**ទេសចរចម្រុះជាតិសាសន៍យ៉ាងច្រើនកុះករ បានសម្រុកមកទស្សនាអង្គរវត្ត ក្នុងថ្ងៃទីមួយនៃពិធីបុណ្យអុំទូក**ឯកឧត្តមបណ្ឌិត បុង សុវត្ថិ អនុរដ្ឋលេខាធិការក្រសួងការបរទេស ជួបសំណេះសំណាល ជាមួយប្រធានសហគមន៍ចាប៉ីអមតៈ**គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវ ចូលរួមបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យអុំទូក**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី១៤ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤**ហ្វីលីពីន កោះហៅទូតចិន ដើម្បីប្រឆាំងនឹងការគូសបន្ទាត់មូលដ្ឋានរបស់ចិន ជុំវិញតំបន់ជម្លោះ Scarborough Shoal នៅសមុទ្រចិនខាងត្បូង**លេខទូរស័ព្ទ ៥ខ្សែសម្រាប់ឲ្យប្រជាពលរដ្ឋសុំជំនួយពេលមានបទល្មើស ឬករណីបាត់មនុស្ស ក្នុងព្រះរាជពិធីបុណ្យអុំទូក**ពលរដ្ឋរីករាយ ក្រោយទស្សនាភាពយន្ត របស់ក្រុមការងារបញ្ចាំងខ្សែភាពយន្តកម្ពុជា-ចិន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ**ក្រសួងប្រៃសណីយ៍ នឹងរៀបចំ «វេទិកាសន្តិសុខសាយប័រសម្រាប់យុវជន» នៅថ្ងៃទី២២ ធ្នូខាងមុខនេះ**លោក ត្រាំ តែងតាំងសមាជិកសភា ឲ្យធ្វើជាទីប្រឹក្សាសន្តិសុខជាតិ និងចាត់តាំងអភិបាលរដ្ឋ Arkansas ជាឯកអគ្គរដ្ឋទូត ប្រចាំអ៊ីស្រាអ៊ែល**អ៊ីតាលី រិះគន់ Elon Musk និងស្នើកុំឱ្យជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសខ្លួន**ក្រុមហ៊ុនអាកាសចរណ៍ជាច្រើន លុបចោលការហោះហើរទៅកោះបាលី ដោយសារបារម្ភនឹងបន្ទុះភ្នំភ្លើង និងប៉ើងផេះពាសពេញមេឃ**តម្លៃ Bitcoin ហក់ឡើងឈានដល់ កំណត់ត្រាថ្មីលើសពី ៩៣.៤០០ដុល្លារ ក្នុងមួយកាក់**ហ្វីលីពីន បញ្ជាឲ្យជម្លៀសពលរដ្ឋចេញ មុនពេលព្យុះទីហ្វុង Usagi បោកបក់មកដល់**ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់អាមេរិក ដូណាល់ ត្រាំ និងប្រធានាធិបតីជិតផុតអាណត្តិ ចូ បៃឌិន ជួបពិភាក្សាគ្នាទល់មុខ ពីវិបត្តិអ៊ុយក្រែន និងមជ្ឈិមបូព៌ា**លោក Trump តែងតាំងលោកស្រី Gabbard ជាប្រធានចារកម្ម**សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើសារជូនពរ បងប្អូនជនរួមជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក**តោះមកស្គាល់ឈ្មោះ និងលេខទូរស័ព្ទ អ្នកនាំពាក្យនៅស្ថាប័នតុលាការទូទាំងប្រទេស**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឧបត្ថម្ភអំណោយជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាត**ឧត្ដមសេនីយ៍ទោ ហេង មករា៖ ការងារហ្វឹកហ្វឺនជាប្រភពកសាងធនធានមនុស្ស ធានាទាំងបរិមាណ និងគុណភាព ឆ្លើយតបទៅនឹងកំណែទម្រង់ របស់កងយោធពលខេមរភូមិន្ទ

