**ក្រសួងសាធារណការ ជូនដំណឹងអំពីការលើកពេលពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិកំពត ដែលគ្រោងរៀបចំនៅថ្ងៃទី៣ ខែមេសា**អ្នកជំនាញ ថារញ្ជួយដីប្រៀបដូចជា «កាំបិតដ៏អស្ចារ្យមួយ កាត់ចូលទៅក្នុងផែនដី»**នាវាទេសចរណ៍ខ្នាតធំ១គ្រឿង ដឹកភ្ញៀវទេសចរ និងនាវិកចម្រុះជាតិសាសន៍ជិត១ពាន់នាក់ ចូលចតនៅខេត្តព្រះសីហនុ**UN ថារបាយការណ៍​ដំបូង​ពី​មី​យ៉ាន់​ម៉ា បង្ហាញ​ពី «​ការ​ខូចខាត​យ៉ាង​សំខាន់​» បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧.៧រិចទ័រ**អគ្គនាយកធនាគារ ARDB អំពាវនាវឱ្យប្រជាកសិករខ្មែរត្រៀមខ្លួនទប់ទល់ការប្រែប្រួលអាកាសធាតុនឹងខិតខំអភិវឌ្ឍវិស័យកសិកម្មដោយប្រុងប្រយ័ត្ន**មនុមនុស្ស១០នាក់បានស្លាប់​ក្នុង​គ្រោះ​រញ្ជួយ​ដី​ដ៏​ខ្លាំង​នៅ​មី​យ៉ាន់​ម៉ា**ស្ថានទូតរបស់ខ្មែរប្រចាំប្រទេសថៃ កំពុងប្រមូលព័ត៌មានពាក់ព័ន្ធស្ថានភាពរបស់ពលករខ្មែរដែលកំពុងបម្រើការងារនៅតំបន់ដែលទទួលរងនូវការវាយប្រហារដោយគ្រោះរញ្ជួយដី**គ្រោះរញ្ជួយដីដ៏ខ្លាំងសម្បើមបានវាយប្រហារភាគកណ្តាលប្រទេសមីយ៉ាន់ម៉ា ខណៈសំណង់អគារជាច្រើនបានបាក់ដួលរលំទីក្រុងម៉ាន់ដាឡេជាទីក្រុងធំទី២របស់ប្រទេសនេះ**ព័ត៌មានបឋម! គិតត្រឹមម៉ោង ៥:០០នាទីល្ងាចនេះ មានអ្នករងរបួសចំនួន ៥០នាក់ អ្នកស្លាប់ចំនួន ៣នាក់ ខណៈមិនទាន់ទទួលបានព័ត៌មានអំពីការរងគ្រោះរបស់បងប្អូនពលករខ្មែរដោយសារករណីរញ្ជួយដីនេះទេ**អាជ្ញាធរថៃ បញ្ជាក់ថាកម្មករ៤៣នាក់ កំពុងជាប់ក្រោមអគារខ្ពស់ក្នុងទីក្រុងបាងកក ដែលដួលរលំទាំងស្រុង ក្រោយគ្រោះរញ្ជួយដី**ថៃប្រកាសអាសន្នទូទាំងប្រទេស និងអំពាវនាវដល់សាធារណជនឱ្យមានការប្រុងប្រយ័ត្នចំពោះគ្រោះរញ្ជួយដីដែលអាចកើតមានឡើងវិញក្នុងរយៈពេល២៤ម៉ោង**គ្រោះរញ្ជួយដីកម្រិត ៧.៧រ៉ិចទ័រ បានវាយប្រហារប្រទេសមីយ៉ាន់ម៉ា ជាមួយនឹងការរញ្ជួយដីនៅទូទាំងប្រទេសថៃ ដែលជាប្រទេសជិតខាង**ក្រសួងការបរទេស ប្រកាសព័ត៌មានពាក់ព័ន្ធ ករណីការរញ្ជួយដីនៅប្រទេសថៃ និងមីយ៉ាន់មា**ប្រមុខរបបយោធាមីយ៉ាន់ម៉ា ប្តេជ្ញានឹងរៀបចំការបោះឆ្នោតដោយសេរី និងយុត្តិធម៌**រដ្ឋបាលប្រធានាធិបតីអាមេរិក ប្រកាសផ្តល់ជំនួយហិរញ្ញវត្ថុថ្មីចំនួន៧៣លានដុល្លារដល់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា**ឧត្តមសេនីយ៍ឯក ច័ន្ទ សុភក្ត្រា ផ្ញើសាររំលែកទុក្ខ ចំពោះមរណភាព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បងប្រុសច្បងរបស់ សម្តេចតេជោ ហ៊ុន សែន**លោក ញ៉ាញ់ ជាបហ៊ង ផ្ញើសាររំលែកទុក្ខ ចំពោះមរណភាព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បងប្រុសច្បងរបស់ សម្តេចតេជោ ហ៊ុន សែន**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ផ្ញើសាររំលែកទុក្ខ ចំពោះមរណភាព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បងប្រុសច្បងរបស់ សម្តេចតេជោ ហ៊ុន សែន**លោកជំទាវ លឹម រស្មី ផ្ញើសាររំលែកទុក្ខ ចំពោះមរណភាព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បងប្រុសច្បងរបស់ សម្តេចតេជោ ហ៊ុន សែន**ឯកឧត្តម ងួន រតនៈ ផ្ញើសាររំលែកទុក្ខ ចំពោះមរណភាព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បងប្រុសច្បងរបស់ សម្តេចតេជោ ហ៊ុន សែន

