**មេបញ្ជាការយោធភូមិភាគទី៥ អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹង អង្គភាពតំបន់ប្រតិបត្តិការសឹករងបាត់ដំបង**ឆៀកចល័តនៅខេត្តព្រៃវែង ត្បូងឃ្មុំ ពោធិ៍សាត់ កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី ២៧ ធ្នូ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក សម្រាប់ថ្ងៃទី២៤ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញទទួលជួបពិភាក្សាការងារជាមួយគណៈគ្រប់គ្រងនៃវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤**អភិបាលខេត្តកំពត អញ្ជើញចុះសំណេះសំណាលជាមួយបងប្អូននៅក្នុងសហគមន៍នេសាទត្រពាំងរពៅ និងសហគមន៍នេសាទព្រែកត្នោត ក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោ**កម្ពុជាកំពុងពង្រឹងផែនការសកម្មភាពសម្រាប់ការអភិរក្ស និងស្តារសត្វក្តាន់ដែលកំពុងរងគ្រោះថ្នាក់ជិតផុតពូជនៅលើពិភពលោក**ផ្លូវជាច្រើនខ្សែនៅក្នុងស្រុកមោងឫស្សីកំពុងស្ថាបនា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្សនិងប្រជាពលរដ្ឋ**រដ្ឋមន្ត្រី ឈាង រ៉ា ណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ទីរសុខាភិបាលរាជធានី ខេត្ត បង្កើនការយកចិត្តទុកដាក់ខ្ពស់ ទៅលើការផ្តល់សេវាថែទាំសុខភាពដល់ស្រ្តី កុមារ អ្នកប្រើប្រាស់មូលនិធិសមធម៌ និងប.ស.ស.**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការបង្ក្រាបករណីកាប់ប្រហារនៅស្រុកបាទី ខេត្តតាកែវ, ជនដៃដល់៣នាក់ត្រូវបានចាប់ខ្លួន ខណៈបក្ខពួកផ្សេងទៀតបន្ដស្រាវជ្រាវ**មន្ត្រីជំនាញរកឃើញគ្រឿងក្នុងជ្រូក និងឆ្អឹងជំនីជ្រូក ពុំមានអនុលោមភាពចំនួន ៧០០គីឡូក្រាម**ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាពដើម្បីអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា**តុលាការ សម្រេចផ្តន្ទាទោស អតីតឧកញ៉ា ស្រី ស៊ីណា ៣១ឆ្នាំ និងសងសំណងដល់ជនរងគ្រោះដែលស្លាប់ និងរងរបួសជាង២លានដុល្លារ**នគរបាលឃាត់ខ្លួនយុវជនចំនួន៤នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ**ក្រសួងបរិស្ថាន ទទួលកុំព្យូទ័រពីក្រសួងប្រៃសណីយ៍សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន**ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ណែនាំឲ្យមន្ត្រីចំណុះធ្វើបច្ចុប្បន្នភាពទិន្នន័យឲ្យបានច្បាស់លាស់ទាំងក្រុមហ៊ុនសន្តិសុខឯកជន និងទិន្នន័យវគ្គបណ្តុះបណ្តាល**យុវជនពីរនាក់ ម្នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់ក្រោយដឹកដល់ពេទ្យ បន្ទាប់ពីពួកគេរពឹសដៃបំពានរាងកាយស្រីក្រមុំម្នាក់ នៅស្រុកព្រៃនប់**ទូតចិន៖ ប្រទេសចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់ប្រទេសកម្ពុជា ក្នុងការការពារសន្តិសុខជាតិ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាអំពីការរៀបចំប្រព័ន្ធឌីជីថលគ្រប់គ្រងលើកិច្ចការអនុគ្រោះទោស និងដោះលែងដោយមានលក្ខខណ្ឌនៃក្រសួងយុត្តិធម៌**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំអង្គសិក្ខាសាលា​ស្តីពី​ការកសាង​ផែនការ​ការងារ​យេនឌ័រ​ សម្រាប់​គម្រោង​ដែលទទួលហិរញ្ញប្បទាន​ពីធនាគារ​អភិវឌ្ឍន៍អាស៊ី ​(ADB)

រដ្ឋមន្ត្រីអប់រំ ចែករំលែកបទពិសោធន៍ ក្នុងការរៀនសូត្រឱ្យចេះចាំបានយូរ គឺការរៀនតាមរបៀបស្រាវជ្រាវ

