**សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតថ្លែងអំណរគុណ សមាជិករដ្ឋសភាអាល្លឺម៉ង់ ដែលបានផ្ញើសារលិខិតជូនពរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ**ក្រុមការងារអន្តរស្ថាប័ន ចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៤១ លេខ៣១ និងលេខ៣៣ ដែលគ្រោងនឹងប្រព្រឹត្តទៅ នាពេលខាងមុខនេះ**រដ្ឋបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំស្តីពីដំណាំស្វាយចន្ទីក្នុងភូមិសាស្រ្តខេត្ត**អភិបាលខេត្តបន្ទាយមានជ័យ លើកទឹកចិត្តដល់គ្រប់បណ្តាវត្តអារាមនានា បន្តកសាង និងចូលរួមថែរក្សាព្រះពុទ្ធសាសនា ឱ្យនៅស្ថិតស្ថេរគង់វង្ស**កម្ពុជា និងកាហ្សាក់ស្ថាន ចាត់ទុកទេសចរណ៍ជាវិស័យអាទិភាព និងបេ្តជ្ញាបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងឆ្នាំថ្មីនេះ**លោក Trump យល់ពីមូលហេតុនៃជម្លោះអ៊ុយក្រែន**យន្តហោះ​ផលិត​ក្នុងស្រុក​របស់​ចិន C909 ចាប់ផ្តើម​សេវាកម្ម​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​វៀតណាម**អូម៉ង់​បញ្ជាក់​ពី​វឌ្ឍនភាព​នៅ​អ៊ីរ៉ង់​-​អាមេរិក**ឧត្តមសេនីយ៍ឯក យឹម លាង ផ្ញើសារលិខិតថ្លែងអំណរគុណ ជូនដល់កងកម្លាំងនគរបាលជាតិ ​នៃនាយកដ្ឋានអង្គរក្ស**រាជរដ្ឋាភិបាល សម្រេចឲ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មី ៣០០នាក់ បំពេញក្របខ័ណ្ឌឲ្យកងឯកភាព**ប្រធានាធិបតីអេហ្ស៊ីប បញ្ជាក់ជាថ្មីពីការគាំទ្រហ្សកដានីក្នុងការប្រឈមមុខនឹងអំពើភេរវកម្ម**នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បញ្ជាក់ថា ក្រុមហាម៉ាស់បដិសេធកិច្ចព្រមព្រៀងប្រគល់ពាក់កណ្តាលនៃចំណាប់ខ្មាំងដែលនៅរស់នោះមកវិញ**រុស្ស៊ី-អ៊ុយក្រែន ដោះដូរអ្នកទោស ៤៩២នាក់**UN៖ ពន្ធអាមេរិកគំរាមកំហែងការនាំចេញមិនមែនប្រេងរបស់អារ៉ាប់**លោក ពូទីន ប្រកាសបទឈប់បាញ់ ក្នុងជម្លោះអ៊ុយក្រែន**រួចដៃពីភារកិច្ចចូលឆ្នាំ មន្រ្តីនគរបាលនៅមូលដ្ឋានផ្ដល់អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅជូនពលរដ្ឋជាង៣ពាន់សេវា**លើសមុទ្រមានរោងភាពយន្តហើយ**កម្ពុជា-ចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀង គម្រោងព្រែកជ្រីកហ្វូណនតេជោ ទំហំទឹកប្រាក់ ១១៥៦លានដុល្លារ**ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងឯកឧត្ដម ឯក សំអុល ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើ ឧបនាយករដ្ឋមន្រ្តី**អភិសន្តិបណ្ឌិត ស សុខា ជួបសំណេះសំណាល និងប្រគល់អំណោយជូនកងកម្លាំង និងក្រុមការងារចូលរួមក្នុងការរៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តបាត់ដំបង ២០២៥”

លោកជំទាវ ចម និម្មល លើកទឹកចិត្តឱ្យយុវជន និងសហគ្រិនកម្ពុជាចាប់យកនូវបច្ចេកវិទ្យាឌីជីថល និងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីពង្រីកអាជីវកម្ម

ភ្នំពេញ៖ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកទឹកចិត្តឱ្យយុវជន និងសហគ្រិនកម្ពុជាចាប់យកនូវបច្ចេកវិទ្យាឌីជីថល និងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីពង្រីកអាជីវកម្ម។