កម្ពុជា ត្រូវបាន ADB អនុម័តហិរញ្ញប្បទាន ៩៣.៦លានដុល្លារ ដើម្បីគាំទ្រការផ្គត់ផ្គង់ទឹកមានសុវត្ថិភាព និងអនាម័យនៅតំបន់ជនបទ

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចី និងជំនួយឥតសំណងចំនួន ៩៣.៦លានដុល្លារ ដើម្បីកែលម្អ និងពង្រីក​ការផ្គត់​ផ្គង់​ទឹកមានសុវត្ថិភាព និង អនាម័យមូលដ្ឋាន (WASH)​ ដែលធន់នឹងអាកាស​ធាតុ​ និងប្រកប​ដោយ​បរិយាបន្ន នៅទីជនបទសម្រាប់​ ៨៨,០០០គ្រួសារ ក្នុងភូមិចំនួន៤០០ នៃឃុំចំនួន៥០ ក្នុងប្រាំបួន​ខេត្ត នៃប្រទេសកម្ពុជា។

កម្មវិធីអភិវឌ្ឍន៍វិស័យ ដើម្បីលើកកម្ពស់ការផ្តត់ផ្គង់ទឹកមានសុវត្ថិភាព និង អនាម័យមូលដ្ឋាន​ នៅ​តំបន់​ជនបទនេះ នឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល​ ក្នុងការផ្តល់លទ្ធភាពទទួលបាន ជាសកលនូវការផ្គត់ផ្គង់ទឹក និងសម្ភារៈអនាម័យ ដែលមានការគ្រប់គ្រងប្រកបដោយសុវត្ថិភាព​ នៅ​តំបន់​ជនបទ និងធ្វើឲ្យប្រសើរឡើងនូវលទ្ធភាពទទួលបាន​ គ្រឿងបរិក្ខាររក្សាអនាម័យ ដែលគ្រប់គ្រងប្រកប​ដោយសុវត្ថិភាព រួមជាមួយតម្លៃសមរម្យសម្រាប់សេវាទាំងនោះ។

កម្មវិធីនេះ នឹងលើកកម្ពស់ ការចូលរួមរបស់វិស័យឯកជន ក្នុងការផ្តល់សេវាផ្គត់ផ្គង់ទឹកមាន​សុវត្ថិភាព។ វាក៏មានគោលបំណងធានាភាពធន់នឹងអាកាសធាតុនៃគ្រឿងបរិក្ខារ WASH តាមរយៈការ​បន្ថែម គំនិតកាន់តែច្រើន អំពីការប្រែប្រួលអាកាសធាតុទៅក្នុង​ការធ្វើផែនការ ការរចនា និង ការអនុវត្តកម្មវិធី។ កម្មវិធីនេះនឹងពង្រឹងការសម្របសម្រួលក្នុងចំណោមភាគីពាក់ព័ន្ធ និង ការធ្វើវិមជ្ឈការមុខងារ ដើម្បីធានា បាននូវការផ្តល់សេវាប្រកបដោយប្រសិទ្ធភាព។

