**ចំនួនអ្នកស្លាប់កើនឡើងដល់ ១,៦៤៤នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងនៅប្រទេសមីយ៉ាន់ម៉ា**មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នឹងចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំថ្នាក់តំបន់ក្នុងប្រទេសថៃនៅសប្តាហ៍ក្រោយ**ក្រសួងការបរទេស៖ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយថាមានជនជាតិខ្មែរបានបាត់បង់ជីវិត បណ្តាលមកពីគ្រោះរញ្ជួយដីទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបណ្ឌិត្យសភានគរបាលកម្ពុជា រួមគ្នាជំរុញឲ្យនិស្សិតនគរបាលប្រើប្រាស់ App NoDrug**ក្រសួងធនធានទឹក៖ កម្រិតរញ្ជួយរបស់ aftershock នៅមីយ៉ាន់ម៉ា នាម៉ោង ១៤:០៣នាទី នាថ្ងៃទី២៩ ខែមីនានេះ បានថយចុះមកត្រឹមកម្រិត ៣,៥ វ៉ិចទ័រ**ចិននឹងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ១០០លានយន់ដល់មីយ៉ាន់ម៉ា**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រាជរដ្ឋាភិបាល និងប្រជាជនថៃ ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**រដ្ឋមន្ត្រី ថោ ជេដ្ឋា៖ បច្ចុប្បន្ន កម្ពុជានៅពុំទាន់មានអ្នកជំនាញ និងឧបករណ៍វាស់ស្ទង់លើវិស័យរញ្ជួយផែនដីនៅឡើយទេ**អាមេរិក​សម្តែង​ការ​រំលែក​ទុក្ខ​ដល់​កូរ៉េ​ខាង​ជើង​ចំពោះ​ភ្លើង​ឆេះ​ព្រៃ ដោយ​សន្យា​ផ្តល់​ជំនួយ​ចាំបាច់**អភិបាល​ស្រុកសូទ្រនិគម អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ បន្តយកចិត្តទុកដាក់តាមដានសភាពការណ៍ និងព័ត៌មានពាក់ព័ន្ធករណីរញ្ជួយដី **រថយន្តតាក់ស៊ី EV របស់ចិនទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពេលមានការកើនឡើងនៃសីតុណ្ហភាព**ក្រសួងសុខាភិបាល៖ មនុស្ស៩២១នាក់ ត្រូវបានសម្លាប់ក្នុងដែនដីប៉ាឡេស្ទីន ចាប់តាំងពីអ៉ីស្រាអែល បានបន្តការវាយប្រហារក្នុងទ្រង់ទ្រាយធំសាជាថ្មី**UN ទាត់ចោលយោបល់របស់លោក ពូទីន ដែលចង់ឱ្យអ៊ុយក្រែនត្រូវដាក់ឱ្យស្ថិតក្រោម រដ្ឋាភិបាលបណ្តោះអាសន្នមួយ ដើម្បីអាចបញ្ចប់សង្រ្គាម**អាមេរិក ចោទប្រកាន់លើដាណឺម៉ាក ថាធ្វើមិនបានល្អក្នុងការរក្សាការពារដែនដី Greenland ឱ្យមានសុវត្ថិភាព**ប្រមុខការពារជាតិអាម៉េរិក អះអាងជាថ្មីនូវការប្តេជ្ញាចិត្តដែកថែបរបស់រដ្ឋធានីវ៉ាស៊ីនតោន ចំពោះសន្ធិសញ្ញាការពារជាតិជាមួយហ្វីលីពីន**ប្រទេសថៃមានបំណងកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកមកត្រឹម ២០ពាន់លានដុល្លារតាមរយៈការនាំចូលផលិតផលសហរដ្ឋអាមេរិកបន្ថែមទៀត**មាសបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត!**ផ្សារហ៊ុនថៃបានផ្អាកសកម្មភាពជួញដូរទាំងអស់ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងខ្លា**តោះមកស្គាល់ប្រទេសទាំង៨ ដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីញឹកញាប់ជាងគេ គិតចាប់ពីឆ្នាំ១៩៩០ ដល់ ឆ្នាំ២០២៤

សម្តេចធិបតី ហ៊ុន ម៉ាណែត ឧបត្ថម្ភ ​ស្បៀងអាហារគ្រឿងឧបភោគបរិភោគ និង​ថវិកាមួយចំនួន ជូន​ក្រុម​គ្រួសារ​អតីត​យុទ្ធ​ជន​ និងប្រជាការពារ នៅស្រុកសណ្ដាន់

