**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្ត អនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណី ហិង្សាដោយចេតនា**ក្រុមហ៊ុន រ៉ក មីនើ រ៉លឡជី ទទួលបានអាជ្ញាបណ្ណពីរដ្ឋក្នុងស្វែងរុករកធនធានរ៉ែលោហៈ នៅស្រកភ្នំស្រុក បង្កេីនឱកាសការងារដល់ពលរដ្ឋនៅមូលដ្ឋាន**សិស្សានុសិស្សមកពីសាលាបឋមសិក្សាចំនួន៨នៅលើដីកោះ និងតាមដងទន្លេក្នុងខេត្តកំពង់ឆ្នាំងជាង១០០០នាក់ទទួលបានកាបូប និងសម្ភារៈសិក្សាពីសប្បុរសជន**បទវិភាគ៖ការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យារវាងចិននិងអាមេរិក មិនមែនជាការប្រកួតប្រជែងបែបផលបូកសូន្យទេ គឺជាកាលានុវត្តភាពរវាងគ្នានិងគ្នា**នគរបាលឃាត់ខ្លួនក្មេងទំនើងមួយក្រុម ៩នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ក្រោយបង្កហិង្សាដោយចេតនា នៅស្រុកសង្គមថ្មីខេត្តព្រះវិហារ**សម្តេច ម៉ែន សំអន អញ្ជើញប្រកាសប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីពិធីសូត្រមន្តចម្រើនព្រះបរិត្តសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទីស្នាក់ការផ្តល់លិខិតឆ្លងដែន ប្រចាំខេត្តសៀមរាប**អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នឹងដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ តទៅ**ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បំភ្លឺព័ត៌មានពាក់ព័ន្ធការចុះផ្សព្វផ្សាយរបស់គណនីហ្វេសប៊ុកឈ្មោះ” Jee Phan Mai ” និងហ្វេសប៊ុកផេក” NFP News 24h “ ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី២៨ ខែធ្នូ**អាល្លឺម៉ង់ បង្កើន ការ នាំ ចូល សារធាតុអ៊ុយរ៉ាញ៉ូម ពី រុស្ស៊ី**លោក Zelensky ថា ប្រទេសលោកខាងលិចមួយចំនួនចាត់ទុកជនអន្តោប្រវេសន៍អ៊ុយក្រែន ជាពលកម្មថោក**មេដឹកនាំគណបក្សប្រជាធិបតេយ្យកូរ៉េខាងត្បូង អំពាវនាវឱ្យមានការចាប់ខ្លួនមេបញ្ជាការអង្គរក្សរបស់ប្រធានាធិបតី Yoon Suk-yeol**ឯកឧត្តម កែវ រតនៈ៖ យើងទាំងអស់គ្នាត្រូវចងចាំជានិច្ចនូវស្មារតី ៧ មករា តាមរយៈការគោរព និងដឹងគុណ ដល់ការលះបង់របស់អ្នកស្នេហាជាតិ ដែលបានបង្កើតសន្តិភាព បូរណភាពទឹកដី និងការអភិវឌ្ឍ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំគណៈប្រតិភូ ចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន និងសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន**សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ជូនតំបន់ប្រតិបត្តិការសឹករងត្បូងឃ្មុំ យោធភូមិភាគទី២**ក្រុមហាម៉ាស់ចង់ឱ្យកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន**រដ្ឋមន្ត្រីការបរទេសអាម៉េរិក នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូង ជប៉ុន និងបារាំង ចំពេលដំបៅវិបត្តិនយោបាយនៅរដ្ឋធានីសេអ៊ូលកាន់តែគួរឱ្យព្រួយបារម្ភ**ក្រសួងរៀបចំដែនដី បើកកិច្ចប្រជុំពិភាក្សាអំពីប្រាក់កម្ចីដែលមានការប្រាក់សមរម្យ ជាមួយស្ថាប័នធនាគារ ហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធ**រដ្ឋមន្ត្រី​ការបរទេស​ស៊ីរី​ នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​កាតា អារ៉ាប់រួម និង​ហ្សកដានី ក្នុងសប្តាហ៍នេះ**របប​យោធា​មីយ៉ាន់ម៉ា​នឹង​ដោះលែង​អ្នក​ទោស​ជិត​៦.០០០​នាក់​ ក្នុង​ឱកាសប្រារព្ធទិវាឯករាជ្យ

ថ្នាក់ដឹកនាំខេត្តកណ្ដាល អញ្ជើញជាអធិបតីក្នុងពិធីចុះផ្ទៀងផ្ទាត់ ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) ក្នុងខេត្តកណ្ដាល

