**ចំនួនអ្នកស្លាប់កើនឡើងដល់ ១,៦៤៤នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងនៅប្រទេសមីយ៉ាន់ម៉ា**មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នឹងចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំថ្នាក់តំបន់ក្នុងប្រទេសថៃនៅសប្តាហ៍ក្រោយ**ក្រសួងការបរទេស៖ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយថាមានជនជាតិខ្មែរបានបាត់បង់ជីវិត បណ្តាលមកពីគ្រោះរញ្ជួយដីទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបណ្ឌិត្យសភានគរបាលកម្ពុជា រួមគ្នាជំរុញឲ្យនិស្សិតនគរបាលប្រើប្រាស់ App NoDrug**ក្រសួងធនធានទឹក៖ កម្រិតរញ្ជួយរបស់ aftershock នៅមីយ៉ាន់ម៉ា នាម៉ោង ១៤:០៣នាទី នាថ្ងៃទី២៩ ខែមីនានេះ បានថយចុះមកត្រឹមកម្រិត ៣,៥ វ៉ិចទ័រ**ចិននឹងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ១០០លានយន់ដល់មីយ៉ាន់ម៉ា**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រាជរដ្ឋាភិបាល និងប្រជាជនថៃ ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**រដ្ឋមន្ត្រី ថោ ជេដ្ឋា៖ បច្ចុប្បន្ន កម្ពុជានៅពុំទាន់មានអ្នកជំនាញ និងឧបករណ៍វាស់ស្ទង់លើវិស័យរញ្ជួយផែនដីនៅឡើយទេ**អាមេរិក​សម្តែង​ការ​រំលែក​ទុក្ខ​ដល់​កូរ៉េ​ខាង​ជើង​ចំពោះ​ភ្លើង​ឆេះ​ព្រៃ ដោយ​សន្យា​ផ្តល់​ជំនួយ​ចាំបាច់**អភិបាល​ស្រុកសូទ្រនិគម អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ បន្តយកចិត្តទុកដាក់តាមដានសភាពការណ៍ និងព័ត៌មានពាក់ព័ន្ធករណីរញ្ជួយដី **រថយន្តតាក់ស៊ី EV របស់ចិនទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពេលមានការកើនឡើងនៃសីតុណ្ហភាព**ក្រសួងសុខាភិបាល៖ មនុស្ស៩២១នាក់ ត្រូវបានសម្លាប់ក្នុងដែនដីប៉ាឡេស្ទីន ចាប់តាំងពីអ៉ីស្រាអែល បានបន្តការវាយប្រហារក្នុងទ្រង់ទ្រាយធំសាជាថ្មី**UN ទាត់ចោលយោបល់របស់លោក ពូទីន ដែលចង់ឱ្យអ៊ុយក្រែនត្រូវដាក់ឱ្យស្ថិតក្រោម រដ្ឋាភិបាលបណ្តោះអាសន្នមួយ ដើម្បីអាចបញ្ចប់សង្រ្គាម**អាមេរិក ចោទប្រកាន់លើដាណឺម៉ាក ថាធ្វើមិនបានល្អក្នុងការរក្សាការពារដែនដី Greenland ឱ្យមានសុវត្ថិភាព**ប្រមុខការពារជាតិអាម៉េរិក អះអាងជាថ្មីនូវការប្តេជ្ញាចិត្តដែកថែបរបស់រដ្ឋធានីវ៉ាស៊ីនតោន ចំពោះសន្ធិសញ្ញាការពារជាតិជាមួយហ្វីលីពីន**ប្រទេសថៃមានបំណងកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកមកត្រឹម ២០ពាន់លានដុល្លារតាមរយៈការនាំចូលផលិតផលសហរដ្ឋអាមេរិកបន្ថែមទៀត**មាសបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត!**ផ្សារហ៊ុនថៃបានផ្អាកសកម្មភាពជួញដូរទាំងអស់ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងខ្លា**តោះមកស្គាល់ប្រទេសទាំង៨ ដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីញឹកញាប់ជាងគេ គិតចាប់ពីឆ្នាំ១៩៩០ ដល់ ឆ្នាំ២០២៤

យុទ្ធនាការ Fit For Hope 2024 បំផុសការយល់ដឹងដល់ស្រ្តី ពីជំងឺមហារីកសុដន់ ត្រូវបានប្រកាសបើកជាផ្លូវការក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី

ភ្នំពេញ៖ យុទ្ធនាការ Fit For Hope 2024 ដែលជាយុទ្ធនាការលើកម្ពស់ការយល់ដឹង អំពីជំងឺមហារីកសុដន់ ត្រូវបានប្រកាសបើកជាផ្លូវការក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ នៅរៀបចំធ្វើនៅសណ្ឋាការសូហ្វីតែលភ្នំពេញ ។

