ប្រធានាធិបតីចិន និងម៉ាឡាវី ជួបប្រជុំគ្នានៅទីក្រុងប៉េកាំង ដើម្បីបង្កើនទំនាក់ទំនងទ្វេភាគី
ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃអង្គារនេះ បានជួបពិភាក្សាជាមួយប្រធានាធិបតីម៉ាឡាវី លោក Lazarus Chakwera ដែលកំពុងនៅទីក្រុងប៉េកាំង សម្រាប់កិច្ចប្រជុំកំពូលឆ្នាំ២០២៤ នៃវេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក (FOCAC)។
មេដឹកនាំទាំងពីរបានរួមគ្នាប្រកាសពីការលើកកំពស់ទំនាក់ទំនងទ្វេភាគីទៅជាភាពជាដៃគូយុទ្ធសាស្ត្រ។
លោក ស៊ី ជីនពីង បានបញ្ជាក់ថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការមិត្តភាពជាមួយប្រទេសម៉ាឡាវីពីចំណុចចាប់ផ្តើមថ្មី ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍រួម និងផ្តល់ផលប្រយោជន៍ដល់ប្រជាជនរបស់ពួកគេ។