**អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញបើកព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង ២០២៥”**ប្រជាពលរដ្ឋសម្រុកចាកចេញពីភ្នំពេញទៅស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី តាមរថយន្ដក្រុងដោយមិនគិតថ្លៃ**អ្នកនាំពាក្យក្រសួងព័ត៌មាន៖ សូមធ្វើជាពលរដ្ឋឌីជីថលល្អថ្ងៃនេះ និងថ្ងៃមុខ កុំបង្កើត កុំចែកចាយព័ត៌មានក្លែងក្លាយ**សម្តេចធិបតី រំពឹងថាផ្លូវជាតិលេខ៧១សេ នឹងរួមចំណែកសម្រួលដល់ការដឹកជញ្ជូនកសិផល និងទាក់ទាញការវិនិយោគបន្ថែមទៀតមកកាន់តំបន់នេះ**សម្តេចធិបតី៖ ចំពោះមុខនៃបញ្ហាសង្គ្រាមពាណិជ្ជកម្ម រាជរដ្ឋាភិបាលនឹងបន្តប្រឹងប្រែងចរចាដោះស្រាយ ដើម្បីរក្សាឱ្យបាននូវផលប្រយោជន៍សម្រាប់ជាតិ និងប្រជាពលរដ្ឋ**សម្តេចធិបតី៖ ស្ពាន និងផ្លូវលើទឹកដី ស្ទឹងត្រង់ និងក្រូចឆ្មារ គឺមានអត្ថន័យណាស់សម្រាប់គ្រួសារសម្តេច**សម្តេចធិបតី៖ ឆ្នាំនេះរាជរដ្ឋាភិបាលនិងរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តមានលក្ខណៈធំ ដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋនិងទាក់ទាញភ្ញៀវទេសចរណ៍**សម្ដេចធិបតី ផ្ដាំទៅអ្នកវិភាគមួយចំនួនថាបើរដ្ឋាភិបាលមិនធ្វើអីសោះ មិនមានអ្វីសម្ពោធសមិទ្ធផលដូចថ្ងៃនេះទេ**សម្តេចធិបតី ស្នើឱ្យពិនិត្យលើផ្លូវដែលមាននៅសល់ពីសង្គម ដើម្បីជួសជុល និងពង្រីកបន្ថែម ដើម្បីប្រើប្រាស់**សម្តេចធិបតី អំពាវនាវដល់ប្រជាពលរដ្ឋបើកបរកុំលឿនកុំស្រវឹងក្នុងឱកាសចូលឆ្នាំថ្មីនេះ**សម្តេចធិបតី៖ ចិនជាមិត្តមួយដែលមិនអាចខ្វះបានរបស់កម្ពុជា**សម្តេចធិបតី និងឯកអគ្គរដ្ឋទូតចិន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ ៧១សេ តភ្ជាប់ត្បូងឃ្មុំ-កំពង់ចាម**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥**សារលិខិតសម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនជនរួមជាតិកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**ប្រធានាធិបតី Xi Jinping បានសង្កត់ធ្ងន់ថា គ្មានអ្នកឈ្នះក្នុងសង្គ្រាមពន្ធដារទេ**ឯកឧត្តម ច័ន្ទ សុភក្ត្រា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**សម្តេចប្រធានរដ្ឋសភា ចែករំលែកទ្រឹស្តីសន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន ដល់កិច្ចប្រជុំកំពូល២០២៥ របស់សហព័ន្ធសន្តិភាពសកល**ឯកឧត្តម​ ជា​ ប៉ោ ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម​​ យឹម​ លាង និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម​ ជា​ ប៉ោ ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក Xi Jinping ប្រធានរដ្ឋចិននឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម ម៉ាឡេស៊ី និងកម្ពុជា

ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីននៅហ្គាហ្សាកើនឡើងដល់ ៤០,៧៣៨នាក់

បរទេស៖ អាជ្ញាធរសុខាភិបាលដែលមានមូលដ្ឋាននៅហ្គាហ្សាបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីនពីការវាយប្រហាររបស់អ៊ីស្រាអែលដែលកំពុងបន្តលើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ៤០,៧៣៨នាក់ហើយ។

