**សម្តេចធិបតី៖ កត្តាសុខសន្តិភាព បានធ្វើឱ្យប្រជាពលរដ្ឋទូទាំងប្រទេស អាចអបអរសាទរ និងសប្បាយរីករាយពិធីបុណ្យចូលឆ្នាំថ្មី**សម្តេចធិបតី៖ ការៀបចំសង្ក្រាន្តនៅទូទាំងប្រទេស គឺជាឱកាសផ្សាព្វផ្សាយពីកម្ពុជា ទៅកាន់ពិភពលោក**«ភូមិរចនា» ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បង្ហាញពីទេពកោសល្យ ស្នាដៃរបស់វិចិត្រករ និងសិប្បករខ្មែរ**ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងការងារ ចុះសួរសុខទុក្ខកម្មសិក្សាការី និងពលករខ្មែរនៅជប៉ុន**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែមេសា**សម្ដេចតេជោ រំលឹករឿងដែលចងចាំនៅក្នុងខែមេសា កាលពីជាង៥០មុន សម្រាប់ជីវិតរបស់សម្តេច**រដ្ឋសភា ប្រកាសលទ្ធផលនៃការអញ្ជើញចូលរួមរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ក្នុងកិច្ចប្រជុំកំពូលពិភពលោក២០២៥ និងសន្និសីទប្រធានសភា នៃអន្តរសភា នៅកូរ៉េ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនផ្តល់ចំណេះដឹងពីបញ្ហាគ្រឿងញៀន និង App NoDrug ដល់ប្រជាពលរដ្ឋមកលេងកម្សាន្តអង្គរសង្ក្រាន្ត**គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាដឹកនាំដោយ សម្តេចប្រធានរដ្ឋសភា អញ្ជើញនិវត្តន៍មកដល់មាតុប្រទេសវិញប្រកបដោយផ្លែផ្លាជាទីមោទន ពីការចូលរួមកិច្ចប្រជុំកំពូលពិភពលោក២០២៥ របស់សហព័ន្ធសន្តិភាពសកល (UPF) នៅកូរ៉េ**សម្តេចធិបតី៖ ព្រឹត្តិការណ៍  អង្គរសង្រ្កាន្ត​ ពុំមែន​ត្រឹមតែជា​ឱកាស​​នៃការចូលឆ្នាំថ្មីប្រពៃណីជាតិរបស់យើងនោះទេ ថែមទាំង​បានក្លាយ​ជាកម្លាំង​​ជំរុញទេសចរណ៍គ្រប់ទម្រង់**ពិធីសង្ក្រាន្តថ្ងៃទី១ នៅខេត្តបន្ទាយមានជ័យ នគរបាលឃាត់ខ្លួនក្មេងស្ទាវចំនួន ១១នាក់**សង្ក្រាន្តព្រៃវែង មានពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ រាប់ម៉ឺននាក់ បាននាំគ្នាមកលេងកម្សាន្ត**សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៥**អ៊ីរ៉ាក់ចុះកិច្ចព្រមព្រៀងជាមួយសម្ព័ន្ធអ៊ីតាលី-ទួរគីសម្រាប់បំពង់បង្ហូរប្រេងចេញក្រៅឆ្នេរសមុទ្រថ្មី**អ៊ីរ៉ង់ ថាបញ្ហានុយក្លេអ៊ែរ ការដាក់ទណ្ឌកម្មផ្តោតលើការចរចាដោយប្រយោលជាមួយសហរដ្ឋអាមេរិកក្នុងប្រទេសអូម៉ង់**លោក Daniel Noboa ជាប់ឆ្នោតជាប្រធានាធិបតីអេក្វាឌ័រ**អគ្គលេខាធិការអាស៊ាន៖ អាស៊ានស្វែងរកទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយចិន ដើម្បីគាំទ្រពហុភាគីនិយម**«មិត្តដែកថែប» កម្ពុជា-ចិន :រួមគ្នាកសាងសហគមន៍ជោគវាសនារួមដើម្បីអនាគតកាន់តែល្អបវរ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត និងលោកជំទាវ អញ្ជើញបើកព្រឹត្តិការណ៍ «សង្ក្រានកំពង់ធំ» ឆ្នាំ២០២៥ នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ**កម្មករនិយោជិត សប្បាយរីករាយបានជិះរថយន្តក្រុងឥតគិតថ្លៃ ទៅស្រុកកំណើត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

ក្រុមហ៊ុន Golden Port SEZ របស់ចិន បង្ហាញនូវជំហរវិជ្ជមាន ក្នុងការសម្រេចចិត្ត វិនិយោគនៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងសហការី នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ ក្រុមហ៊ុនវិនិយោគ ដឹកនាំដោយលោក កាំង ឡេង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Golden Port SEZ Development Co., Ltd. នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។