លោកស្រី Jyotsana Varma នាយិកា ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា បបានថ្លែងថា កម្មវិធី​នេះគាំទ្រ WASH ដើម្បីទាំងអស់គ្នា ដោយផ្តល់អាទិភាពដល់ ប្រជាពលរដ្ឋរស់នៅ​តំបន់​ដាច់ ស្រយាល។ វាមានបញ្ចូលកំណែទម្រង់ ដើម្បីពង្រឹងអភិបាលកិច្ចក្នុងការចាត់ចែងបរិក្ខារ WASH ដែល គ្រប់គ្រងដោយសហគមន៍ និង ពង្រីកវិសាលភាពការធ្វើផែនការ របស់រាជរដ្ឋាភិបាល ដើម្បី​និរន្តរភាព និង ភាពធន់នឹងអាកាសធាតុ។

កម្មវិធីនេះ រួមបញ្ចូលជំនួយឥតសំណងចំនួន​ ៣​ លានដុល្លារ​ ពីមូលនិធិជប៉ុនសម្រាប់វិបុលភាពនិង ភាពធន់នៅអាស៊ី និងប៉ាស៊ីហ្វិក (JFPR) ដើម្បីជួយផ្តល់ហិរញ្ញប្បទានដល់ការពង្រីកបរិក្ខារ WASH នៅ ក្នុងខេត្តមានប្រជាពលរដ្ឋក្រីក្ររស់នៅទីជនបទដែលប្រឈមមុខខ្លាំង នឹងបញ្ហាទទួលបានការផ្គត់ផ្គង់ទឹក មានសុវត្ថិភាព និងអនាម័យមូលដ្ឋាន។

កម្មវិធីនេះ នឹងផ្តោតសំខាន់លើការជួយដល់​ ខេត្តបន្ទាយ​មានជ័យ បាត់ដំបង កំពង់ស្ពឺ កំពត ក្រចេះ ឧត្តរមានជ័យ ប៉ៃលិន ព្រះវិហារ និង​ ស្ទឹងត្រែង។

ជំនួយបច្ចេកទេសចំនួន ៦០០,០០០ដុល្លារ ដែលផ្តល់ហិរញ្ញប្បទានដោយ បរធនបាល​ភាពជា​ដៃគូ​ផ្តល់ហិរញ្ញប្បទានអនាម័យ (Sanitation Financing Partnership Trust Fund) នៃមូលនិធិភាពជា​ដៃគូ​ផ្តល់ហិរញ្ញប្បទានអនាម័យ (Sanitation Financing Partnership Facility) នឹងគាំទ្រការពង្រឹង​សមត្ថភាពរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើកំណែទម្រង់វិស័យសំខាន់ៗទាក់ទងនឹងផ្នែកនេះ។

ក្នុងឆ្នាំ២០២២ លទ្ធភាពទទួលបានការផ្គត់ផ្គង់ទឹកដែលមានការគ្រប់គ្រងប្រកបដោយសុវត្ថិភាព​មាន ២៩% នៅទូទាំងប្រទេស និង ២0% ក្នុងតំបន់ជនបទ ខណៈដែលលទ្ធភាពទទួលបាន​អនាម័យ​មូលដ្ឋានដែលមានការគ្រប់គ្រងប្រកបដោយសុវត្ថិភាពមាន ៣៧% នៅទូទាំងប្រទេស និង ៣៤%​​​ នៅតំបន់ជនបទ។

ការបន្ទោរបង់ពាសវាលពាសកាល​​ ត្រូវបានអនុវត្តដោយអ្នករស់នៅតាមតំបន់ជនបទ​ប្រហែល ​២ ​លាននាក់ ដែលសកម្មភាពនេះនាំឱ្យមានការបំពុលដី និងប្រភពទឹក និង រួមចំណែកបង្កជម្ងឺ ឆ្លងតាមរយៈទឹក។

ADB ជាដៃគូយូរអង្វែង​ ក្នុងការជួយដល់វិស័យផ្គត់ផ្គង់ទឹកមានសុវត្ថិភាព និង អនាម័យ ​របស់​ប្រទេស​កម្ពុជា ទាំងថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ចាប់តាំងពីឆ្នាំ២០០៥ មក។ ប្រជាពលរដ្ឋជាង ១លាននាក់ ជាពិសេសប្រជាពលរដ្ឋនៅតាមបណ្តាខេត្តជាប់បឹងទន្លេសាប បានទទួលអត្ថប្រយោជន៍ពីសេវា WASH ដែលគាំទ្រដោយ ADB រួចហើយ ៕

អត្ថបទដែលជាប់ទាក់ទង