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹករង អនុប្រធាន​គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បានដឹកនាំសហការី ក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដងកាំបិត ស្រុកសណ្ដាន់ បានផ្សព្វផ្សាយគោលនយោបាយភូមិឃុំ មានសុវត្ថិភាព និងបានឧបត្ថម្ភកុំព្យូទ័រ ម៉ាស៊ីន​ព្រីន្ទ សម្ភារៈ​ការិយាល័យ ជូន​ប្រធាន​ក្រុម​ប្រឹក្សា​ឃុំ​ សម្រាប់​បម្រើ​ការងារ​រដ្ឋបាល​ ព្រមទាំងស្បៀងអាហារគ្រឿងឧបភោគបរិភោគ និង​ថវិកាមួយចំនួន ដែល​អំណោយជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​ និងលោកជំទាវ​បណ្ឌិត​ពេជ​ចន្ទមុន្នី​ ជូនក្រុមគ្រួសារអតីតយុទ្ធជន​ និង​ប្រជាការពារ ព្រមទាំងក្រុមគ្រួសារ នៅឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។​

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាម​គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បានផ្សព្វផ្សាយខ្លឹមសារគោលនយោបាយភូមិឃុំ មានសុវត្ថិភាព ទាំង៧ចំណុច ដោយផ្តោតសំខាន់ ត្រូវយកចិត្តទុកដាក់ ការ​ពារ​ទប់ស្កាត់​ឲ្យខាងតែបាន នូវការជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់​ ។ បង្រ្កាប​ឲ្យបានក្រុមក្មេងទំនើង​ដែល​បង្កអសន្តិសុខនៅក្នុងមូលដ្ឋាន ព្រមទាំងទប់ស្កាត់ មិនឲ្យមានការលេងល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ។

ជាមួយនេះដែរ ឧត្ដម​សេនីយ៍​ទោ​សោម​ ស៊ុន​ ក៏បានពង្រឹងតួនាទី​ភារកិច្ច​ របស់​ប្រជាការពារ ក្នុងការចូលរួមចំណែកជាមួយប៉ុស្តិនគរបាលរដ្ឋបាល ក្នុងការការពារថែរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាជន ឲ្យបានល្អប្រសើរ ។​

នៅ​ក្នុងឱកាសនេះ​ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ជូន កុំព្យូទ័រ ចំនួន​ មួយ​គ្រឿង​ ម៉ាស៊ីន​ព្រីន្ទធ័រ​ចំនួន​មួយ​គ្រឿង​ និងសម្ភារៈការិយាល័យ មួយចំនួន ដែលមានតម្លៃសរុបជាទឹកប្រាក់ ជាង​ ៥៦៥​ ដុល្លារ​ ។ ដោយ​ឡែក​នៅក្នុងឱកាសនេះផងដែរ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹករងកំពង់ធំ ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះមូល​ដ្ឋានឃុំ​ បានប្រគល់ស្បៀង​អាហារ​ គ្រឿង​ឧបភោគ​បរិភោគ​ អំណោយមនុស្សធម៌របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវ​ ជូនក្រុមគ្រួសារអតីតយុទ្ធជន​ ប្រជាការពារ និងក្រុមគ្រួសារ ដែលមានជីភាពលំ​បាកខ្ខះខាត​ចំនួន២០គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបានអង្ករចំនួន២៥គីឡូក្រាម មីជាតិចំនួន១កេស ទឹកត្រីទឹកស៊ីអ៊វចំនួន១យួរ និងត្រីខកំប៉ុងចំនួ​ន១យួរ ដោយឡែកប្រជាការពារ ចំនួន២២នាក់ផ្សេង​ទៀត ដែលបានចូលរួមក្នុងពិធីនេះ ទទួលបានថវិកាមួយចំនួនផងដែរ ។​

លោក លន់ យេន ប្រធានក្រុមប្រឹក្សាឃុំ បានថ្លែងអំណរគុណ​ដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលតែងតែយកចិត្តទុកដាក់ជួយដោះស្រាយនូវរាល់ទុក្ខលំបាករបស់​ក្រុម​គ្រួសារ​អតីត​យុទ្ធ​ជន​ ប្រជាជន​នៅ​តាមមូលដ្ខាននានា ពិសេសនៅឃុំដងកាំបិត ស្រុក​សណ្តាន់​ និងសូមគោរពថ្លែងអំណរគុណចំពោះ​ឧត្តមសេនីយ៍ទោ សោម ស៊ុន និងក្រុមការងារចុះមូលដ្ឋានឃុំដងកាំបិត ដែលបានឧបត្ថម្ភកុំព្យូទ័រ ម៉ាស៊ីន​ព្រីន្ទធ័រ​ និងសម្ភារៈការិយាល័យ សម្រាប់បម្រើការងាររដ្ឋបាលក្នុងឃុំ និងសូមគោរពជូនពរ សម្តេច លោកជំទាវ ឯកឧត្តម អស់លោក លោកស្រី ទាំងអស់ សូមទទួល​បាននូវពុទ្ធពរទាំង៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ ៕

អត្ថបទដែលជាប់ទាក់ទង