ក្នុងរយៈពេល ២៤ម៉ោងកន្លងមក យោធាអ៊ីស្រាអែលបានសម្លាប់មនុស្ស ៤៧នាក់ និងរបួស ៩៤នាក់ទៀត ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៤០,៧៣៨នាក់ និងរបួសដល់ ៩៤,១៥៤នាក់ចាប់តាំងពីជម្លោះចុងក្រោយបំផុតរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលបានផ្ទុះឡើងនៅថ្ងៃទី៧ ខែតុលាឆ្នាំ២០២៣។

ទីភ្នាក់ងារព័ត៌មានប៉ាឡេស្ទីន Wafa បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ជំរុំជនភៀសខ្លួន Al-Bureij នៅកណ្តាលហ្គាហ្សា ឧទ្យានក្រុងនៅភាគខាងលិចហ្គាហ្សា និងសហគមន៍មួយនៅភាគខាងកើតទីក្រុងហ្គាហ្សា ត្រូវបានវាយប្រហារដោយកងទ័ពអ៊ីស្រាអែល ដែលបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់។

នាយកដ្ឋានសុខាភិបាលប៉ាឡេស្ទីនក៏បានរាយការណ៍ផងដែរថា យន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែលបានកំណត់គោលដៅលើរថយន្តស៊ីវិលនៅក្នុងតំបន់ Deir al-Balah ដោយបានសម្លាប់មនុស្ស ៤នាក់ និងជាច្រើននាក់ទៀតរងរបួស។

រហូត​មក​ទល់​ពេល​នេះ កងទ័ព​អ៊ីស្រាអែល​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​អំពី​ឧប្បត្តិហេតុ​ទាំង​នេះ​ទេ។

នៅថ្ងៃដដែលនោះ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានវាយប្រហារសាលារៀនមួយក្នុងទីក្រុង Gaza បណ្តាលឲ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់។ កងទ័ពអ៊ីស្រាអែលបានឲ្យដឹងនៅពេលក្រោយថា ក្រុមហាម៉ាសបានប្រើប្រាស់សាលានេះជាមជ្ឈមណ្ឌលបញ្ជាការយោធាដើម្បីបើកការវាយប្រហារប្រឆាំងនឹងកងកម្លាំងការពារអ៊ីស្រាអែល (IDF) ដោយសង្កត់ធ្ងន់ថាការប្រុងប្រយ័ត្នជាបន្តបន្ទាប់ត្រូវបានធ្វើឡើងមុនពេលការវាយប្រហារដើម្បីកាត់បន្ថយហានិភ័យនៃការបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល។

កងទ័ពអ៊ីស្រាអែលបានបន្តប្រតិបត្តិការយោធារបស់ខ្លួននៅតំបន់ West Bank កាលពីថ្ងៃអាទិត្យ។ យោងតាមក្រសួងសុខាភិបាលប៉ាឡេស្ទីន ជនជាតិប៉ាឡេស្ទីនពីរនាក់ទៀតបានបាត់បង់ជីវិតក្នុងការវាយប្រហារ។ ចាប់តាំងពីកងទ័ពអ៊ីស្រាអែលចាប់ផ្តើមប្រតិបត្តិការទ្រង់ទ្រាយធំនៅតំបន់ West Bank កាលពីថ្ងៃទី២៨ ខែសីហា ប្រជាជនប៉ាឡេស្ទីនសរុប ២៤នាក់បានស្លាប់ដោយសារសកម្មភាពទាំងនេះ។

អ៊ីស្រាអែលបាននិងកំពុងបើកការវាយលុកទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីប ដើម្បីសងសឹកប្រឆាំងនឹងការវាយលុករបស់ក្រុមហាម៉ាស់ឆ្លងកាត់ព្រំដែនភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ក្នុងអំឡុងពេលដែលមនុស្សប្រហែល ១,២០០នាក់បានស្លាប់ និងជាង ២០០នាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង។

អត្ថបទដែលជាប់ទាក់ទង