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីបើក “ពិព័រណ៍អប់រំ” ស្នាដៃស្រាវជ្រាវរបស់គរុនិស្សិតបរិញ្ញាបត្រជាន់ខ្ពស់អប់រំ វិជ្ជាជីវៈគ្រូបង្រៀនកម្រិតឧត្តម (បរិញ្ញាបត្រ+២) ជំនាន់ទី២ នៅវិទ្យាស្ថានជាតិអប់រំ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ មន្ត្រីពាក់ព័ន្ធក្រោមឱវាទ គណៈគ្រប់គ្រង គ្រូឧទ្ទេស បុគ្គលិកអប់រំ គរុនិស្សិត នៃវិទ្យាស្ថានជាតិអប់រំ។

ការតាំងពិព័រណ៍អប់រំនេះ គឺជាស្នាដៃស្រាវជ្រាវរបស់ គរុនិស្សិតកម្រិតឧត្តម (បរិញ្ញាបត្រ+២) ជំនាន់ទី២ លើកទី២ ដែលមានរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី ៣០-៣១ ខែសីហា ដល់ថ្ងៃទី០១ ខែ កញ្ញា ឆ្នាំ ២០២៤ នៅវិទ្យាស្ថានជាតិអប់រំ ក្នុងគោលបំណង ដើម្បីឱ្យគរុនិស្សិតយល់ពីតម្លៃនៃសម្ភារឧបទេសសម្រាប់បង្រៀន ដែលធ្វើឱ្យខ្លឹមសារមេរៀនកាន់តែមានលក្ខណៈងាយស្រួលយល់ និងអាចយល់បានកាន់តែស៊ីជម្រៅជាងមុន ជំរុញឱ្យមានការចាប់អារម្មណ៍និង ចូលចិត្តក្នុងការងារស្រាវជ្រាវ ចេះសហការធ្វើការងារជាក្រុម យល់ដឹងពីតម្លៃសមូហភាព និងមានភាពឧស្សាហ៍ព្យាយាម បណ្តុះគរុសិស្ស គរុនិស្សិតឱ្យមានគំនិតច្នៃប្រឌិតនវានុវត្តន៍ឆ្លើយតបនឹងគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០៣០-២០៥០។

ក្រោយពីស្តាប់របាយការណ៍វឌ្ឍនភាពរបស់វិទ្យាស្ថានជាតិអប់រំ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ គ្រូឧទ្ទេស និងគរុនិស្សិត បរិញ្ញាបត្រជាន់ខ្ពស់អប់រំ វិជ្ជាជីវៈគ្រូបង្រៀនកម្រិតឧត្តម (បរិញ្ញាបត្រ+២) ជំនាន់ទី២ នៃវិទ្យាស្ថានជាតិអប់រំ ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទី និងភារកិច្ចក្នុងការបណ្តុះបណ្តាល និងការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈមន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ ក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជា ជាពិសេសក្នុងដំណាក់កាលដែលរាជរដ្ឋាភិបាលនីតិកាល ទី៧នៃរដ្ឋសភា បាននិងកំពុងអនុវត្តកម្មវិធីកំណែទម្រង់កាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ និងចូលរួមអបអរសាទរដល់ក្មួយៗគរុនិស្សិត (បរិញ្ញាបត្រ+២) ជំនាន់ទី២ ទាំងអស់ ដែលបានខិតខំធ្វើការសិក្សា ស្រាវជ្រាវបង្ហាញស្នាដៃបន្ថែមលើមុខវិជ្ជាឯកទេស ប្រកបដោយផ្លែផ្កាគួរជាទីមោទនៈ ដូចមានការដាក់តាំងបង្ហាញជាក់ស្តែងនាពេលនេះ។

ការសិក្សាស្រាវជ្រាវ ពិតជាសំខាន់ក្នុងការពង្រឹងពង្រីកចំណេះដឹងអ្នកសិក្សា និងផ្តល់ផលប្រយោជន៍ជាច្រើនដល់សង្គមជាតិ ហើយការសិក្សាទ្រឹស្តី និងការអនុវត្តការស្រាវជ្រាវ គឺត្រូវធ្វើឡើងទន្ទឹមគ្នា និងពេញមួយជីវិត។ ចំពោះគ្រូបង្រៀន ការខិតខំចងក្រងនូវឯកសារស្រាវជ្រាវ ការផលិតសម្ភារឧបទេសបង្រៀន និងការស្រាវជ្រាវពីវិធីសាស្ត្របង្រៀន និងរៀនថ្មីៗ គឺជាគន្លឹះដ៏សំខាន់សម្រាប់ធ្វើឱ្យលទ្ធផលនៃការសិក្សារបស់សិស្ស កាន់តែល្អប្រសើរ ប្រកបដោយគុណភាព និងប្រសិទ្ធភាព។ ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានចែករំលែកនូវបទពិសោធន៍ក្នុងការរៀនសូត្រឱ្យចេះចាំបានយូរ គឺការរៀនតាមរបៀបស្រាវជ្រាវ ដោយគួរចាប់ផ្តើមពីការរៀនសង្ខេបមេរៀន រៀនសង្កេតពីថ្នាក់រៀន និងការបង្រៀនជាក់ស្តែងនៅសាលាជំនាន់ថ្មី ហើយសរសេរចងក្រងជាឯកសារ សរសេរតាមបែបថ្មី ប្លែកខុសពីគេ ចងក្រងជាសៀវភៅ បង្កើតស្នាដៃដោយខ្លួនឯង ត្បិតថាគ្រូបង្រៀនដែលមានចំណេះដឹងទូលំទូលាយ នឹងជួយគាំទ្រដល់ការរៀនសូត្ររបស់សិស្សឱ្យកាន់តែល្អប្រសើរ ទន្ទឹមនឹងនេះ ក៏ត្រូវពង្រឹងការយល់ដឹងអំពីផ្លូវចិត្តសិស្សផងដែរ។

