**ចំនួនអ្នកស្លាប់កើនឡើងដល់ ១,៦៤៤នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងនៅប្រទេសមីយ៉ាន់ម៉ា**មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នឹងចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំថ្នាក់តំបន់ក្នុងប្រទេសថៃនៅសប្តាហ៍ក្រោយ**ក្រសួងការបរទេស៖ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយថាមានជនជាតិខ្មែរបានបាត់បង់ជីវិត បណ្តាលមកពីគ្រោះរញ្ជួយដីទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបណ្ឌិត្យសភានគរបាលកម្ពុជា រួមគ្នាជំរុញឲ្យនិស្សិតនគរបាលប្រើប្រាស់ App NoDrug**ក្រសួងធនធានទឹក៖ កម្រិតរញ្ជួយរបស់ aftershock នៅមីយ៉ាន់ម៉ា នាម៉ោង ១៤:០៣នាទី នាថ្ងៃទី២៩ ខែមីនានេះ បានថយចុះមកត្រឹមកម្រិត ៣,៥ វ៉ិចទ័រ**ចិននឹងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ១០០លានយន់ដល់មីយ៉ាន់ម៉ា**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រាជរដ្ឋាភិបាល និងប្រជាជនថៃ ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**រដ្ឋមន្ត្រី ថោ ជេដ្ឋា៖ បច្ចុប្បន្ន កម្ពុជានៅពុំទាន់មានអ្នកជំនាញ និងឧបករណ៍វាស់ស្ទង់លើវិស័យរញ្ជួយផែនដីនៅឡើយទេ**អាមេរិក​សម្តែង​ការ​រំលែក​ទុក្ខ​ដល់​កូរ៉េ​ខាង​ជើង​ចំពោះ​ភ្លើង​ឆេះ​ព្រៃ ដោយ​សន្យា​ផ្តល់​ជំនួយ​ចាំបាច់**អភិបាល​ស្រុកសូទ្រនិគម អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ បន្តយកចិត្តទុកដាក់តាមដានសភាពការណ៍ និងព័ត៌មានពាក់ព័ន្ធករណីរញ្ជួយដី **រថយន្តតាក់ស៊ី EV របស់ចិនទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពេលមានការកើនឡើងនៃសីតុណ្ហភាព**ក្រសួងសុខាភិបាល៖ មនុស្ស៩២១នាក់ ត្រូវបានសម្លាប់ក្នុងដែនដីប៉ាឡេស្ទីន ចាប់តាំងពីអ៉ីស្រាអែល បានបន្តការវាយប្រហារក្នុងទ្រង់ទ្រាយធំសាជាថ្មី**UN ទាត់ចោលយោបល់របស់លោក ពូទីន ដែលចង់ឱ្យអ៊ុយក្រែនត្រូវដាក់ឱ្យស្ថិតក្រោម រដ្ឋាភិបាលបណ្តោះអាសន្នមួយ ដើម្បីអាចបញ្ចប់សង្រ្គាម**អាមេរិក ចោទប្រកាន់លើដាណឺម៉ាក ថាធ្វើមិនបានល្អក្នុងការរក្សាការពារដែនដី Greenland ឱ្យមានសុវត្ថិភាព**ប្រមុខការពារជាតិអាម៉េរិក អះអាងជាថ្មីនូវការប្តេជ្ញាចិត្តដែកថែបរបស់រដ្ឋធានីវ៉ាស៊ីនតោន ចំពោះសន្ធិសញ្ញាការពារជាតិជាមួយហ្វីលីពីន**ប្រទេសថៃមានបំណងកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកមកត្រឹម ២០ពាន់លានដុល្លារតាមរយៈការនាំចូលផលិតផលសហរដ្ឋអាមេរិកបន្ថែមទៀត**មាសបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត!**ផ្សារហ៊ុនថៃបានផ្អាកសកម្មភាពជួញដូរទាំងអស់ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងខ្លា**តោះមកស្គាល់ប្រទេសទាំង៨ ដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីញឹកញាប់ជាងគេ គិតចាប់ពីឆ្នាំ១៩៩០ ដល់ ឆ្នាំ២០២៤

បណ្ឌិត កៅ គឹមហួន នឹងអញ្ជើញដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន ទៅបំពេញទស្សនកិច្ចការងារជាប្រវត្តិសាស្ត្រនៅស៊ីលី

