**រដ្ឋមន្រ្តីការបរទេសជប៉ុន នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ក្នុងសប្តាហ៍នេះ**អភិបាលខេត្តកណ្តាល ចុះពិនិត្យស្វែងយល់ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ប្រកបរបរចម្លាក់ប្រាក់ស្ពាន់ នៅស្រុកពញាឮ**រដ្ឋមន្រ្តីសុខាភិបាល៖ សូមខិតខំប្រកាន់ខ្ជាប់នូវ បី “ពេញ” (១).ពេញជាសមត្ថភាពការងារ, (២).ពេញម៉ោងការងារ និង(៣).ពេញនៃការទទួលខុសត្រូវក្នុងការបំពេញការងារ**ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ចាត់ទុកអង្គភាពកងរាជអាវុធហត្ថ គឺជាកម្លាំងអន្ដរាគមន៍មួយដ៏សំខាន់មិនអាចខ្វះបាន ក្នុងការពារសន្ដិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពសង្គម**ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន៖ ខេត្តកំពត រង់ចាំការវិនិយោគពីបណ្តាក្រុមហ៊ុនផ្សេងៗ ដើម្បីបង្កើតការងារជូនពលរដ្ឋក្នុងមូលដ្ឋាន សំដៅកាត់ភាពក្រីក្រ នឹងនាំឱ្យជីវភាពរបស់ពលរដ្ឋធូរធាទៅថ្ងៃអនាគត**វិមានក្រឹមឡាំង អះអាងថា ប្រទេសជិត២០ ចាប់អារម្មណ៍លើ BRICS**កាតា និងហ៊្សកដានី សន្យាគាំទ្រ និងជួយដល់ស៉ីរី**មេដឹកនាំអ៊ុយក្រែន រិះគន់នាយករដ្ឋមន្រ្តីស្លូវ៉ាគី ជុំវិញភាពស្ទាក់ស្ទើរក្នុងការឈប់ប្រើឧស្ម័នរុស្ស៉ី**ឥណ្ឌូណេស៉ី កំពុងពិចារណាដោះលែងអតីតមេដឹកនាំក្រុមសកម្មប្រយុទ្ធ Jemaah Islamiyah មុនពេលកំណត់**ក្រសួងការបរទេសចិនលើកការតវ៉ាយ៉ាងម៉ឺងម៉ា់ត់ចំពោះសហរដ្ឋអាមេរិកទាក់ទិននឹងករណីដែលសហរដ្ឋអាមេរិកចុះហត្ថលេខាលើ“សេចក្តីព្រាងច្បាប់ស្តីពីការធ្វើប្រតិភូកម្មសិទ្ធិអំណាចការពារជាតិសម្រាប់ឆ្នាំសារពើពន្ធ ២០២៥“**វិវាទពាក់ព័ន្ធនឹងមរតកមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**អ្នកនាំពាក្យក្រសួងយុត្តិធម៌ នឹងរៀបចំធ្វើសន្និសីទសារព័ត៌មានពាក់ព័ន្ធ “ករណីក្រុមក្មេងទំនើង” នៅរសៀលថ្ងៃស្អែក**ឯកឧត្តម អ៊ុំ ម៉ារ៉ា អញ្ជេីញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល**គ.ស.ព.ស៖ ការបង្ហោះផ្សាយថាអតីតកងទ័ព 18 គ្រួសាររៀបរាប់ថាពួកគាត់រវល់ចេញច្បាំងការពារទឹកដី មកផ្ទះវិញត្រូវគេយកដីខ្លួនឯងបាត់ គឺជាព័ត៌មានចាស់**ឧត្តមសេនីយ៍ឯក អ៉ី សុខឃី ណែនាំនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បន្ដយកចិត្តទុកដាក់ និងជំរុញឲ្យមានវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជនបន្ដទៀត សំដៅពង្រឹង និងពង្រីកសមត្ថភាព**ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្តបន្ទាយមានជ័យ ប្រកាសប្រឆាំងដាច់ខាតរាល់ទម្រង់នៃឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសអំពើជួញដូរមនុស្ស**ប្រុងប្រយ័ត្ន! ករណីចោរលូកហោប៉ៅតាមទីសាធារណៈ ដែលអាចបណ្តាលឱ្យអ្នកជាប់ពាក់ព័ន្ធនឹងករណីបទល្មើសបច្ចេកវិទ្យាផងដែរ ក្រៅពីការបាត់បង់វត្ថុមានតម្លៃផ្សេងៗ**ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់ស្តីពី កិច្ចការពារទិន្នន័យបុគ្គល**MOU ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត” នឹងផ្តល់ជំនាញនិងឱកាសការងារទាំងក្នុង និងក្រៅប្រទេសដល់យុវជនកម្ពុជា**បណ្ណាល័យមេគង្គ-ឡានឆាងជាអំណោយរបស់មិត្តចិនស្ថិតនៅក្នុងភូមិព្រៃទទឹង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាលបើកដំណើរការជាផ្លូវការហើយ

