មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន បានបង្កើតផេកមូលនិធិផ្លូវការ ដែលមានឈ្មោះថា «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន – FBID» ដែលមានសញ្ញាធីកពណ៌ខៀវ
ភ្នំពេញ៖ ក្រុមការងារព័ត៌មានរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សូមជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថា “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” ផ្តោតការកសាងផ្លូវក្រវ៉ាត់ព្រំដែន បានបង្កើតផេកមូលនិធិផ្លូវការ ដែលមានឈ្មោះថា «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន – FBID» ដែលមានសញ្ញាធីកពណ៌ខៀវ (Verify) ពីហ្វេសប៊ុក ដើម្បីផ្តល់ជូននូវព័ត៌មាន និងវឌ្ឍនភាពការងាររបស់មូលនិធិចែកជូនដល់សាធារណជន បងប្អូន អ៊ំពូមីង តាយាយ កាន់តែទូលំទូលាយបន្ថែមទៀត ។
សូមសាធារណជន និងបងប្អូន អ៊ំពូមីង តាយាយ មេត្តាជ្រាប និងជួយចែករំលែកបន្ត ក៏ដូចជាតាមដាន (Follow) ផេកការងារផ្លូវការនេះតាមរយ:តំណភ្ជាប់ Link: https://www.facebook.com/FoundationForBorderInfrastructureDevelopment ៕