរណ៍ផ្លូវគោក តាមបណ្តារាជធានី ខេត្ត នឹងអនុវត្តការដកហូតបណ្ណបើកបរយានយន្តគ្រប់ប្រភេទ ដែលអស់ពិន្ទុ ឬពិន្ទុសូន្យ**មន្ត្រីជំនាញកម្ពុជា ឡាវ និងវៀតណាម សន្យារួមគ្នាពង្រឹងការបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំលេីកដំបូងរបស់ក្រុមការងារទទួលបន្ទុករៀបចំ និងអនុវត្តគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល**ឯកអគ្គរដ្ឋទូតចប់អាណត្តិនៃប្រទេសឥណ្ឌា បង្ហាញសុទិដ្ឋិនិយមចំពោះទំនាក់ទំនងឥណ្ឌា-កម្ពុជា**ប.ស.ស. នៃក្រសួងការងារ បន្តប្រជុំពិភាក្សាជាមួយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកស្ដីពី “សុវត្ថិភាពរថយន្តដឹកកម្មករនិយោជិត”**ជប៉ុនគាំទ្រយុទ្ធនាការស្អាតរបស់កម្ពុជា ប្រទេសជប៉ុនបានសម្រេចផ្តល់ជូនជំនួយរថយន្តប្រមូលសំរាមចំនួន១០គ្រឿងបន្ថែមទៀត ដើម្បគាំទ្រដល់ «ភាពស្អាត» របស់កម្ពុជា**ទីប្រឹក្សាសន្តិសុខជាតិអាមេរិក ថារដ្ឋបាលប្រធានាធិបតី ចូ បៃដិន កំពុងមានការព្រួយបារម្ភថាអ៉ីរ៉ង់ដែលកំពុង យចុះឥទ្ធិពល អាចនឹងផលិតអាវុធនុយក្លេអ៊ែរ**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ សិស្សានុសិស្សត្រូវជៀសឆ្ងាយពីគ្រឿងញៀន បងតូច បងធំ និងអំពើអបាយមុខផ្សេងៗ ដោយត្រូវប្រកាន់ខ្ជាប់នូវវិន័យ និងទម្លាប់ល្អៗ

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ «មិត្តដែកថែប កម្ពុជា-ចិន»

ភ្នំពេញ៖ តបតាមសំណើរបស់ភាគីក្រសួងចាត់តាំងនៃគណៈមជ្ឈឹមបក្សកុម្មុយនីស្តចិន និងស្ថាប័នរដ្ឋបាលមុខងារសាធារណៈចិន ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានដឹកនាំគណៈប្រតិភូកម្ពុជា ក្នុងក្របខណ្ឌក្រសួងមុខងារសាធារណៈ និងក្របខណ្ឌគណបក្ស ទៅបំពេញទស្សនកិច្ចផ្លូវការនៅសារធារណរដ្ឋប្រជាមានិតចិនចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤។

សម្រាប់ដំណើរទស្សនកិច្ចនេះ ទោះមានរយៈពេលខ្លី តែទទួលបានការស្វាគមន៍ រាក់ទាក់ ផ្តល់ឱកាសពិគ្រោះយោបល់ ត្រង់ទៅត្រង់មក ដើម្បីផលប្រយោជន៍រួមក្នុងការបង្កើតកិច្ចសហប្រតិបត្តិការក្របខណ្ឌបក្ស រដ្ឋ (កិច្ចការរដ្ឋបាលសាធារណៈ) និងប្រជាជន (យុវជន និងយុវជន)។

គួររំឭកផងដែរពីទំនាក់ទំនងកម្ពុជា-ចិន ដែលចាប់ផ្តើមចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំជំនាន់មុនរវាង ព្រះបរមរតនកោដ្ឋ ជាមួយ ឯកឧត្តមប្រធាន ម៉ៅ សេទុង និង ឯកឧត្តម ជូ អេងឡាយ។ តាមព្រះរាជសុវណ្ណីរបស់ ហ្លួងយាយ ជំនួបដំបូងគឺនៅឆ្នាំ១៩៥៥ រវាងសម្តេចតា និងឯកឧត្តម ជូ អេងឡាយ ក្នុងឱកាសនៃសន្និសីទទីក្រុងបានឌុង (Bandung) នៅប្រទេសឥណ្ឌូណេស៊ី។ សម្តេចតា ធ្លាប់បានលើកឡើងថា បើទោះប្រទេសចិនជាប្រទេសធំ កម្ពុជាជាប្រទេសតូច តែទំនាក់ទំនង គឺផ្អែកលើភាពស្មើភាពគ្នា និងគោរពគ្នាទៅវិញ ទៅមក។

មូលដ្ឋានគ្រឹះនៃទំនាក់ទំនងនេះ បានរីកលូតលាស់ជាបន្ទបន្ទាប់រហូតដល់ដំណាក់កាលសម្តេចតេជោ និង ឯកឧត្តម ហូ ជីនតាវ ក្នុងការអនុវត្តក្របខណ្ឌនៃ «កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ» និង សម្តេចតេជោ ជាមួយឯកឧត្តម ស៊ី ជីនពីង រហូតក្លាយជា «មិត្តដែកថែបកម្ពុជា-ចិន» ហើយឈានដល់ការដាក់ចេញនូវ «ក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ» ដែលបន្តអនុវត្តដោយ សម្តេចធិបតី ជាមួយនិង ឯកឧត្តម ស៊ី ជីនពីង ជាពិសេសទំនាក់ទំនងលើគ្រប់វិស័យក្នុងទិសដៅឆ្ពោះទៅការរួមគ្នាកសាងសហគមន៍វាសនារួមកម្ពុជា-ចិនក្នុងយុគសម័យថ្មី។ ទំនាក់ទំនងទាំងអស់នេះ គឺក្នុងគោលដៅអភិវឌ្ឍន៍ជាតិ ដោយប្រែទំនាក់ទំនងទៅជាផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជន។

តាមរយៈទំនាក់ទំនងការទូតដែលឈានដល់ខួប៦៦ ឆ្នាំ និងបទពិសោធ ពីទស្សនកិច្ចប្រាំថ្ងៃនេះ បានឱ្យឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងគណៈប្រតិភូកម្ពុជា ដែលជាកម្មាភិបាលជំនាន់ក្រោយ ស្វែងយល់កាន់តែច្បាស់បន្ថែមនូវអ្វីជាព្រះរាជបន្ទូលរបស់ ព្រះបរមរតនកោដ្ឋ ប្រសាសន៍របស់សម្តេចតេជោ និងសម្តេចធិបតី ដែលតែងលើកឡើងជាប្រចាំថា ទំនាក់ទំនងកម្ពុជា-ចិន គឺជាទំនាក់ទំនងពិសេសដោយការគោរពគ្នា និងការជឿទុកចិត្តគ្នា ៕

អត្ថបទដែលជាប់ទាក់ទង