**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន**ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump តែងតាំងមហាសេដ្ឋីជាវិនិយោគិន លោក Scott Bessent ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ**លោក វ្ល៉ាឌីមៀ ពូទីន៖ រុស្ស៊ីយកអ៊ុយក្រែន ជាទីលានសាកល្បងមីស៊ីលថ្មី**សម្តេច ហេង សំរិន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម**ទំនាក់ទំនងពាណិជ្ជកម្មចិន-អាមេរិក៖ បញ្ហាប្រឈម និងភាពធន់នៃសេដ្ឋកិច្ចចិនក្នុងអាណត្តិប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ**សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រទេសទាំងអស់ ស្ថាប័ន បុគ្គល រួមគ្នារក្សា និងស្វែងរកសន្តិភាពយូរអង្វែង**សម្តេចធិបតី៖ តួនាទីរបស់កម្ពុជា ក្នុងការថែរក្សាសន្តិភាពសកលលោក និងការរំដោះមីន ក្រោមឆ័ត្រ UN បានឆ្លុះបញ្ជាំង​ពីភាពធន់របស់កម្ពុជា ក្នុងការប្រឈមមុខទៅនឹងអតីតកាលដ៏លំបាក**ប្រធានរដ្ឋសភាវៀតណាម លើកឡើងអំពីការអភិវឌ្ឍន៍របស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការីកចម្រើនយ៉ាងឆាប់រហ័ស។**ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ ចាប់ផ្តើមដំណើរការដំណាលគ្នា**សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ICAPP គឺជាក្តីសង្ឃឹមសម្រាប់សន្តិភាព ទៅថ្ងៃអនាគត**សម្តេចធិបតី៖ សន្តិភាពនៅតែជាកត្តាចាំបាច់មិនអាចខ្វះបាន សម្រាប់សង្គមទាំងអស់

រដ្ឋមន្ត្រីរៀបចំដែនដី បិទសិក្ខាសាលាស្ដីពី «បទពិសោធន៍នៃការរៀបចំទីក្រុង និងលំនៅឋាននៅកម្ពុជា និងហុងកុង»

ភ្នំពេញ៖ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញបិទកម្មវិធីសិក្ខាសាលាស្ដីពី «បទពិសោធន៍នៃការរៀបចំទីក្រុង និងលំនៅឋាននៅកម្ពុជា និងហុងកុង» ដែលបានរៀបចំនៅសាលសន្និសីទ២០២១ នៃទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

លោក សេង ថានី ប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឡើងថ្លែងរបាយការណ៍បូកសរុបលទ្ធផលនៃសិក្ខាសាលានេះ និងគោលបំណងដើម្បីពាំនាំមកនូវមេរៀន និងបទពិសោធន៍ដែលបានអនុវត្តកន្លងមកលើការងាររៀបចំទីក្រុង ជាពិសេសលើការកែលម្អរទីក្រុង ការកសាងទីក្រុងថ្មី ការកែលម្អរអគារទ្រេតទ្រោម ការងារនគរូបនីយកម្មនិងសំណង់ ក៏ដូចជាការងារកសាងលំនៅឋានសាធារណៈទាំងសម្រាប់ប្រជាពលរដ្ឋទូទៅ និងប្រជាពលរដ្ឋដែលមានប្រាក់ចំណូលមធ្យម ចំណូលទាប និងប្រជាពលរដ្ឋងាយរងគ្រោះ ដោយយកបទពិសោធន៍កម្ពុជានិងទីក្រុងហុងកុង ដើម្បីចែករំលែកនូវបទពិសោធន៍នៃការអនុវត្តន៍កន្លងមកទាំងកត្តាជោគជ័យ បញ្ហាប្រឈម និងឧបសគ្គដែលបានជួបប្រទះ សម្រាប់ជាត្រីវិស័យអនុវត្តការងារនាពេលអនាគត ជូនដល់មន្ត្រីជំនាញ អ្នកប្រកបអាជីពវិជ្ជាជីវៈ និងដល់យុវជន ឱ្យបានយល់ដឹងដើម្បីពង្រឹង សមត្ថភាពឈានទៅរកការប្រកួតប្រជែងក្នុងបរិបទទីផ្សារការងារក្នុងសម័យបច្ចេកវិទ្យាទំនើប ស្របតាមគោលនយោបាយបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល លើការពង្រឹងធនធានមនុស្ស ជាពិសេសក្នុងចំណោមយុវជន។

