ឯកឧត្តម ឡាំ ជា នឹងធ្វើការពន្យល់បកស្រាយលម្អិតជុំវិញបញ្ហាព្រំដែន តាមរយៈកិច្ចសម្ភាសពិសេសមួយ នឹងចាក់ផ្សាយតាមទូរទស្សន៍ជាតិកម្ពុជានៅយប់នេះ
ភ្នំពេញ៖ ឯកឧត្តម ឡាំ ជា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នឹងធ្វើការពន្យល់បកស្រាយលម្អិតជុំវិញលើបញ្ហាផែនទីព្រំដែន តាមរយៈកិច្ចសម្ភាសពិសេសមួយ ដែលនឹងត្រូវចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា នៅយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤នេះ។
ការចេញពន្យល់បកស្រាយភ្លាមៗរបស់ឯកឧត្តមរដ្ឋមន្រ្តីកិច្ចការព្រំដែនកម្ពុជា ធ្វើឡើងបន្ទាប់ពីក្រុមជ្រុលនិយមមួយក្តាប់តូច បាននឹងកំពុងបំភ្លៃខុសការពិតទាំងស្រុង ពាក់ព័ន្ធព័ត៌មានផែនទីនៃប្រទេសកម្ពុជា លើ Google Map ៕