ប្រទេសចិនប្រកាសស៊ើបអង្កេតលើការដំឡើងពន្ធរបស់ប្រទេសកាណាដាលើរថយន្តអគ្គិសនី
ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មបានឲ្យដឹងនៅថ្ងៃអង្គារថា ប្រទេសចិននឹងបើកការស៊ើបអង្កេតប្រឆាំងនឹងការរើសអើងលើការដំឡើងពន្ធរបស់ប្រទេសកាណាដាលើរថយន្តអគ្គិសនី ក៏ដូចជាផលិតផលដែក និងអាលុយមីញ៉ូមដែលនាំចូលពីប្រទេសចិន។
ក្រសួងបានបន្តថា ប្រទេសចិនក៏នឹងចាប់ផ្តើមការស៊ើបអង្កេតប្រឆាំងការបង្រ្កាបចំពោះការនាំចូលសណ្តែកសៀង និងផលិតផលគីមីដែលទាក់ទងពីប្រទេសកាណាដាផងដែរ។