លោក សេង ថានី បានបង្ហាញនូវលទ្ធផលសង្ខេបដូចខាងក្រោម៖

*បទបង្ហាញទី១ ស្តីពី «ការចែករំលែកបទពិសោធន៍ស្តីពីលំនៅឋានសាធារណៈនៅទីក្រុងហុងកុង» ដោយលោកសាស្ត្រាចារ្យ Ngai Ming Yip បទបង្ហាញរបស់លោកបានផ្តោតទៅលើបទពិសោធន៍នៃការសាងសង់ លំនៅឋានសាធារណៈនៅទីក្រុងហុងកុងដោយផ្តោតសំខាន់លើការងារ៤៖ (១) ប្រវត្តិនៃការអភិវឌ្ឍន៍លំនៅឋានសាធារណៈនៅទីក្រុង, (២) បច្ចុប្បន្នភាពនៃលំនៅឋានសាធារណៈរបស់ទីក្រុងហុងកុង, (៣) អត្ថប្រយោជន៍នៃការសាងសង់លំនៅឋានសាធារណៈ និង(៤) បញ្ហាប្រឈមដែលត្រូវដោះស្រាយ។ គោលបំណងចំបងគឺសម្រាប់ផ្គត់ផ្គង់នៅឋានជូនប្រជាពលរដ្ឋ ដែលមានតំរូវការលំនៅឋានដោយសារកំណើនប្រជាសាស្ត្រ តាមរយៈការអភិវឌ្ឍន៍លំនៅឋានសាធារណៈចំនួន២ទម្រង់ គឺលំនៅឋានសម្រាប់ ជួលដែលមានតម្លៃទាប និងលំនៅឋានសម្រាប់ការតាំងទីលំនៅថ្មី និងការកែលំអរលំនៅឋានចាស់ៗឡើងវិញសម្រាប់ជួលនិងសម្រាប់លក់ រួមទាំងការកែលំអរហេដ្ឋារចនាសម្ព័ន្ធសាធារណៈដូចជា៖ សួនច្បារសាធារណៈ កន្លែងលំហែរសម្រាប់មនុស្សចាស់ សួនកុមារ ផ្លូវទៅកាន់ស្ថានីយ៍ធ្វើដំណើរសាធារណះជាដើម។

*បទបង្ហាញទី២ ដោយលោក សុខ សំអុន អគ្គនាយករង នៃអគ្គនាយកលំនៅឋាន ស្តីពី «លំនៅឋានតម្លៃសមរម្យជាទ្រនំសុភមង្គល និងប្រកបដោយចីរភាព» បទបង្ហាញបានផ្តោតទៅលើតម្រូវការអភិវឌ្ឍន៍លំនៅឋាន ដែលមានតម្លៃសមរម្យសម្រាប់ផ្គត់ផ្គង់ឱ្យប្រជាពលរដ្ឋទូទៅ និងប្រជាពលរដ្ឋដែលមានប្រាក់ចំណូលមធ្យម ចំណូលទាប និងក្រុមគ្រួសារងាយរងគ្រោះ អាចមានលទ្ធភាពមានលំនៅឋានសមរម្យ អាចរស់នៅបានប្រកបដោយសុខមាលភាព សុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។

*បទបង្ហាញទី៣ ដោយលោក បេងហុង សុជាតិខេមរ៉ូ អគ្គនាយក នៃអគ្គនាយកដ្ឋានរៀបចំដែនដី និងនគរូបនីយកម្ម ស្តីពី«ការងាររៀបចំដែនដី នគរូបនីយកម្ម ដើម្បីប្រជាជន សេដ្ឋកិច្ច សង្គម និងបរិស្ថាន» បទបង្ហាញបានផ្តោតទៅលើចំណាត់ថ្នាក់នៃការងាររៀបចំទីក្រុង ទីប្រជុំជន តាមរយៈការរៀបចំផែនការប្រើប្រាស់ ដីឃុំ សង្កាត់ ការរៀបចំប្លង់គោលប្រើប្រាស់ដីស្រុក ខណ្ឌ ការរៀបចំប្លង់គោលប្រើបា្រស់ដីទីក្រុង និងទីប្រជុំជន ការរៀបចំប្លង់គោលប្រើប្រាស់ដីរាជធានី និងប្លង់គោលប្រើប្រាស់ដីខេត្ត ការរៀបចំផែនការអភិវឌ្ឍរូបវន្តថ្នាក់តំបន់ ការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិស្តីពីទីក្រុង