អភិបាលរងខេត្តសៀមរាប បំពាក់មេដាយកិត្តិយសជ័យលាភីជូនដល់កីឡាករ កីឡាការិនីជិះកង់ ដែលរៀបចំដោយក្លិបអ្នកជិះកង់អូដាកកម្ពុជាចម្រុះនៅកម្ពុជា

ភ្នំពេញ៖ លោក សំកុល សុចិត្រា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃណៈអភិបាលខេត្តសៀមរាប នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ បានផ្តល់កិត្តិយសចូលរួមជាអធិបតីក្នុងពិធីបំពាក់មេដាយកិត្តិយសជ័យលាភីជូនដល់កីឡាករ កីឡាការិនីជិះកង់ ដែលរៀបចំឡើងដោយក្លិបអ្នកជិះកង់អូដាកកម្ពុជាចម្រុះនៅកម្ពុជា តំណាងឱ្យក្លឹបអ្នកជិះកង់ពិភពលោកដែលមានឈ្មោះថា AUDAX PARISIEN RANDONNEUR ។

ក្លឹបនេះបង្កើតឡើងតាំងពីឆ្នាំ១៩០៤ និងមានទីស្នាក់ការធំ នៅទីក្រុងប៉ារីស ប្រទេសបារាំង មានសមាជិកជាងមួយរយប្រទេស នៅលើពិភពលោក។ ក្នុងនោះប្រទេសកម្ពុជាក៏ជា សមាជិកភាព ដោយបានសហការគ្នារវាងអត្តពលិក អ្នកស្នេហាវិស័យកីឡាជិះកង់គ្រប់ក្រុមដើម្បីរៀបចំ ព្រឹត្តិការណ៍កីឡាជិះកង់ចម្រុះរួមគ្នាមួយនេះឡើងមានឈ្មោះថា AUDAX CAMBODIA លើចម្ងាយផ្លូវ៤០០ &៦០០គីឡូម៉ែត្រ ដោយធ្វើដំណើរពី(ភ្នំពេញ-កណ្តាល-ខេត្តកំពង់ឆ្នាំង-ខេត្តខេត្តពោធិសាត់-ខេត្តបាត់ដំបង- ខេត្តបន្ទាយមានជ័យ-ខេត្តឧត្តរមានជ័យ-ខេត្តសៀមរាប) ដើម្បីជាការរួមចំណែកលើកស្ទួយដល់វិស័យកីឡា ឱ្យមានការរីកចម្រើនស្របតាមពាក្យស្លោក “កីឡារស់ក្នុងសន្តិភាព SPORTS LIVE IN PEACE ” ។

អ្នកជិះកង់ទាំងអស់បានធ្វើដំណើរចេញដំណើរពី រង្វង់មូលគួចកាណុង (ស្តូបបារាំង)រាជធានីភ្នំពេញ ម៉ោង ៤និង០០នាទីព្រឹក ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ដោយឆ្លងកាត់តាមខេត្តនានា រហូតដល់បញ្ចប់គោល ដៅនៅមុខដំណាក់ខេត្តសៀមរាប មុនម៉ោង២០និង០០នាទីយប់ថ្ងៃទី៣១ ខែសីហាឆ្នាំ២០២៤ ជាកំណត់ ឬជិះក្នុងរយៈពេល ២៧ម៉ោងសម្រាប់៤០០គីឡូនិង៤០ម៉ោងសម្រាប់៦០០គីឡូ ដែលមានអត្តពលិកជាតិចំនួន ៤៥នាក់ អត្តពលិកអន្តរជាតិ មាន អ៉ីតាលី ១នាក់, សហរដ្ឋអាមេរិក ១នាក់, ថៃ ២នាក់, ម៉ាឡេស៊ី ១នាក់, ឥណ្ឌូនេស៊ី ១នាក់, វៀតណាម១០នាក់ និងអង់គ្លេស១នាក់ ៕

អត្ថបទដែលជាប់ទាក់ទង