លោកជំទាវបានលើកឡើងបែបនេះនៅរសៀលថ្ងៃចន្ទ ទី០២ ខែកញ្ញា ឆ្នាំ២០២៤ ខណៈលោកជំទាវ អញ្ជើញចូលរួមជាអធិបតី ថ្លែងសុន្ទរកថាក្នុងពិធីបើកកម្មវិធី “One ASEAN Startup Award Pre-Event” ដែលមានសមាសភាពចូលរួមពីអន្តរក្រសួង និងភាគីពាក់ព័ន្ធ។

លោកជំទាវរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) ដែលបានខិតខំប្រឹងប្រែងឥតឈប់ឈរ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងនវានុវត្តន៍ នៅអាស៊ាន ដែលបានដើរតួយ៉ាងសំខាន់ក្នុងការជំរុញ កំណើនក្នុងតំបន់ និងសកលលោក។

លោកជំទាវរដ្ឋមន្ត្រី បានលើកឡើងថា ការចាប់ផ្តើមអាជីវកម្មបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម, ការបង្កើតការងារថ្មី, និងជះឥទ្ធិពលជាវិជ្ជមានដល់ផលិតផលក្នុងស្រុក GDP នៅពេលដែលគំនិតនវានុវត្តន៍ បច្ចេកវិទ្យា និងអាជីវកម្ម Model ទាំងនោះ បានវិវត្តន៍ទៅជាអាជីវកម្ម ដែលបានបង្កើតឡើងដោយជោគជ័យ។

ថ្លែងក្នុងកម្មវិធីបើក លោកជំទាវរដ្ឋមន្ត្រី បានលើកទឹកចិត្តអ្នកចូលរួមអោយសកម្ម ចាប់យកឱកាសដកស្រង់បទពិសោធន៍បន្ថែមនៅក្នុងកម្មវិធីនេះ និងចាត់ទុកជាឱកាសដែលអ្នកចូលរួមអាចបង្កើតបណ្តាញNetwork ផ្លាស់ប្តូរគំនិត និងពង្រីកនវានុវត្តន៍នៅទូទាំងតំបន់អាស៊ាន និងសកលលោក។

ក្នុងឱកាសនេះដែរ លោកជំទាវរដ្ឋមន្ត្រី បានជូនជាអនុសាសន៍ផ្ទាល់ខ្លួន ដូចខាងក្រោម៖
១. គាំទ្រនូវកម្មវិធី ASEAN Startup Award ដែលរៀបចំដោយ ERIA នាពេលនេះ
២. លើកទឹកចិត្តឱ្យសហគ្រិន និងយុវជនកម្ពុជាចូលរួមក្នុងកម្មវិធីនេះឱ្យបានច្រើន ដើម្បីបង្ហាញនូវគំនិតអាជីវកម្ម នាវានុវត្តន៍ និងបច្ចេកវិទ្យាថ្មីៗ ក្នុងអាជីវកម្មរបស់ខ្លួន
៣. សម្រាប់បេក្ខជនដែលទទួលបានជ័យលាភី សូមបន្តបង្កើននូវសមត្ថភាពសហគ្រិនរបស់ខ្លួនបន្ថែមទៀត និងសូមចែករំលែកនូវបទពិសោធន៍ជូនដល់សហគ្រិន និងយុវជនដ៏ទៃទៀត ដែលមានបំណងចង់ចាប់ផ្តើមធុរកិច្ចថ្មី,
៤. សូមសហគ្រិនកម្ពុជាបង្កើននូវ Networking ជាមួយសហគ្រិននៅបណ្តាប្រទេសអាស៊ាន និងពិភព-លោកឱ្យបានទូលំទូលាយ ដើម្បីចែករំលែកនូវបទពិសោធន៍ ដោះស្រាយបញ្ហាប្រឈម អភិវឌ្ឍន៍សមត្ថភាព និងធ្វើជាដៃគូអាជីវកម្មកម្មផងដែរ,
៥. លើកទឹកចិត្តឱ្យយុវជន និងសហគ្រិនកម្ពុជាចាប់យកនូវបច្ចេកវិទ្យាឌីជីថល និងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួនឱ្យកាន់តែរីលូតលាស់ស្របតាមបរិវត្តកម្មឌីជីថល
៦. លើកទឹកចិត្តដល់យុវជនកម្ពុជាឱ្យក្លាហាន ហ៊ានចាប់ផ្តើមធុរកិច្ចថ្មី ដើម្បីក្លាយខ្លួនជាសហគ្រិនដែលនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ៕

អត្ថបទដែលជាប់ទាក់ទង