**រដ្ឋមន្រ្តីបរិស្ថាន៖ រាជរដ្ឋាភិបាលកម្ពុជាតែងតែ យកចិត្តទុកដាក់ខ្ពស់ ដល់សុខុមាលភាពនិងបរិស្ថាន រស់នៅរបស់កុមារ**អតីតអ្នកឧកញ៉ា ហេង សិទ្ធី ត្រូវបានចាប់ខ្លួននៅព្រំដែនប្រទេសរុស្ស៊ី នឹងបញ្ជូនតាមយន្តហោះមកកម្ពុជាវិញ**ឧបនាយករដ្ឋមន្រ្តី ស សុខា ណែនាំអង្គភាពចំណុះក្រសួងមហាផ្ទៃ ត្រៀមដឹកនាំមន្រ្តីប្រើប្រព័ន្ធគ្រប់គ្រងមន្រ្តីនគរបាលជាតិ**IMF មើលឃើញថា កំណើនសេដ្ឋកិច្ចសកលនឹងកើនឡើងប្រកបដោយស្ថិរភាព**លោក ថាក់ស៊ីន៖ ប្រទេសថៃគួរតែជំរុញឱ្យមានការអនុញ្ញាតឱ្យលេងល្បែងអនឡាញស្របច្បាប់**ក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន បារីអេឡិចត្រូនិច និងក្មេងទំនើង**នគរបាលកំពុងបើកការស្រាវជ្រាវវែកមុខរកមេខ្លោង ដែលតែងតែដឹកកុមារាធ្វើសកម្មភាពលួចទ្រព្យសម្បត្តិរបស់ពលរដ្ឋ**ពលរដ្ឋរងគ្រោះដោយអគ្គីភ័យភ្លើងឆេះផ្ទះចំនួន ៣គ្រួសារ ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**ឯកឧត្តម ចាន់ ស៊ីណាត អញ្ជើញដឹកនាំសិក្ខាសាលាថ្នាក់ជាតិស្តីពីការសិក្សា និងជ្រើសរើសទីតាំងអនុវត្តគម្រោង**ករណីក្រុមក្មេងទំនើងកាប់បំផ្លាញទ្រព្យសម្បត្តិនៅចំណុចមុខផ្សារច្បារអំពៅ សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់ចំនួន៥នាក់**កំណើនឱកាសការងារ និងការវិនិយោគ ក្នុងឆ្នាំ២០២៤ ឆ្លុះបញ្ចាំងពីស្ថេរភាពនយោបាយ និងសេដ្ឋកិច្ចរបស់កម្ពុជា**រដ្ឋមន្រ្តីសុខាភិបាល៖ នាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល ត្រូវបន្តពិនិត្យ និងរៀបចំផែនការ ពង្រីកការគ្របដណ្តប់ការគាំពារសុខភាពសង្គមដល់បុគ្គលគ្រប់រូប**សម្តេចតេជោ៖ គិតមកដល់ពេលនេះថ្នាក់ដឹកនាំរដ្ឋនៅក្នុងអាស៊ាន អ្នកដែលមានអាយុច្រើនជាងសម្តេច មានតែ ៣នាក់ប៉ុណ្ណោះ**សម្តេចប្រធានព្រឹទ្ធសភា ចោទសួរទៅឯកឧត្ដម គឹម ធា ថាផ្លូវទៅស្រុករមាសហែក ហេតុអ្វីក្រាលកៅស៊ូយូរម្ល៉េះ?**អភិបាលរងខេត្តកណ្តាល អញ្ជើញបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធ ចំនួន ២ភូមិ ស្មើនឹង ៣,០៨២ក្បាលដី ក្នុងឃុំស្វាយប្រទាល ស្រុកស្អាង**សម្តេចតេជោ បង្ហើបពីគម្រោងធ្វើសមាជរដ្ឋសភា និងព្រឹទ្ធសភា នាពេលខាងមុខ**ប.ស.ស នឹងចុះអធិការកិច្ចនៅតាមសហគ្រាស គ្រឹះស្ថានទូទាំងប្រទេស ដើម្បីពង្រឹងការអនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គម និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ**កម្ពុជា-អ៊ីរ៉ង់ ​ប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ​ទ្វេភាគីរវាងប្រទេសទាំងពីរ**ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយចុះសួរសុខទុក្ខ គ្រួសារសមាជិក ដែលមានប្រពន្ធទើបសម្រាលកូន**រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំគណៈកម្មការសិក្សាបទដ្ឋានបច្ចេកទេស ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវ សំណង់សិល្បការ្យ ប្រព័ន្ធទឹកស្អាត អនាម័យជនបទ ភូមិគំរូ និងសហគមន៍ជនបទ

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ រៀបចំកម្មវិធី Immigration Tea Talk ដើម្បីពង្រីកចំណងកិច្ចសហប្រតិបត្តិការ និងមិត្តភាព ជាមួយបណ្តាស្ថានទូត ស្ថានកុងស៊ុលក្រុមហ៊ុនអាកាសចរណ៍ស៊ីវិល និងក្រុមហ៊ុនទេសចរណ៍ទាំងអស់ប្រចាំកម្ពុជា

ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១៤រោច ខែស្រឆពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានរៀបចំកម្មវិធី Immigration Tea Talk ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងមានការចូលរួមពីបណ្តាតំណាងស្ថានទូត ស្ថានកុងស៊ុល ក្រុមហ៊ុនអាកាសចរណ៍ស៊ីវិល និងក្រុមហ៊ុនទេសចរណ៍។

កម្មវិធីនេះបានផ្តោតសំខាន់ទៅលើការពង្រីកចំណងកិច្ចសហប្រតិបត្តិការ និងមិត្តភាពរវាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជាមួយបណ្តាស្ថានទូត ស្ថានកុងស៊ុលក្រុមហ៊ុនអាកាសចរណ៍ស៊ីវិល និងក្រុមហ៊ុនទេសចរណ៍ទាំងអស់ប្រចាំព្រះរាជាណាចក្រកម្ពុជា ជាពិសេសផ្សព្វផ្សាយលើការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា ដែលហៅថា Cambodia e-Arrival និងបានអនុញ្ញាតឱ្យថ្នាក់ដឹកនាំអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា ជួបពិភាក្សាផ្លាស់ប្តូរបទពិសោធន៍គ្នាលើការងារពាក់ព័ន្ធនឹងផែនអន្តោប្រវេសន៍ ទេសន្តរប្រវេសន៍ និងជនភៀសខ្លួន ការឆ្លើយតបចំពោះបញ្ហាប្រឈមនានាដែលពាក់ព័ន្ធនឹងកិច្ចការអន្តោប្រវេសន៍ទាំងក្នុង និងក្រៅតំបន់អាស៊ាន ជាមួយអគ្គកុងស៊ុល និងកុងស៊ុលកិត្តិយស។

ក្នុងនោះដែរឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានបង្ហាញពីការប្រេីប្រាស់ Cambodia e-Arrival ដែលទេីបហ្នឹងដាក់ឲ្យប្រេីប្រាស់ជាផ្លូវការនៅថ្ងៃទី១ ខែកញ្ញានេះ និងសុំអំពាវនាវដល់បណ្តាស្ថានទូត និងស្ថានកុងស៊ុល អាកាសចរណ៍ស៊ីវិល ព្រមទាំងក្រមហ៊ុន ទេសចរណ៍ និងភ្នាក់ទេសចរណ៍ ទាំងអស់ជួយចូលរួមផ្សព្វផ្សាយ បន្ថែមផងដែរ។

បន្ថែមពីលើនេះផងដែរ កម្មវិធីបានរៀបចំប្រកបទៅដោយភាពស្និទ្ធស្នាល និងបានផ្លាស់ប្តូរនូវបទពិសោធន៍ការងារអន្តោប្រវេសន៍ ដែលសកម្មភាពទាំងនេះបានសបញ្ជាក់នូវលទ្ធផលយ៉ាងវិជ្ជមាន ជាពិសេសអាចអនុញ្ញាតឲ្យគ្រប់បណ្តាស្ថានទូត និងស្ថានកុងស៊ុលជ្រាបបន្ថែមអំពីកិច្ចការងារក្នុងដែនវិសាលភាព នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងការផ្សព្វផ្សាយលើការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាថ្មីៗដែលទើបតែបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍។

ជាកិច្ចបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានថ្លែងអំណរគុណចំពោះវត្តមាន គ្រប់បណ្តាតំណាងស្ថានទូត និងស្ថានកុងស៊ុល ទាំងអស់ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងកម្មវិធីនាពេលនេះ និងសង្ឃឹមថាកិច្ចសហប្រតិបត្តិការនេះនឹងបន្តទទួលបានលទ្ធផលយ៉ាងវិជ្ជមានជាបន្តបន្ទាប់ ៕

អត្ថបទដែលជាប់ទាក់ទង