ភ្នំពេញ៖ ក្រុមការងារថ្នាក់ជាតិ នៃក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយអង្គការ WaterAid និងអង្គការដៃគូផ្សេងទៀត នាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ បានចុះផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) ក្នុងខេត្តកណ្ដាល បន្ទាប់ពីមានការស្នើសុំពីរដ្ឋបាលខេត្តកណ្ដាល ក្រោមអធិបតីភាពលោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល និងជាប្រធានក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ(PWG)ខេត្ត និងលោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ។

លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល និងជាប្រធាន(PWG)ខេត្ត បានឱ្យដឹងថា ការងារវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទខេត្តកណ្តាល មានការកើនឡើងជាលំដាប់ អាស្រ័យដោយស្ថានភាពជីវភាពប្រជាពលរដ្ឋមានការរីកចម្រើន ដូច្នេះទំនៀមទម្លាប់នៃការរស់នៅរបស់ប្រជាពលរដ្ឋក៏មានលក្ខណៈបែបទំនើប និងស៊ីវិល័យមិនចាញ់ពលរដ្ឋរស់នៅទីក្រុងឡើយ។ ជាក់ស្តែង បន្ទាប់ពីខេត្តកណ្តាល ទទួលបានជ័យលាភី ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ប្រកបដោយមោទកភាព និងកិត្តិយស ដែលបានប្រាព្ធកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ។

លោកអភិបាលរងខេត្ត បន្តថា ដ្បិតថាខេត្តកណ្តាល ទទួលបានជ័យលាភីជាខេត្ត ODF ក៏ពិតមែន ប៉ុន្តែនោះមិនទាន់គ្រប់គ្រាន់ ស្កប់ស្កល់នៅឡើយទេ ជាពិសេសថ្នាក់ដឹកនាំខេត្ត ដែលមាន ឯកឧត្ត គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ដែលបានដឹកនាំផ្ទាល់ និងជំរុញលើកទឹកចិត្តធ្វើឱ្យបានលើសពី ODF។ ជាពិសេសកាលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ខេត្តកណ្ដាលបានប្រកាសផ្ទៃក្នុងជាខេត្តបញ្ចប់ ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) និងបានស្នើសុំក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីសុំចាត់បញ្ជូន ក្រុមផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់(ODF+)ថ្នាក់ជាតិមកផ្ទៀងផ្ទាត់ ODF+ នៅខេត្តកណ្តាល។

លោកអភិបាលរងខេត្ត មានជំនឿជឿជាក់ថា ខេត្តកណ្ដាលនឹងទទួលបានការបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) នៅថ្នាក់ជាតិ បន្ទាប់ពីក្រុមការងារថ្នាក់ជាតិ ចុះធ្វើការផ្ទៀងផ្ទាត់រួច។

លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល បានឱ្យដឹងថា មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានសហការជាមួយមន្ទីរ/អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង/ស្រុក ឃុំ/សង្កាត់ អង្គការដៃគូ និងអ្នកពាក់ព័ន្ធ បានធ្វើយុទ្ធនាការចុះអប់រំផ្សព្វផ្សាយដល់អង្គភាព/ស្ថាប័ន កន្លែងផ្តល់សេវាសាធារណៈ និងសហគមន៍ មូលដ្ឋាន អំពីគោលដៅសម្រេចឱ្យបាន ODF+ខេត្តកណ្តាល។

លោកស្រីប្រធានមន្ទីរ បានបន្តថា យោងលើទិន្នន័យរបស់ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានបង្ហាញឱ្យឃើញថា ខ្នងផ្ទះសរុប ឆ្នាំ២០២៣ មានចំនួន ២៧០,៣០០ខ្នងផ្ទះ រីឯខ្នងផ្ទះជាក់ស្តែង មានចំនួន ២៦៨,០៩២ខ្នងផ្ទះ ចំពោះខ្នងផ្ទះបានប្រើប្រាស់បង្គន់កែលម្អសរុប ២៦៨,០៩២ ខ្នងផ្ទះ ស្មើ ១០០% ដែលក្នុងនោះ៖ ខ្នងផ្ទះប្រើបង្គន់កែលម្អផ្ទាល់ខ្លួន មានចំនួន ២៦៤,៥៥៨ ស្មើនឹង៩៨.៧%។ ខ្នងផ្ទះប្រើបង្គន់រួម មានចំនួន ៣,៥៣៤ ស្មើនឹង១. ៣%។ ចំនួន ក្រុង/ស្រុក ODF+ មានចំនួន ១៣ក្រុង/ស្រុ ស្មើនឹង១០០%។ ចំនួន ឃុំ/សង្កាត់ ODF+ មានចំនួន ១២៧ឃុំ/សង្កាត់ ស្មើនឹង ១០០%។ ចំនួន ភូមិ ODF+ មានចំនួន ១,០១០ភូមិ ស្មើនឹង១០០% ៕

អត្ថបទដែលជាប់ទាក់ទង