សមាសភាពគណៈប្រតិភូក្រុមហ៊ុនទាំងនោះមានកម្មវត្ថុអាជីវកម្មក្នុងវិស័យមួយចំនួន ដូចជា ការផលិតគ្រឿងម៉ាស៊ីនឧស្សាហកម្ម, ការផ្តល់សេវាដំណោះស្រាយប្រព្រឹត្តិកម្មទឹកកខ្វក់, ការផលិត ផលិតផលសម្រាប់ធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់, ការផលិតបរិក្ខាអគ្គិសនីនិងគ្រឿងអេឡិចត្រូនិក, ការផ្តល់សេវា បច្ចេកទេសវិស្វកម្មពាក់ព័ន្ធនឹងបរិស្ថាន, ការផលិតម៉ាស៊ីនសម្រាប់ដំណើរការវេចខ្ចប់, និងការផលិតអំពូល LED ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមអគ្គលេខាធិការបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះលោក កាំង ឡេង ដែលបានដឹកនាំគណៈប្រតិភូក្រុមហ៊ុនវិនិយោគជាលើកទី២ មកសិក្សាស្វែងយល់ឱ្យកាន់តែច្បាស់អំ បរិយាកាស និងសក្តានុពលវិនិយោគនៅកម្ពុជា ដែលពោរពេញដោយភាពអំណោយផល។ ឯកឧត្តមអគ្គ លេខាធិការបានធ្វើការអធិប្បាយដោយសង្ខេបអំពីអំពីរចនាសម្ព័ន្ធ និងតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍- កម្ពុជា ពិសេស ផ្តោតលើការជំរុញទាក់ទាញការវិនិយោគឯកជន ដែលបច្ចុប្បន្នកម្ពុជាមានច្បាប់ស្តីពីវិនិយោគ ប្រកបដោយភាពបើកចំហ មានតម្លាភាព និងអាចប៉ាន់ប្រមាណទុកជាមុនបាន។

ជាកិច្ចបន្ទាប់ ឯកឧត្តមអគ្គលេខាធិការបានជូនវេទិកាទៅមន្ត្រីជំនាញធ្វើបទបង្ហាញស្តីពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា និងការអភិវឌ្ឍ តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាជូនគណៈគណៈប្រតិភូ ដើម្បីផ្តល់ជូននូវព័ត៌មានពិស្តារអំពីបរិស្ថានវិនិយោគ ជាទូទៅ របបនៃការលើកទឹកចិត្តដ៏ទាក់ទាញ វិស័យអាទិភាព និងការធ្វើពិពិធកម្មសេដ្ឋកិច្ចតាមរយៈការបង្កើត តំបន់សេដ្ឋកិច្ចពិសេស ដើម្បីប្រែក្លាយកម្ពុជាពីការពឹងផ្អែកទាំងស្រុងទៅលើឧស្សាហកម្មអតិពលកម្ម សំដៅ ទាក់ទាញ និងចាប់យកឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់។

បន្ថែមលើការធ្វើបទបង្ហាញ ឯកឧត្តមអគ្គលេខាធិការក៏បានគូសបញ្ជាក់ពីកំណើនរំហូរវិនិយោគដ៏ គំហុកក្នុងរយៈពេល ១ឆ្នាំនៃរាជរដ្ឋាភិបាល នីតិកាលទី៧ ដែលលទ្ធផលនេះបានឆ្លុះបញ្ចាំងយ៉ាងជាក់ច្បាស់ពី ការជឿជាក់យ៉ាងមុតមាំពីសំណាក់វិស័យឯកជនលើការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដោយបានបន្ត ដាក់ចេញនូវវិធានការគាំទ្រនានាជាបន្តបន្ទាប់ដើម្បីកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគ។

មានមតិក្នុងឱកាសនៃកិច្ចប្រជុំ លោក កាំង ឡេង ប្រធានគណៈប្រតិភូបានថ្លែងអំណរគុណដល់ ឯកឧត្តមអគ្គលេខាធិការ និងសហការី ដែលបានចំណាយពេលវេលាដ៏មមារញឹកទទួលជួបគណៈប្រតិភូ ព្រម ទាំងបានផ្តល់ជូននូវព័ត៌មានសំខាន់ៗ ដើម្បីជាមូលដ្ឋានសម្រាប់ក្រុមហ៊ុនសម្រេចចិត្ត។ បន្ទាប់ពីបានស្តាប់ បទបង្ហាញ និងអនុសាសន៍ណែនាំរបស់ឯកឧត្តមអគ្គលេខាធិការ សមាជិកគណៈប្រតិភូបានបង្ហាញនូវការចាប់ អារម្មណ៍យ៉ាងខ្លាំងចំពោះបរិស្ថានវិនិយោគដ៏អំណោយផលរបស់កម្ពុជាដោយបានលើកឡើងនូវសំណួរជាច្រើន ពាក់ព័ន្ធនឹងវិស័យដែលក្រុមហ៊ុនមានបំណងវិនិយោគ និងបានបង្ហាញនូវជំហរវិជ្ជមានក្នុងការសម្រេចចិត្ត វិនិយោគនៅកម្ពុជា។

ជាកិច្ចបញ្ចប់ ឯកឧត្តមអគ្គលេខាធិការ បានសម្តែងនូវការស្វាគមន៍ និងគាំទ្រចំពោះគម្រោងវិនិយោគ របស់ក្រុមហ៊ុន និងបានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនឆាប់សម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅកម្ពុជាដើម្បី ចាប់យកឱកាសអំណោយផលសម្រាប់ធ្វើធុរកិច្ច និងឆាប់ទទទួលបានផលចំណេញ ៕

អត្ថបទដែលជាប់ទាក់ទង