**ឧត្តមសេនីយ៍ឯក យឹម លាង ផ្ញើសារលិខិតថ្លែងអំណរគុណ ជូនដល់កងកម្លាំងនគរបាលជាតិ ​នៃនាយកដ្ឋានអង្គរក្ស**រាជរដ្ឋាភិបាល សម្រេចឲ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មី ៣០០នាក់ បំពេញក្របខ័ណ្ឌឲ្យកងឯកភាព**ប្រធានាធិបតីអេហ្ស៊ីប បញ្ជាក់ជាថ្មីពីការគាំទ្រហ្សកដានីក្នុងការប្រឈមមុខនឹងអំពើភេរវកម្ម**នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បញ្ជាក់ថា ក្រុមហាម៉ាស់បដិសេធកិច្ចព្រមព្រៀងប្រគល់ពាក់កណ្តាលនៃចំណាប់ខ្មាំងដែលនៅរស់នោះមកវិញ**រុស្ស៊ី-អ៊ុយក្រែន ដោះដូរអ្នកទោស ៤៩២នាក់**UN៖ ពន្ធអាមេរិកគំរាមកំហែងការនាំចេញមិនមែនប្រេងរបស់អារ៉ាប់**លោក ពូទីន ប្រកាសបទឈប់បាញ់ ក្នុងជម្លោះអ៊ុយក្រែន**រួចដៃពីភារកិច្ចចូលឆ្នាំ មន្រ្តីនគរបាលនៅមូលដ្ឋានផ្ដល់អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅជូនពលរដ្ឋជាង៣ពាន់សេវា**លើសមុទ្រមានរោងភាពយន្តហើយ**កម្ពុជា-ចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀង គម្រោងព្រែកជ្រីកហ្វូណនតេជោ ទំហំទឹកប្រាក់ ១១៥៦លានដុល្លារ**ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងឯកឧត្ដម ឯក សំអុល ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើ ឧបនាយករដ្ឋមន្រ្តី**អភិសន្តិបណ្ឌិត ស សុខា ជួបសំណេះសំណាល និងប្រគល់អំណោយជូនកងកម្លាំង និងក្រុមការងារចូលរួមក្នុងការរៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តបាត់ដំបង ២០២៥”**ក្រុមការងារក្រសួងបរិស្ថាន រកឃើញករណីក្លិនស្អុយចេញរោងចក្រកែច្នៃកាកស្រាបៀររបស់ក្រុមហ៊ុន ដាវី ស៊ីអេច អ៊ិចផត**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី តំណាងសម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញក្នុងពិធីសម្ពោធដំបូលព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តឧប្បលវត្តី ហៅវត្តឈូក ខេត្តត្បូងឃ្មុំ**កាកបាទក្រហមកម្ពុជា មិនទុកប្រជាពលរដ្ឋណាម្នាក់ចោលនោះឡើយ!**ឱកាសការងារ៖ គិតត្រឹមថ្ងៃទី១៩ ខែមេសានេះ មានការងាររហូតដល់ទៅចំនួន ៦២ ៦៦២ កន្លែង កំពុងរង់ចាំអ្នក!**សាលាដំបូងរាជធានីភ្នំពេញ សម្រេចបង្គាប់ឲ្យឈ្មោះ ជុំ វណ្ណៈ សងសំណងជម្ងឺចិត្តចំនួន ៤០០លានរៀល ឲ្យទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ប៊ុន ហុន ពីបទ៖ បរិហារបង្កាច់កេរ្តិ៍**មន្ទីរបញ្ចកោណ៖ សហរដ្ឋអាមេរិកនឹងកាត់បន្ថយចំនួនកងទ័ពរបស់ខ្លួនដែលត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសស៊ីរី ឱ្យមកនៅត្រឹមក្រោម ១០០០នាក់**អភិបាលខេត្តកណ្ដាល សរសើរកម្លាំងកងរាជអាវុធហត្ថខេត្តកណ្ដាល ដែលខិតខំយកចិត្តទុកដាក់ការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ នាឱកាសបុណ្យចូលឆ្នាំថ្មី**ក្រុមហ៊ុនផលិតរថយន្ត Ford Motor បានប្រកាសបញ្ឈប់ការនាំចេញរថយន្ត SUV រថយន្តភីកអាប់ និងរថយន្តស្ព័ររបស់ខ្លួនទៅកាន់ប្រទេសចិន