ជំងឺមហារីកសុដន់មានអត្រាតួលេខ ឈរនៅលំដាប់ខ្ពស់ជាងគេនៅតាមមន្ទីរពេទ្យ ក្នុងចំណោមជំងឺមិនឆ្លងទាំងអស់។ ដោយមើលឃើញពីហានីភ័យខ្ពស់ចំពោះសុខភាពស្រ្តី និងក្មេងស្រី នៅក្នុងប្រទេសកម្ពុជា ទើបមានការរៀបចំនូវយុទ្ធនាការលើកកម្ពស់ការយល់ដឹងដល់ស្រ្តីពីជំងឺមហារីកសុដន់ ដែលមានឈ្មោះថា Fit For Hope 2024 រៀបចំដោយវិស័យឯកជន ដែលមានកិច្ចគាំទ្រពី ក្រសួងកិច្ចការនារី និងស្ថាប័នរដ្ឋដទៃទៀត។

លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានកោតសរសើរដល់កិច្ចសហប្រតិបត្តិការរវាងវិស័យឯកជន និងក្រសួងពាក់ព័ន្ធ ក្នុងការបំផុសគំនិតបង្កើតឱ្យមានយុទ្ធនាការនេះឡើង ដែលរួមចំណែកក្នុងការលើកកម្ពស់ការយល់ដឹងដល់ស្រ្តី និងក្មេងស្រី អំពីសុខភាពសាធារណៈ ព្រមទាំងបានរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការសម្រេចបាននូវការអនុវត្តយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍមូលធនមនុស្ស ដែលផ្ដោតលើកត្តា ការអប់រំ យេនឌ័រ សុខភាពសាធារណៈ និងការលើកកម្ពស់អាហារូបត្ថម្ភ ជួយកាត់បន្ថយអត្រាមរណនៃសុខភាពមាតា និងទារក។

បន្ថែមពីលើនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានមានប្រសាសន៍អំពាវនាវដល់គ្រប់ក្រសួងស្ថាប័នរដ្ឋ និងឯកជន ក្នុងការចូលរួមលើកកម្ពស់សុខភាពសាធារណៈដើម្បីកាត់បន្ថយហានីភ័យខ្ពស់នៃជំងឺមហារីកសុដន់ និងមហារីកមាត់ស្បូន ព្រមទាំងលើកទឹកចិត្តដល់ស្រ្តី និងក្មេងស្រី នៅតាមសហគមន៍ កុំមានការខ្មាសអៀន និងត្រូវទៅពិនិត្យសុខភាពស្រ្តីឱ្យបានទៀងទាត់នៅមន្ទីរពេទ្យដែលនៅជិតបំផុត។ ជាមួយគ្នានេះ លោកជំទាវបណ្ឌិតក៏បានបញ្ជាក់ថា ក្រៅពីមន្ទីរពេទ្យរដ្ឋមួយចំនួន រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចយកមន្ទីរពេទ្យហ្លួងម៉ែ ជាមន្ទីរពេទ្យឯកទេសព្យាបាលជំងឺមហារីកថ្នាក់ជាតិ ដែលបើកដំណើរចាប់ពីកញ្ញាឆ្នាំ ២០២៤ នេះ លើការពិគ្រោះជំងឺមហារីក។ ចំណែកការព្យាបាល អាចនឹងផ្ដល់សេវាជូននាចុងឆ្នាំ២០២៤ ឬដើមឆ្នាំ ២០២៥ ។ សូមបញ្ជាក់ថា នេះជាគំនិតផ្ដួចផ្ដើមដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផ្ទាល់ ហើយក៏មានការយល់ព្រមពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាផងដែរ។

យុទ្ធនាការ Fit For Hope 2024 នឹងប្រព្រឹត្តទៅនាថ្ងៃទី ១១ ១២ និង ១៣ ខែតុលា ខាងមុខនេះ ដែលបងប្អូនប្រជាពលរដ្ឋ និងសាធារណជន ទាំងអស់អាចចូលរួមពិគ្រោះ និងពិនិត្យស្វែងរកជំងឺមហារីកសុដន់ជាមួយគ្រូពេទ្យឯកទេស ដោយមិនគិតថ្លៃ នៅទីតាំងចំនួន ៣ កន្លែង គឺ នៅផ្សារទំនើបអ៊ីអន១ , The Factory Phnom Penh និងនៅបរិវេណខាងមុខវត្តបុទុមវត្តី៕

អត្ថបទដែលជាប់ទាក់ទង