អំណោយឧបត្ថម្ភដ៏ថ្លៃថ្លា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ត្រូវបានផ្តល់ ជូនសាលាពលទាហានទី៣
ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ ជាតិ ប៉ូលីន មេបញ្ជាការរង យោធភូមិភាគទី៣ នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤បាននាំយកអំណោយឧបត្ថម្ភដ៏ថ្លៃថ្លា សម្រាប់ខែកញ្ញា ឆ្នាំ២០២៤ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនសាលាពលទាហានទី៣ រួមមាន អង្ករ, ប្រេងឥន្ធន: និងថវិកា សម្រាប់ទ្រទ្រង់សាលា យោធាចារ្យ និងគ្រូគ្រប់គ្រង ។
ឧត្តមសេនីយ៍ទោ ជាតិ ប៉ូលីន បានរំលឹកពីការយកចិត្តទុកដាក់ខ្ពស់ជាប្រចាំ របស់សម្តេចធិបតី ចំពោះយោធាចារ្យ គ្រូគ្រប់គ្រង បុគ្គលិកសាលាទាំងអស់ ដែលបានបណ្តុះបណ្តាលធនធានមនុស្ស នៃកងយោធពលខេមរភូមិន្ទ។
លោកឧត្តមសេនីយ៍ ក៏បានលេីកឡេីងពីការផ្តាំផ្ញេីសួរសុខទុក្ខ ពីសំណាក់សម្តេច ចំពោះលោកនាយក នាយករង យោធាចារ្យ គ្រូគ្រប់គ្រង និងបុគ្គលិកសាលាផងដែរ។
ឧត្តមសេនីយ៍ក៏បានរំលឹក ដល់ថ្នាក់ដឹកនាំសាលា គណៈកម្មការ ធ្វេីយ៉ាងណា យកថវិកា អង្ករ ប្រេងឥន្ធនៈទាំងនេះ ទៅប្រេីប្រាស់ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ព្រមទាំងរំលឹកដល់យោធាចារ្យ គ្រូគ្រប់គ្រង បុគ្គលិកសាលាទាំងអស់ សូមឲ្យប្រឹងប្រែងបំពេញភារកិច្ច ថែរក្សាសុខភាពឲ្យបានល្អ ដេីម្បីឆ្លេីយតបការយកចិត្តទុកដាក់ខ្ពស់របស់សម្តេច និងបម្រេីការងារហ្វឹកហ្វឺនប្រកបដោយប្រសិទ្ធភាព។
យោធាចារ្យ គ្រូគ្រប់គ្រង បុគ្គលិកសាលាពលទាហានទី៣ ទាំងអស់ មានសេចក្តីរីករាយជាខ្លាំង ហេីយប្តេជ្ញាអនុវត្តភារកិច្ចឲ្យបានល្អ និងគាំទ្រការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្តេច និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ឲ្យជួបប្រទះតែនឹងពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡេីយ ។