**ចំនួនអ្នកស្លាប់កើនឡើងដល់ ១,៦៤៤នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងនៅប្រទេសមីយ៉ាន់ម៉ា**មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នឹងចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំថ្នាក់តំបន់ក្នុងប្រទេសថៃនៅសប្តាហ៍ក្រោយ**ក្រសួងការបរទេស៖ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយថាមានជនជាតិខ្មែរបានបាត់បង់ជីវិត បណ្តាលមកពីគ្រោះរញ្ជួយដីទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបណ្ឌិត្យសភានគរបាលកម្ពុជា រួមគ្នាជំរុញឲ្យនិស្សិតនគរបាលប្រើប្រាស់ App NoDrug**ក្រសួងធនធានទឹក៖ កម្រិតរញ្ជួយរបស់ aftershock នៅមីយ៉ាន់ម៉ា នាម៉ោង ១៤:០៣នាទី នាថ្ងៃទី២៩ ខែមីនានេះ បានថយចុះមកត្រឹមកម្រិត ៣,៥ វ៉ិចទ័រ**ចិននឹងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ១០០លានយន់ដល់មីយ៉ាន់ម៉ា**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រាជរដ្ឋាភិបាល និងប្រជាជនថៃ ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**រដ្ឋមន្ត្រី ថោ ជេដ្ឋា៖ បច្ចុប្បន្ន កម្ពុជានៅពុំទាន់មានអ្នកជំនាញ និងឧបករណ៍វាស់ស្ទង់លើវិស័យរញ្ជួយផែនដីនៅឡើយទេ**អាមេរិក​សម្តែង​ការ​រំលែក​ទុក្ខ​ដល់​កូរ៉េ​ខាង​ជើង​ចំពោះ​ភ្លើង​ឆេះ​ព្រៃ ដោយ​សន្យា​ផ្តល់​ជំនួយ​ចាំបាច់**អភិបាល​ស្រុកសូទ្រនិគម អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ បន្តយកចិត្តទុកដាក់តាមដានសភាពការណ៍ និងព័ត៌មានពាក់ព័ន្ធករណីរញ្ជួយដី **រថយន្តតាក់ស៊ី EV របស់ចិនទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពេលមានការកើនឡើងនៃសីតុណ្ហភាព**ក្រសួងសុខាភិបាល៖ មនុស្ស៩២១នាក់ ត្រូវបានសម្លាប់ក្នុងដែនដីប៉ាឡេស្ទីន ចាប់តាំងពីអ៉ីស្រាអែល បានបន្តការវាយប្រហារក្នុងទ្រង់ទ្រាយធំសាជាថ្មី**UN ទាត់ចោលយោបល់របស់លោក ពូទីន ដែលចង់ឱ្យអ៊ុយក្រែនត្រូវដាក់ឱ្យស្ថិតក្រោម រដ្ឋាភិបាលបណ្តោះអាសន្នមួយ ដើម្បីអាចបញ្ចប់សង្រ្គាម**អាមេរិក ចោទប្រកាន់លើដាណឺម៉ាក ថាធ្វើមិនបានល្អក្នុងការរក្សាការពារដែនដី Greenland ឱ្យមានសុវត្ថិភាព**ប្រមុខការពារជាតិអាម៉េរិក អះអាងជាថ្មីនូវការប្តេជ្ញាចិត្តដែកថែបរបស់រដ្ឋធានីវ៉ាស៊ីនតោន ចំពោះសន្ធិសញ្ញាការពារជាតិជាមួយហ្វីលីពីន**ប្រទេសថៃមានបំណងកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកមកត្រឹម ២០ពាន់លានដុល្លារតាមរយៈការនាំចូលផលិតផលសហរដ្ឋអាមេរិកបន្ថែមទៀត**មាសបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត!**ផ្សារហ៊ុនថៃបានផ្អាកសកម្មភាពជួញដូរទាំងអស់ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងខ្លា**តោះមកស្គាល់ប្រទេសទាំង៨ ដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីញឹកញាប់ជាងគេ គិតចាប់ពីឆ្នាំ១៩៩០ ដល់ ឆ្នាំ២០២៤