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់លោក Alberto van Klaveren រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋស៊ីលី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នឹងអញ្ជើញដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន ទៅបំពេញទស្សនកិច្ចការងារជាប្រវត្តិសាស្ត្រនៅសាធារណរដ្ឋស៊ីលី ពីថ្ងៃទី៣ ដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤។

ទស្សនកិច្ចការងារនេះ គឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រថ្មីមួយទៀតនៅក្នុងទំនាក់ទំនងរវាងអាស៊ាន និងស៊ីលី ដោយសារវាជាលើកទីមួយហើយដែលអគ្គលេខាធិការអាស៊ាន ធ្វើទស្សនកិច្ចជាផ្លូវការនៅក្នុងប្រទេសអាមេរិកឡាទីនមួយនេះ។

នៅក្នុងអំឡុងពេលទស្សនកិច្ចការងារនេះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន នឹងជួបជាមួយបណ្តាមន្ត្រីរដ្ឋាភិបាល និងតួអង្គសំខាន់ៗមួយចំនួន រួមមាន រដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីសេដ្ឋកិច្ច អនុរដ្ឋមន្ត្រីទទួលបន្ទុកទំនាក់ទំនងសេដ្ឋកិច្ចអន្តរជាតិ និងប្រធានគណៈកម្មការសេដ្ឋកិច្ចសម្រាប់តំបន់អាមេរិកឡាទីន និងការីប៊ីន (ECLAC) ជាដើម។

ឯកឧត្តមបណ្ឌិត កៅ គឹមហួន ក៏នឹងឆ្លៀតឱកាសដ៏កម្រនេះ ដើម្បីចូលរួមក្នុងពិធីអបអរខួបអនុស្សាវរីយ៍ ៥ឆ្នាំ នៃភាពជាដៃគូអភិវឌ្ឍន៍អាស៊ាន-ស៊ីលី និងថ្ងៃទិវាអាស៊ាន កិច្ចប្រជុំតុមូលជាមួយសហព័ន្ធឧស្សាហកម្មស៊ីលី (SOFOFA) ក៏ដូចជា ធ្វើបាឋកថានៅសាកលវិទ្យាល័យស៊ីលី និងផ្តល់សន្ទរកថាគន្លឹះ នៅក្នុងសិក្ខាសាលានៅ ECLAC ផងដែរ។

ឯកឧត្តមអគ្គលេខាធិការអាស៊ាន ក៏គ្រោងជួបជាមួយគណៈកម្មាធិការអាស៊ានប្រចាំទីក្រុង Santiago ដែលគាត់នឹងជម្រាបជូនគណៈកម្មាធិការអំពីការវិវត្តន៍ចុងក្រោយនៅក្នុងការងាររបស់អាស៊ាន ព្រមទាំងពិភាក្សាអំពីស្ថានភាពបច្ចុប្បន្ន និងទិសដៅអនាគតនៃភាពជាដៃគូអភិវឌ្ឍន៍អាស៊ាន-ស៊ីលី ក៏ដូចជា ផ្លាស់ប្តូរទស្សនៈស្តីពីតួនាទីរបស់គណៈកម្មាធិការនេះ ក្នុងការជំរុញ ពង្រឹង និងធ្វើឱ្យទំនាក់ទំនងអាស៊ាន-ស៊ីលី កាន់តែស៊ីជម្រៅ។

ទស្សនកិច្ចការងារលើកដំបូងរបស់ឯកឧត្តមអគ្គលេខាធិការអាស៊ានទៅប្រទេសស៊ីលីលើកនេះ គឺជាឱកាសដ៏ប្រសើរដើម្បីជួយជំរុញភាពជាដៃគូអភិវឌ្ឍន៍អាស៊ាន-ស៊ីលី រួមមាន ពង្រឹង និងពង្រីកកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ ក៏ដូចជា លើកកម្ពស់ទំនាក់ទំនងរវាងអាស៊ាន និងស៊ីលី ជាពិសេស ស្របពេលដែលឆ្នាំនេះ ជាខួបអនុស្សាវរីយ៍លើកទី៥ នៃភាពជាដៃគូអភិវឌ្ឍន៍អាស៊ាន-ស៊ីលី ៕

អត្ថបទដែលជាប់ទាក់ទង