**ឯកឧត្ដម ឃួង ស្រេង ណែនាំអាជ្ញាធរខណ្ឌ និងសង្កាត់ទាំង១០៥ ចំណុះរដ្ឋបាលរាជធានីភ្នំពេញ ត្រូវប្រឹងប្រែងអនុវត្តដោះស្រាយបញ្ហាមូលដ្ឋានឱ្យអស់ពីលទ្ធភាព**ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមរំលែកទុក្ខដល់គ្រួសារសមាជិក ដែលឪពុករបស់លោកទទួលមរណៈភាព**ការស្ទង់មតិរបស់CGTN៖តើពិភពលោកនឹងទៅកាន់ទិសដៅណា?អ្នកផ្តល់បទសម្ភាសន៍រំពឹង “ចម្លើយរបស់BRICS”**នាយទាហាន និងពលទាហានដែលត្រូវចូលនិវត្តន៍ ៤១៣នាក់ នៃយោធភូមិភាគទី៤ ត្រូវបានបំពាក់ឋានន្តរសក្ដិ និងគ្រឿងឥស្សរិយយស**រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន បើកសិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តីពី​ «សហគមន៍​តំបន់​ការពារ​ធម្មជាតិ​» ដោយមានការចូលរួម​ពី​សិក្ខាកាមជាង ៣០០នាក់**អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ រៀបចំកិច្ចប្រជុំស្តីពីការចាត់តាំងសមាសភាព អនុគណៈកម្មការផ្តល់ពាក្យ និងទទួលពាក្យសម្រាប់ការប្រឡងជ្រើសរើស ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិបំពេញជួស ប្រចាំឆ្នាំ២០២៤**ពលរដ្ឋរស់នៅភូមិប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង ៦២៨គ្រួសារ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់**គណៈប្រតិភូសភាកម្ពុជា ចូលរួមពិភាក្សាផ្តល់យោបល់លើរបាយការណ៍បូកសរុប នៅក្នុងគណៈកម្មការបូកសរុបអាយប៉ាលើកទី៤៥ យ៉ាងផុលផុស**កុមារា ស៊ាំ​ម ប៊ុនរុងរឿង មានជំងឺដុំសរសៃឈាមរីកពីកំណើត កំពុងសំរាកទទួលការព្យាបាល ក្រោយទទួលបានការយកចិត្តទុកដាក់ពី សម្តេចធិបតី និងលោកជំទាវបណ្ឌិត**ឯកឧត្តម សេង ញ៉ក់ ចូលរួមជំនួបជាមួយសភាប្រជាជនចិន**ឧត្តមសេនីយ៍ត្រី សៀ ទីន ប្រគល់ប័ណ្ណ​សរសើរ លិខិត​សរសើរ របស់អគ្គបញ្ជាការ ជូននាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តសៀមរាប**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ អញ្ជើញជាអធិបតីបើកកម្មវិធី ការប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី៩ ឆ្នាំ២០២៤**កងពលតូចដឹកជញ្ជូនលេខ៩០ កងទ័ពជើងគោក ដឹកអាវរងា ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភជូនកងទ័ព**អគ្គាធិការដ្ឋាន នៃក្រសួងមុខងារសាធារណៈ តាមដានការពង្រឹងប្រព័ន្ធគ្រប់គ្រងវត្តមានមន្ត្រី និងស្ថានភាពមន្ត្រីរាជការស៊ីវិល តាមបណ្តាក្រសួង ស្ថាប័ន**ឯកឧត្តម ជា សុមេធី និងលោកជំទាវ ជា ផល្គុន ដឹកនាំគណៈប្រតិភូអញ្ជើញធ្វើទស្សនកិច្ច នៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តតាកែវ**ហេតុអ្វីនាគ មិនអាចបួសបាន?**៩ខែ ក្រុមការងារហ្វេសប៊ុកសម្ដេច ស ខេង និងឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានដោះស្រាយ និងឆ្លើយតបម្ចាស់គណនី ២៧៤គណនី**អភិបាលរងខេត្ដស្វាយរៀង អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលស្រុកស្វាយជ្រំ**រដ្ឋមន្ត្រីសុខាភិបាល អញ្ជើញចុះហត្ថលេខាលើឯកសារស្តីពី យុទ្ធសាស្រ្ត កិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងអង្គការសុខភាពពិភពលោក ឆ្នាំ២០២៤-២០២៨**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នារវាងក្រសួងធនធានទឹក និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ ចេញសេចក្តីណែនាំ ស្ដីពីការរៀបចំបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន ឆ្នាំ២០២៤

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ បានចេញសេចក្តីណែនាំ ស្ដីពីការរៀបចំបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន ឆ្នាំ២០២៤។

បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណីព្រះពុទ្ធសាសនា ដ៏មានសារសំខាន់របស់ពុទ្ធសាស និកជនខ្មែរគ្រប់ៗរូប។

ពិធីបុណ្យនេះ ប្រារព្ធឡើងដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធ នៃអ្នកមានគុណទាំងឡាយ មានមាតាបិតា ជីដូនជីតា គ្រូឧបជ្ឈាយាចារ្យ បុព្វបុរសជាតិ និងបងប្អូនជនរួមជាតិទាំងឡាយ ដែលបានលាចាក លោកនេះទៅកាន់លោកខាងមុខ។ ម៉្យាងទៀត ក៏ជាឱកាសដ៏ល្អសម្រាប់ការជួបជុំឪពុកម្តាយ បងប្អូនញាតិមិត្ត សាច់សាលោហិតដែលរស់នៅទីផ្សេងៗគ្នា អាចស្វែងយល់បានពីសុខទុក្ខ និងដំណើរប្រព្រឹត្តទៅក្នុងជីវភាព រស់នៅប្រចាំថ្ងៃរវាងគ្នានឹងគ្នាទៅវិញទៅមក ព្រមទាំងអាចបង្កើនបាននូវសាមគ្គីភាពដ៏ទូលំទូលាយផង។

ឆ្នាំនេះ ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ នឹងប្រព្រឹត្តទៅពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤។

បុណ្យកឋិនទាន ជាកាលទានមួយដ៏ថ្លៃថ្លា មានលក្ខណៈពិសេសនៅក្នុងព្រះពុទ្ធសាសនា ដែលក្នុងមួយឆ្នាំមានតែម្តង មានរយៈពេលកំណត់ ២៩ថ្ងៃ ដោយវត្តមួយទទួលបានតែអង្គកឋិនមួយ ជាទានមានផលានិសង្សខ្ពស់ទាំងទាយក ទាយិកា និងទាំងបដិគ្គាហកជាទីជ្រះថ្លា និងចំណូលចិត្តរបស់ពុទ្ធបរិស័ទខ្មែរ ដែលតែងតែប្រារព្ធធ្វើឡើងរៀងរាល់ឆ្នាំ។

ក្រៅពីនេះ តាមរយៈកឋិនទាន វត្តនីមួយៗក៏មានលទ្ធភាពអាចនឹង ទទួលបាននូវសម្ភារ ថវិកា សម្រាប់បម្រើឱ្យការកសាងទីសេនាសនៈនៅក្នុងវត្ត មានព្រះវិហារ កុដិ សាលា និង ជួយឧបត្ថម្ភដល់ការកសាងសមិទ្ធផលសង្គម និងវិស័យសង្គមកិច្ចថែមទៀត។

ឆ្នាំនេះ កឋិនទាន នឹងប្រព្រឹត្តទៅពីថ្ងៃ១រោច ខែអស្សុជ ដល់ថ្ងៃ១៥ កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ៕

អត្ថបទដែលជាប់ទាក់ទង