ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ផ្តល់គោរមងារជូន ឧកញ៉ា មហាមន្ត្រី គុយ សុផល ជា «សម្តេច មហាមន្ត្រី គុយ សុផល»
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចេញព្រះរាជក្រឹត្យ ផ្តល់គោរមងារជូន ឧកញ៉ា មហាមន្ត្រី គុយ សុផល ជា «សម្តេច មហាមន្ត្រី គុយ សុផល»។
ការប្រោសព្រះរាជទានផ្តល់គោរមងារនេះ ធ្វើឡើងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ៕