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចូលរួមថ្លែងសុន្ទរកថាក្នុងពិធីបើកម្មវិធី “One ASEAN Startup Award Pre-Event”

ភ្នំពេញ៖ នៅរសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតី ថ្លែងសុន្ទរកថាក្នុងពិធីបើកកម្មវិធី “One ASEAN Startup Award Pre-Event” ដែលមានសមាសភាពចូលរួមពីអន្តរក្រសួង និងភាគីពាក់ព័ន្ធ។

ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) ដែលបានខិតខំប្រឹងប្រែងឥតឈប់ឈរ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងនវានុវត្តន៍ នៅអាស៊ាន ដែលបានដើរតួយ៉ាងសំខាន់ក្នុងការជំរុញ កំណើនក្នុងតំបន់ និងសកលលោក។

លោកជំទាវរដ្ឋមន្ត្រី បានលើកឡើងថា ការចាប់ផ្តើមអាជីវកម្មបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម, ការបង្កើតការងារថ្មី, និងជះឥទ្ធិពលជាវិជ្ជមានដល់ផលិតផលក្នុងស្រុក GDP នៅពេលដែលគំនិតនវានុវត្តន៍ បច្ចេកវិទ្យា និងអាជីវកម្ម Model ទាំងនោះ បានវិវត្តន៍ទៅជាអាជីវកម្ម ដែលបានបង្កើតឡើងដោយជោគជ័យ។

ថ្លែងក្នុងកម្មវិធីបើក លោកជំទាវរដ្ឋមន្ត្រី បានលើកទឹកចិត្តអ្នកចូលរួមអោយសកម្ម ចាប់យកឱកាសដកស្រង់បទពិសោធន៍បន្ថែមនៅក្នុងកម្មវិធីនេះ និងចាត់ទុកជាឱកាសដែលអ្នកចូលរួមអាចបង្កើតបណ្តាញNetwork ផ្លាស់ប្តូរគំនិត និងពង្រីកនវានុវត្តន៍នៅទូទាំងតំបន់អាស៊ាន និងសកលលោក។

ក្នុងឱកាសនេះដែរ លោកជំទាវរដ្ឋមន្ត្រី បានជូនជាអនុសាសន៍ផ្ទាល់ខ្លួន ដូចខាងក្រោម៖

១. គាំទ្រនូវកម្មវិធី ASEAN Startup Award ដែលរៀបចំដោយ ERIA នាពេលនេះ។

២. លើកទឹកចិត្តឱ្យសហគ្រិន និងយុវជនកម្ពុជាចូលរួមក្នុងកម្មវិធីនេះឱ្យបានច្រើន ដើម្បីបង្ហាញនូវគំនិតអាជីវកម្ម នាវានុវត្តន៍ និងបច្ចេកវិទ្យាថ្មីៗ ក្នុងអាជីវកម្មរបស់ខ្លួន។

៣. សម្រាប់បេក្ខជនដែលទទួលបានជ័យលាភី សូមបន្តបង្កើននូវសមត្ថភាពសហគ្រិនរបស់ខ្លួនបន្ថែមទៀត និងសូមចែករំលែកនូវបទពិសោធន៍ជូនដល់សហគ្រិន និងយុវជនដ៏ទៃទៀត ដែលមានបំណងចង់ចាប់ផ្តើមធុរកិច្ចថ្មី។

៤. សូមសហគ្រិនកម្ពុជាបង្កើននូវ Networking ជាមួយសហគ្រិននៅបណ្តាប្រទេសអាស៊ាន និងពិភព-លោកឱ្យបានទូលំទូលាយ ដើម្បីចែករំលែកនូវបទពិសោធន៍ ដោះស្រាយបញ្ហាប្រឈម អភិវឌ្ឍន៍សមត្ថភាព និងធ្វើជាដៃគូអាជីវកម្មកម្មផងដែរ។

៥. លើកទឹកចិត្តឱ្យយុវជន និងសហគ្រិនកម្ពុជាចាប់យកនូវបច្ចេកវិទ្យាឌីជីថល និងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួនឱ្យកាន់តែរីលូតលាស់ស្របតាមបរិវត្តកម្មឌីជីថល។

៦. លើកទឹកចិត្តដល់យុវជនកម្ពុជាឱ្យក្លាហាន ហ៊ានចាប់ផ្តើមធុរកិច្ចថ្មី ដើម្បីក្លាយខ្លួនជាសហគ្រិនដែលមនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ៕

អត្ថបទដែលជាប់ទាក់ទង