យោធិន​តំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ ទស្សនា​ និង​ស្តាប់​កិច្ច​ពន្យល់​របស់​រដ្ឋ​មន្ត្រី​ និង​មន្ត្រី​ជំនាញ ជុំវិញ​ការ​ងារ​ខណ្ឌ​សីមា​ និង​បោះ​បង្គោល​ព្រំ​ដែន​គោក​ រវាង​កម្ពុជា-​វៀតណាម​

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤​ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤​ បានដឹកនាំនាយទាហាន នាយទាហានរង និងពលទាហាន នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមគ្រូបង្គោលមកពីតាមបណ្ដាកងឯកភាពចំណុះ ចូលរួមទស្សនា​ និង​ស្តាប់​កិច្ច​ពន្យល់​របស់​រដ្ឋ​មន្ត្រី​ និង​មន្ត្រី​ជំនាញ​បច្ចេកទេស​ជាន់​ខ្ពស់​ជុំវិញ​ការ​ងារ​ខណ្ឌ​សីមា​ និង​បោះ​បង្គោល​ព្រំ​ដែន​គោក​ រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម​ ដែលការពន្យល់បកស្រាយនេះធ្វើឡើងដោយឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងលោក ស្រ៊ឺ បូរ៉ា មន្ត្រីជំនាញបច្ចេកទេសជាន់ខ្ពស់កិច្ចការព្រំដែន ជុំវិញការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម តាមរយៈការដាក់បញ្ចាំងតាមប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង ជូនយោធិនបានទស្សនា និងស្ដាប់កិច្ចពន្យល់នៅពេលនេះផងដែរ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ជូនថា កន្លងទៅនេះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធបានពន្យល់ល្អិតអំពីបញ្ហាតំបន់ត្រីកោណអភិវឌ្ឍន៍ CLV _DTA និងការបោះបង្គោលព្រំដែនរវាងកម្ពុជា ឡាវ និងវៀតណាម មិនមានធ្វើឲ្យបាត់បង់ដីរបស់ប្រទេសកម្ពុជាទៅប្រទេសជិតខាងឡើយ។ តែពួកក្រុមជ្រុលនិយមមួយក្តាប់តូចនៅតែបន្តញុះញង់បំផុសបំផុល បំភ្លៃការពិតលើគ្រប់រូបភាព ក្នុងគោលបំណងប្រើប្រាស់អំពើហិង្សាមិនប្រជាធិបតេយ្យ ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត ដោយប្រជាជនបានបោះឆ្នោតគាំទ្រយ៉ាងច្រើនលើសលុប។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគូសបញ្ជាក់បន្ថែមទៀតថា ក្រោយពីបានទស្សនា និងស្ដាប់កិច្ចពន្យល់យ៉ាងក្បោះក្បាយពី​រដ្ឋ​មន្ត្រី​ និងមន្ត្រីជំនាញជាន់ខ្ពស់ស្ដីពីកិច្ចការបោះបង្គោលព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម រួចមក បានធ្វើឱ្យនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ បានកាន់តែយល់ច្បាស់បន្ថែមទៀត ងាយស្រួលក្នុងការទៅផ្សព្វផ្សាយពន្យល់ដល់ក្រុមគ្រួសារ និង​ប្រជាជន​នៅ​តាម​មូលដ្ឋាន​នានា​ឲ្យ​បានយល់ជ្រួតជ្រាបបន្ថែមទៀត ផងដែរ។

នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានប្ដេជ្ញាចិត្តដាចខាត ការពារអធិបតេយ្យភាពជាតិ បូរណភាព​ទឹកដី​ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត និងត្រៀមខ្លួនរួចជាស្រេចក្នុងការកំចាត់ចោលជនទាំងឡាយណា ដែលមានគោលបំណងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងបំផ្លិចបំផ្លាញសុខសន្តិភាពរបស់ប្រជាជនកម្ពុជា ដែលកំពុងមានដូចសព្វថ្ងៃនេះ ឲ្យបានជាដាច់ខាត ៕

អត្ថបទដែលជាប់ទាក់ទង