ឯកឧត្តមឱសថការី បាន បុត្តា អំពាវនាវឲ្យឱសថការីទាំងអស់ ចូលរួមទប់ស្កាត់ការចែកចាយផលិតផលឱសថក្លែងក្លាយ និងគ្មានច្បាប់អនុញ្ញាតពីក្រសួង

ភ្នំពេញ៖ ឯកឧត្តមឱសថការី បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិអាណត្តិទី២ បានអំពាវនាវដល់ឱសថការីទាំងអស់ ត្រូវចូលរួមទប់ស្កាត់នូវការលក់ផលិតឱសថក្លែងក្លាយ ឱសថគ្មានចុះបញ្ជិកា និងទប់ស្កាត់ការលក់ និងផ្សព្វផ្សាយផលិតផលឱសថនៅលើបណ្ដាញសង្គម ដែលពុំមានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល ។

ក្នុងពិធីសំណេះសំណាល និងផ្សព្វផ្សាយក្រមសីលធម៌ឱសថការី និងច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល​ ជូនដល់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលជាឱសថការីទូទាំងខេត្តកណ្តាល នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមឱសថការី បាន បុត្តា បានបន្តថា ឱសថការីទាំងអស់ត្រូវពង្រឹងសមត្ថភាពវិជ្ជាជីវៈ គោរពច្បាប់ ក្រមសីលធម៌ឱសថការី គោរពដែនកំណត់និងនិយាមវិជ្ជាជីវៈឱសថការី និងគោរពគោលការណ៍ក្នុងការអនុវត្តល្អក្នុងការប្រកបវិជ្ជាជីវៈ ។

ក្នុងឱកាសនេះដែរ ឯកឧត្តមក៏បានពាំនាំនូវការសួរសុខទុក្ខសំណាក់ពីឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដល់សមាជិក សមាជិកាឱសថការីទាំងអស់ ក្នុងខេត្តកណ្តាល និងសូមជូនពរឲ្យឱសថការីទាំងអស់ឲ្យមានសុខភាពល្អ។

ឯកឧត្តម ឱសថការី បាន បុត្តា ក៏បានក្រើនរំលឹកដល់ឱសថការីទាំងអស់ ត្រូវបន្តការអភិវឌ្ឍវិជ្ជាជីវៈបន្ត និងបន្តស្រាវជ្រាវបន្ថែមទៀត និងត្រូវពង្រឹងបន្ថែមលើការគោរពលិខិតបទដ្ឋានគតិយុត្តបន្ថែមទៀត ហើយចំណុចដែលខ្លាំងត្រូវចែករំលែកបទពិសោធន៍ដល់ឱសថការីផ្សេងៗទៀត និងត្រូវគោរពតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧នេះ ក្នុងគោលបំណងដ៏ធំបំផុត គឺត្រូវពង្រឹងគុណភាពសេវា និងផ្តល់សេវាសុខាភិបាលជូនដល់ប្រជាជនប្រកបដោយប្រសិទ្ធិភាព គុណភាព សុវត្ថិភាព និងសមធម៏។

ជាមួយនេះដែរ គណៈឱសថការីកម្ពុជា ជំរុញឱសថការីទាំងអស់ ដែលប្រកបវិជ្ជាជីវៈឱសថសាស្ត្រ អមវេជ្ជសាស្ត្រក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវតែសុំចុះឈ្មោះនៅក្នុងបញ្ជីគណៈឱសថការីកម្ពុជា ស្នើសុំ  ឫបន្តអាជ្ញាបណ្ណឱសថការី និងពង្រឹងឲ្យឱសថការីទាំងអស់ គោរពនូវក្រមសីលធម៌ឱសថការី គោរពច្បាប់ពាក់ព័ន្ធនឹងការប្រកបវិជ្ជាជីវៈឱសថសាស្ត្រ អមវេជ្ជសាស្ត្រ នានាជាធរមាន និងអនុវត្តតាមគោលនយោបាយរបស់ក្រសួងសុខាភិបាល ដែលបានកំពុងដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង