**សម្តេច ឃួន សុដារី គាំទ្រការរៀបចំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី៩ ស្តីពីសុខភាពសកលនៅឆ្នាំ២០២៦ សហការរៀបចំដោយគណៈកម្មការទី៨សភា ជាមួយនឹង WHO**រដ្ឋបាលខេត្តព្រះសីហនុ ជូនដំណឹងស្តីពីការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងខេត្តព្រះសីហនុ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**គណះកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ចេញផែនការណែនាំ​ ស្ដីពី​ការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ​ ឆ្នាំម្សាញ់​ សប្តស័ក​ ព.ស​.២៥៦៩​ គ.ស​.២០២៥**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងឯកឧត្តម អ៊ុំ រាត្រី អញ្ជើញចូលរួមពិធីបុណ្យសព ពលករខ្មែរ ឈ្មោះ មាស សាវ៉ាង ដែលបានទទួលមរណភាព ដោយសារការរញ្ជួយដីក្នុងប្រទេសថៃ**គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក រួមចំណែកទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**នាវេលាម៉ោង ៤ និង ៤៨នាទីទៀបភ្លឺ ជាពេលវេលាកំណត់ទទួលទេវតាឆ្នាំថ្មី ព្រះនាម «គោរាគទេវី»**សម្តេចប្រធានរដ្ឋសភា សង្ឃឹមថា AFPPD នឹងពង្រីកវិសាលភាពការងារនៅកម្ពុជា ដើម្បីសុខុមាលភាពប្រជាពលរដ្ឋ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើសេវាសាធារណៈក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី**គណៈប្រតិភូយោធភូមិភាគ៥ នៃកងទ័ពប្រជាជាជនវៀតណាម អញ្ជើញសួរសុខទុក្ខ និងជូនពរថ្នាក់ដឹកនាំខេត្តរតនគិរី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មៃរ**ខេត្តបន្ទាយមានជ័យ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អនុមោទនា ពិធីបុណ្យខួបលើកទី ៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**ក្រសួងអប់រំ ណែនាំឱ្យលេងល្បែង និងរបាំប្រជាប្រិយខ្មែរ ក្នុងឱកាសត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ នៅតាមគ្រឹះស្ថានសិក្សា**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**យោធាចិន ចាប់ផ្ដើមធ្វើសមយុទ្ធរួមគ្នានៃកងទ័ពជើងគោក ជើងទឹក និងកងកម្លាំងរ៉ុក្កែត នៅជុំវិញកោះតៃវ៉ាន់**ករណីរំលោភសេពសន្ថវៈកាលពីឆ្នាំ២០២៣ នៅស្រុកមោងឫស្សី ចាប់ខ្លួនជនត្រូវចោទបានហើយ**ឃាត់ខ្លួនជនសង្ស័យ ១៥នាក់ ពាក់ព័ន្ធករណីកាន់កាប់ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងភូមិសាស្ត្រស្រុកបាទី**ក្មេងទំនើងប្រយ័ត្ន ចូលឆ្នាំក្នុងពន្ធនាគារ!**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់អាស៊ីអាគ្នេយ៍នៅខែមេសានេះ

អគ្គិភ័យ លេបត្របាក់សារមន្ទីររក្សាទុកកេរ្តិ៍ដំណែលសម្ភារៈបុរាណមួយខ្នង និងផ្ទះស្នាក់នៅមួយផ្នែករបស់មណ្ឌលកុមារអាស៊ី នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ

ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤​ បានអញ្ជើញទៅសំណេះសំណាលសាកសួរសុខទុក្ខក្មួយៗកុមារ ដែលកំពុងស្នាក់នៅរៀនសូត្រមុខវិជ្ជាទូទៅ និងផ្នែកសិល្បៈបុរាណ នៅណ្ឌលកុមារអាស៊ី ដែលរងគ្រោះថ្នាក់ដោយអគ្គិភ័យឆាបឆេះអគារសារមន្ទីររក្សាទុកកេរ្តិ៍ដំណែលសម្ភារៈបុរាណមួយខ្នង និងផ្ទះស្នាក់នៅមួយផ្នែក កាលពីវេលាម៉ោង ១ និង៤៥ នាទី រំលងអធ្រាត ឈានចូលដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤​ នេះ ស្ថិតនៅភូមិព្រៃបន្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

លោក ម៉ៅ សុវណ្ណឌី ប្រធានមណ្ឌលកុមារអាស៊ី ប្រចាំការនៅភូមិព្រៃបន្លិច សង្កាត់អាចារ្យលាក់ បានមានប្រសាសន៍ថា កុមារតូចៗ និងកុមារវ័យជំទង់ ដែលមកពីតាមបណ្ដាស្រុកមួយចំនួន បានមកស្នាក់នៅរៀនសូត្រនៅទីនេះមានចំនួន២៦នាក់ ក្រោមការជួយឧបត្ថម្ភរបស់សប្បុរសជនមកពីប្រទេសជប៉ុន ដោយមានរៀបចំជាសារមន្ទីរ ជាកន្លែងស្នាក់នៅ និងជាកន្លែងសម្រាប់សម្ដែងសិល្បៈបុរាណ ដែលជាទំនៀមទម្លាប់ខ្មែរ ក្នុងគោលបំណងរក្សាប្រពៃណីវប្បធម៌ខ្មែរឲ្យនៅគង់វង្ស ។

ក្នុងពេលអគ្គិភ័យឆាបឆេះនេះបានបណ្ដាលឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរក្រៅពីអគារសារមន្ទីរ និងអគារស្នាក់នៅបានឆាបឆេះ មធ្យោបាយធ្វើដំណើរសម្រាប់ទិញម្ហូបអាហារប្រចាំថ្ងៃចំនួន២ គ្រឿង កកុំព្យូទ័រចំនួន ២គ្រឿង និងស្រូវ ដែលបានទិញស្តុកទុកសម្រាប់ជាស្បៀងអាហារនៅពេលខាងមុខផងដែរ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយចំពោះការខូចខាតបាត់បង់សារមន្ទីរ រួមទាំងសម្ភារៈធ្លាប់បានប្រើប្រាស់ពីសម័យដើម ដែលបានយកមកតម្កល់ទុកនៅទីនេះ ទុកជាកេរ្តិ៍ដំណែលសម្រាប់កូនចៅជំនាន់ក្រោយបានស្គាល់ ។ ហើយនិងការខូចខាតផ្ទះស្នាក់នៅ ស្បៀងអាហារបម្រុងទុក ព្រមទាំងសម្ភារៈសំលៀកបំពាក់មួយចំនួនរបស់ក្មួយៗ ដែលបានស្នាក់នៅទីនេះផងដែរ។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវស្បៀងអាហារគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនក្មួយៗសម្រាលការលំបាកក្នុងជីវភាពហូបចុកប្រចាំថ្ងៃ នឹងបានស្នើសុំដល់អាជ្ញាធរដែនដីបន្តជួយមើលថែរក្សា និងគ្រប់គ្រងរកកន្លែងស្នាក់នៅឲ្យក្មួយៗបានល្អប្រសើរ នឹងបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ និងក្មួយៗទាំងអស់ ត្រូវបន្តការប្រុងប្រយ័ត្នបញ្ហាអគ្គិភ័យ ដែលអាចកើតមានឡើងនៅគ្រប់ពេលវេលាក្នុងពេលដែលយើងខ្វះការប្រុងប្រយ័ត្ន ៕

អត្ថបទដែលជាប់ទាក់ទង