*បទបង្ហាញទី៤ ដោយលោកស្រី ទូសុវត្ថិ ចាន់វត្តី អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ សេដ្ឋកិច្ច កិច្ចការ វិនិយោគ និងទំនាក់ទំនងអន្តរជាតិស្តីពី«ដំណោះស្រាយអគារប៊ូឌីញ ស»បទបង្ហាញបានផ្តោតទៅលើជម្រើស និងវិធីសាស្ត្រក្នុងការដោះស្រាយ ដើម្បីឱ្យអ្នករស់នៅលើទីតាំងអគារប៊ូឌីញ «ស» ចំនួន ២,០៥៥នាក់ ស្មើនឹង៤៩៣បន្ទប់ ចំណែកឯកជន លើអគារដែលមានសភាពទ្រេតទ្រោម ការរស់នៅពុំមានផាសុខភាព គ្មានសុវត្ថិភាព និងបរិស្ថានជុំវិញមិនល្អ ស្ថានភាពរស់នៅមានភាពស្មុកស្មាញ ប្រជាពលរដ្ឋពុំមានសិទ្ធកម្មសិទ្ធច្បាស់លាស់ បានចាកចេញ តាមរយះការពិគ្រោះយោបល់រកដំណោះស្រាយឈ្នះឈ្នះពីគ្រប់ភាគី ដោយមិនមានភាពប្រឆាំងប្រទិសគ្នា និងប្រកបដោយសុខដុមនីយកម្ម។
*បទបង្ហាញទី៥ ដោយលោកសាស្ត្រាចារ្យ Eddie Chi Man Hui ប្រធានដេប៉ាតម៉ងការងារអន្តរជាតិ និងសាធារណៈស្តីពី  « ការចែករំលែកបទពិសោធន៍ស្តីពីការរៀបចំទីក្រុងថ្មី នៅទីក្រុងហុងកុង» បទបង្ហាញរបស់លោកបានផ្តោតសំខាន់លើរចនាសម្ព័ន្ធរបស់អាជ្ញាធរពាក់ព័ន្ធទៅនឹងការរៀបចំទីក្រុងថ្មី ដោយក្នុងនោះបានលើកឡើងនូវនីតិវិធីនៃការរៀបចំផែនការ សម្រាប់ការរៀបចំទីក្រុងថ្មីពាក់ព័ន្ធនឹងការទទួលបានដីសម្រាប់គម្រោងសាងសង់ និងសំណងជូនម្ចាស់ដី និងបានផ្តល់នូវឧទាហរណ៍មួយចំនួនលើតម្រោងអភិវឌ្ឍន៍ភូមិឋានចាស់ៗឱ្យក្លាយជាមជ្ឈមណ្ឌលទីក្រុងថ្មី។

ជាការសង្ខេប ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានវាយតម្លៃខ្ពស់ដល់កិច្ចខិតខំប្រឹងប្រែងរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យរៀបចំដែន នគរូបនីយកម្ម និងសំណង់ និងសហការីទាំងអស់ ដែលបានផ្ដួចផ្ដើមរៀបចំសិក្ខាសាលានេះឡើងជូនដល់មន្ត្រីរាជការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ស្ថាបត្យករ និងសិក្ខាកាមផ្សេងទៀតសរុបប្រមាណជាង១៣០០នាក់ និងបានលើកទឹកចិត្តដល់សហការី ថ្នាក់ដឹកនាំក្រសួង បន្តរៀបចំសិក្ខាសាលាបែបនេះទៀត ដើម្បីជាការចែករំលែកនូវបទពិសោធន៍ ក៏ដូចជាទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀតលើវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នេះ៕

អត្ថបទដែលជាប់ទាក់ទង