គោលដៅរបស់ក្រសួងអប់រំ យុវជន និងកីឡា គឺត្រូវបន្តធ្វើការកែលម្អផ្នែកទន់ ពង្រឹងគុណវុឌ្ឍិគ្រូ ពង្រឹងការបណ្តុះបណ្ដាលគ្រូឱ្យមានគុណភាពស្របតាមស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន និងផលិតគ្រូសម្រាប់សតវត្សទី២១។ ក្នុងន័យនេះ គរុសិស្ស គរុនិស្សិត ត្រូវច្បាស់នូវចំណេះដឹងវិជ្ជាជីវៈ ដែលក្នុងនោះក្រសួងបានសម្រេច ឱ្យវិទ្យាស្ថានបណ្តុះបណ្តាលជំនាញឯកទេស ២ ខណៈយកពិន្ទុឯកទេសគោលតែ១ប៉ុណ្ណោះជាមូលដ្ឋាន ដើម្បីឆ្លើយតបនឹងតម្រូវការគ្រូជាក់ស្តែងពេលចេញបង្រៀនតាមសាលា និងសូមស្នើឱ្យវិទ្យាស្ថាន ពង្រឹងការធ្វើពិសោធន៍នៅបន្ទប់ពិសោធន៍ ដោយត្រូវរៀបចំជាសៀវភៅស្តង់ដាប្រតិបត្តិការធ្វើពិសោធន៍។ បន្ថែមលើនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍មួយចំនួនដូចជា ៖ ១). ត្រូវសម្រេចឱ្យបាននូវស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀនទាំង ៥ គឺចំណេះដឹងវិជ្ជាជីវៈ ការប្រតិបត្តិវិជ្ជាជីវៈ ការសិក្សាវិជ្ជាជីវៈ សីលធម៌វិជ្ជាជីវៈ និងត្រូវមានចិត្តគរុកោសល្យ ២). ត្រូវមាននិយ័តភាព និងភាពចាស់ទុំក្នុងការបង្រៀនសិស្សឱ្យមានចំណេះដឹង ចំណេះធ្វើ ជាពលរដ្ឋល្អ ជាមិត្តល្អ ៣). ត្រូវពង្រឹងសមត្ថភាពផ្នែកឌីជីថល និងភាសាបទេស ដើម្បីពង្រីកវិសាលភាពក្នុងការសិក្សាស្រាវជ្រាវឱ្យកាន់តែទូលំទូលាយ និងសម្បូរបែប ៤). ត្រូវបន្តធ្វើការសិក្សា ស្រាវជ្រាវជាប្រចាំ ដើម្បីអភិវឌ្ឍចំណេះដឹង ជំនាញ និង ឥរិយាបថក្នុងការបង្រៀន និងរៀនប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។
តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណ ដល់គណៈគ្រប់គ្រង បុគ្គលិកអប់រំ និងគរុសិស្ស គរុនិស្សិត ក៏ដូចជាក្រុមការងារគម្រោងកែលម្អគុណភាពអប់រំ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែកកែលម្អបរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធ អគារសិក្សា សោភណភាពវិទ្យាស្ថានជាតិអប់រំ ឱ្យឈានទៅសម្រេចស្តង់ដាវិទ្យាស្ថានគរុកោសល្យគំរូ ដោយគូសបញ្ជាក់ថាស្នាដៃដាក់តាំងពិព័រណ៍របស់គរុនិស្សិតថ្ងៃនេះ ត្រូវបានចាត់ចូលជាផ្នែកមួយនៃការវាយតម្លៃ ដែលជំរុញឱ្យវិទ្យាស្ថានជាតិអប់រំសម្រេចបានស្តង់ដាគំរូនាពេលខាងមុខ និងសូមឱ្យគរុនិស្សិតទាំងអស់បន្តការប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមសហការ ខិតខំប្រឹងប្រែងពង្រឹងសមត្ថមភាពខ្លួនឯង ដើម្បីលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង