**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក**អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាភ្នំ ផ្តល់អំណោយជូនគ្រួសារចាស់ជរាមានជំងឺ និងក្រីក្រគ្មានទីពឹង ចំនួន៤គ្រួសារ នៅក្នុងឃុំឈើកាច់ និងឃុំរោងដំរី**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាខ្មែរ យើងត្រូវមានទស្សនៈ និងផ្នត់គំនិតវិជ្ជមាន ចំពោះសង្គមជាតិ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**សម្តេចធិបតី៖ ការជួយបោះប្រ៊ុយយ៉ុងជួយកូនប្រឡងជាប់ ធ្វើឱ្យកូនគ្មានទំនុកចិត្តលើខ្លួនឯង**សម្ដេចធិបតី៖ កម្ពុជា សម្រេចដកខ្លួនចេញពី ប្រទេសអភិវឌ្ឍន៍តិចតួច គឺដើម្បីបង្ហាញពីសមត្ថភាព និងមានភាពម្ចាស់ការលើខ្លួនឯង**សម្ដេចធិបតី ណែនាំអាណាព្យាបាល គួរជំរុញឱ្យកូនៗ ឬអ្នកនៅក្រោមការគ្រប់គ្រងរបស់ខ្លួន អានសៀវភៅឱ្យបានច្រើន**សម្តេចធិបតី លើកទឹកចិត្តឱ្យមានព្រឹត្តិការណ៍តាំងពិព័រណ៍សៀវភៅឱ្យកាន់តែច្រើន ដើម្បីបំផុសការអានសៀវភៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**សម្តេចធិបតី៖ ការបញ្ចេញទស្សនៈថា «មានខ្សែទើបបានធ្វើធំ» ជាទស្សនៈទុដ្ឋិនិយម**សម្តេចធិបតី៖ ប្រឡងបាក់ឌុប គឺជាការវាស់ស្ទង់សមត្ថភាព មិនប្រាកដថា អ្នកជាប់និទ្ទេស A ជាមនុស្សជោគជ័យនោះឡើយ**សម្តេចនាយករដ្ឋមន្រ្តី បញ្ជាក់ថាក្រសួងអប់រំគ្មានដាក់ភាសាវៀតណាមចូលក្នុងកម្មវិធីសិក្សាឡើយ**វិវាទក្នុងគ្រួសារមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**នាយករដ្ឋមន្ត្រី អះអាងថា ដរាបណា គណបក្សប្រជាជន នៅដឹកនាំប្រទេស ភាសាខ្មែរ នៅតែជាភាសាជាតិ តែមួយគត់របស់កម្ពុជា**សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឧបត្ថម្ភក្រុមជម្រើសជាតិកម្ពុជា ជាទឹកប្រាក់ក្នុងម្នាក់ចំនួន ១,០០០ដុល្លារ ដើម្បីលើកទឹកចិត្ត ទោះមិនបានឡើងទៅវគ្គបន្ទាប់ក៏ដោយ**ពលរដ្ឋប្រមាណជិត ២០០ នាក់បន្ថែមទៀត បានធ្វើជាសាក្សី និងយល់ច្បាស់អំពីអត្ថន័យនៃពាក្យថា «រាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យបាត់បង់ទឹកដីសូម្បីមួយមីល្លីម៉ែត្រ»**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី

កម្ពុជា កសាងផ្លូវពីរខ្សែ នៅតាមបណ្ដោយព្រំដែន ដែលទុកប្រើសម្រាប់សេដ្ឋកិច្ច និងការពារបូរណភាពទឹកដី


ភ្នំពេញ៖ កាលពីពេលកន្លងទៅថ្មីៗនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចបង្កើតមូលនិធិអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្ដោតលើការស្ថាបនាផ្លូវថ្នល់នៅតាមខ្សែក្រវ៉ាត់ព្រំដែន ។

កាលពីថ្ងៃទី៦ ខែសីហា សម្ដេចធិបតី បានបញ្ជាក់ថា ផ្លូវនៅតាមបន្ទាត់ខ្សែព្រំដែន យើងត្រូវធ្វើផ្លូវពីរខ្សែ គឺផ្លូវប្រើសម្រាប់សេដ្ឋកិច្ច និងផ្លូវប្រើសម្រាប់ក្រវ៉ាត់ព្រំដែន ដែលប្រើក្នុងគោលដៅការពារបូរណភាពទឹកដី ។ ផ្លូវខ្សែទី១ គឺផ្លូវសេដ្ឋកិច្ច ដែលយើងធ្វើនៅខាងក្នុង អាចចំងាយមួយគីឡូម៉ែត្រ ពីរគីឡូម៉ែត្រ ឬបួនគីឡូម៉ែត្រពីខ្សែព្រំដែន ខណៈផ្លូវខ្សែទី២ គឺផ្លូវក្រវ៉ាត់ព្រំដែន ដែលធ្វើកៀកខ្លាំងនឹងព្រំដែន កន្លែងខ្លះមានចម្ងាយត្រឹម១០ ទៅ ៣០ម៉ែត្រ ពីបង្គោលព្រំដែនប៉ុណ្ណោះ ។ តាមរយៈផ្លូវក្រវ៉ាត់ព្រំដែន ប្រជាពលរដ្ឋអាចជិះយានយន្តធ្វើដំណើរ មើលឃើញបង្គោលព្រំដែនបានយ៉ាងកៀក ។

ក្នុងឱកាសអញ្ជើញថ្លែងសារពិសេស បង្ហាញអំពីសមិទ្ធផលរយៈពេល ១ឆ្នាំ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជាបានស្ថាបនាផ្លូវតាមបណ្ដោយព្រំដែនជាមួយប្រទេសជិតខាងបានជិត ១៥០០គីឡូម៉ែត្រហើយ ។

ជាមួយប្រទេសវៀតណាមចន្លោះពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ រដ្ឋាភិបាលបានស្ថាបនាផ្លូវបានប្រវែង ៦៨៥ គីឡូម៉ែត្រ លើផែនការសរុប ១០៦៩ គីឡូម៉ែត្រ ។ ជាមួយថៃពី ឆ្នាំ១៩៩៤ ដល់ ២០២៣ បានកសាងផ្លូវបានប្រវែង ៤៥៥ គីឡូម៉ែត្រ លើផែនការសរុបប្រវែង ៥០៩ គីឡូម៉ែត្រ ។ ជាមួយប្រទេសឡាវពីឆ្នាំ ២០១៥ ដល់ ២០២២ បានកសាងផ្លូវបានប្រវែង ១៧៩ គីឡូម៉ែត្រ លើផែនការសរុប ៣៧៧ គីឡូម៉ែត្រ ។

ដោយឡែកកាលពីថ្ងៃ៤ ខែកក្កដា ឆ្នាំ២០២៤ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានផ្ដល់គោលការណ៍សម្រាប់រយៈពេល ១០ឆ្នាំ (២០២៤-២០៣៤) អោយបញ្ជាការដ្ឋានកងវិស្វកម្មនៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ សម្រេចបញ្ចប់ជំហានទី១ លើការងារបោះបង្គោលខណ្ឌសីមា និងការស្ថាបនាបណ្ដាញផ្លូវគមនាគមន៍តាមតំបន់ព្រំដែនជាមួយប្រទេសថៃ ឡាវ និងវៀតណាមនៅលើទីតាំងដីដែលបានឯកភាពរួចហើយ ។

ជុំវិញបញ្ហានេះដែរឯកឧត្ដមនាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងក្នុងសន្និសីទពីវឌ្ឍនភាព ៥ឆ្នាំ របស់ក្រសួងការពារជាតិកាលពីកន្លងទៅដោយបញ្ជាក់ថា ឥឡូវនេះយើងអាចធ្វើដំណើរមួយជុំប្រទេសបានតាមរយៈផ្លូវក្រវ៉ាត់ព្រំដែនដោយចេញដំណើរពីខេត្តកោះកុង គ្រាន់តែកន្លែងខ្លះផ្លូវមានការខូចខាតខ្លះដោយអន្លើ ដែលត្រូវធ្វើការជួសជុល តែនិយាយរួមគឺ ៩០ភាគរយ យើងអាចធ្វើដំណើរបាន ។ ឯកឧត្ដមនាយឧត្ដមសេនីយ៍ថា ការស្ថាបនាផ្លូវតាមក្រវាត់ព្រំដែន ជាយុទ្ធសាស្រ្តក្រៅពីជួយសម្រួលដល់កងកម្លាំងដែលឈរជើងការពារបូរណភាពទឹកដី ថែមទាំងបានចូលរួមលើកស្ទួយជីវភាពពលរដ្ឋរស់នៅតាមបន្ទាត់ព្រំដែនទៀតផង ។

គួរកត់សម្គាល់ថា បន្ទាប់ពីសម្តេចធិបតីបង្កើតមូលនិធិ ដើម្បីកៀរគថវិកាបន្ថែមពីប្រជាពលរដ្ឋសម្រាប់កសាងផ្លូវក្រវ៉ាត់ព្រំដែនរួចមក គេឃើញ ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ វិស័យឯកជន ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា និងប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស បានស័្មគ្រចិត្តបរិច្ចាគថវិកាផ្ទាល់ខ្លួន ចូលមូលនិធិ ក្នុងបុព្វហេតុ កសាងផ្លូវក្រវាត់ព្រំដែននេះយ៉ាងផុលផុស ។

បើតាមសេចក្តីជូនដំណឹង របស់ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រីបានឲ្យដឹងថា ចាប់ពីថ្ងៃទី២៦-២៩ សីហា មានចំនួនអ្នកដែលបានបរិច្ចាគថវិកាផ្ទាល់ខ្លួន ចូលរួមជាមួយមូលនិធិ មានជិត ២០ម៉ឺននាក់ សរុបជាទឹកប្រាក់ជាង ១១លានដុល្លារ ក្នុងនោះមានទាំងប្រជាពលរដ្ឋ មន្ត្រីរាជការ ។

សរុបសេចក្តីទៅ ការបង្កើតគម្រោងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែននេះ នឹងរឹតតែធ្វើឱ្យប្រជាពលរដ្ឋកាន់តែ យល់កាន់តែច្បាស់អំពីគម្រោង CLV ហើយជឿជាក់លើគម្រោងអភិវឌ្ឍ តាមព្រំដែនរបស់រដ្ឋាភិបាល ដើម្បីការពារបូរណភាពទឹកដី និងបង្កើតមូលដ្ឋានសេដ្ឋកិច្ចរឹងមាំ សម្រាប់ប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែន ៕

អត្ថបទដែលជាប់ទាក់ទង