បណ្ឌិត យង់ ពៅ៖ បញ្ហាព្រំដែន រាជរដ្ឋាភិបាលត្រូវបណ្តុះគ្រូបង្គោលឱ្យបានច្រើន ដើម្បីពន្យល់ពលរដ្ឋ
ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា បញ្ហាព្រំដែន រាជរដ្ឋាភិបាលត្រូវបណ្តុះគ្រូបង្គោលឱ្យបានច្រើន ដើម្បីពន្យល់ពលរដ្ឋ។
បណ្ឌិត យង់ ពៅ បន្ថែមថា បញ្ហានេះ ក្រុមប្រឆាំងកេងចំណេញបាន បោកបញ្ឆោតពលរដ្ឋបាន ដុតរោលនយោបាយបាន ព្រោះវាស្ថិតក្នុងភាពអាថ៌កំបាំងយូរពេក។
ឯកឧត្ដមបណ្ឌិតបញ្ជាក់ទៀតថា រដ្ឋាភិបាលបានធ្វើត្រឹមត្រូវ តែមិនបានបកស្រាយឱ្យត្រឹមត្រូវច្រើន និងសមស្របតាមពេលវេលាកន្លងមក។នៅពេល លាតត្រដាងចេញមក នោះវានឹងភ្លឺស្រឡះទាំងអស់គ្នា៕