**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិក នៅមណ្ឌលសុខភាព ខិតខំបម្រើសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម

ហេតុអ្វីបានជានិយាយថាកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិកបានរួមចំណែកដ៏ធំសម្រាប់ការកាត់បន្ថយភាពក្រីក្ររបស់ពិភពលោក ?

ចិនជាប្រទេសកំពុងអភិវឌ្ឍន៍ដែលធំជាងគេបង្អស់លើពិភពលោក ចំណែកទ្វីបអាហ្វ្រិកជាតំបន់ដែលមានជនក្រីក្រច្រើនបំផុតលើពិភពលោក ពោលគឺទ្វីបអាហ្វ្រិកមានចំនួនប្រទេសកំពុងអភិវឌ្ឍន៍និងប្រទេសមានការអភិវឌ្ឍតិចតួចច្រើនបំផុតលើពិភពលោក ។ អាស្រ័យហេតុនេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសចិននិងអាហ្វ្រិកត្រូវបានគេចាត់ទុកថាជាគំរូមួយនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសកំពុងអភិវឌ្ឍន៍ឬកិច្ចសហប្រតិបត្តិការត្បូង-ត្បូង ។
ជាពិសេស ក្នុងអំឡុងពេលជាង ២០ ឆ្នាំកន្លងទៅនេះ ផ្អែកលើវេទិកាសហប្រតិបត្តិការចិន-អាហ្វ្រិកដែលបានបង្កើតឡើងកាលពីឆ្នាំ ២០០០ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងចិននិងអាហ្វ្រិកទទួលបានលទ្ធផលជាផ្លែផ្កាកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនដល់ប្រជាជននៃភាគីទាំងពីរ ។ ក្នុងនោះ សមិទ្ធផលសំខាន់ៗដែលកើតចេញពីកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរបានរួមចំណែកយ៉ាងសំខាន់សម្រាប់ការកាត់បន្ថយភាពក្រីក្រនៅអាហ្វ្រិក ដ៏ដូចជាពិភពលោក ។
-សមិទ្ធផលនៃកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្ម
តាមទិន្នន័យស្ថិតិឱ្យដឹងថា ប្រទេសចិនបានក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ទ្វីបអាហ្វ្រិកក្នុងរយៈពេល ១៥ ឆ្នាំជាប់ៗគ្នា ។ ក្នុងឆ្នាំ ២០២៣ ទំហំពាណិជ្ជកម្មរវាងចិននិងអាហ្វ្រិកឡើងដល់ ២៨២.១ ប៊ីលានដុល្លារអាមេរិក ដែលកើនឡើងជិត ១១% បើប្រៀបធៀបនឹងឆ្នាំ ២០២១ ដែលជាកំណត់ត្រាខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ ។ ក្នុងរយៈពេល ៣ ឆ្នាំកន្លងទៅ សហគ្រាសចិនបានបង្កើតឱកាសការងារលើសពី ១.១ លាននាក់សម្រាប់ប្រជាជននៅទ្វីបអាហ្វ្រិក ។

-មិត្តភាពដែលឆ្លុះបញ្ចាំងតាមរយៈរូបភាពលើរូបិយប័ណ្ណ
កសិកម្មជាវិស័យអាទិភាពនៃកិច្ចសហប្រតិបត្តិការរវាងចិននិងអាហ្វ្រិក ពីព្រោះវាពាក់ព័ន្ធនឹងសន្តិសុខស្បៀងដែលជារឿងធំបំផុតរបស់ប្រទេសជាតិ ។ ក្នុងនោះ ប្រទេសម៉ាដាហ្កាស្កាបាននាំចូលបច្ចេកទេសស្រូវបង្កាត់របស់ប្រទេសចិន និងមានអ្នកជំនាញខាងកសិកម្មរបស់ចិនបានទៅជួយបង្ហាត់បង្រៀនដោយផ្ទាល់ ។ រហូតដល់ឆ្នាំ ២០២២ ស្រូវបង្កាត់របស់ចិនបានត្រូវដាំដុះក្នុងទំហំផ្ទៃដី ៧.៥ ម៉ឺនហិកតា ដែលក្នុងមួយហិកតាអាចហុចផលប្រមាណ ៧.៥ តោន ធ្វើឱ្យប្រទេសម៉ាដាហ្កាស្កាឈានទៅរកគោលដៅសម្រេចបាននូវការបំពេញតម្រូវការស្បៀងដោយខ្លួនឯង ។ ដើម្បីរំលឹកដឹងគុណដល់ប្រទេសចិន ប្រទេសម៉ាដាហ្កាស្កាបានបោះពុម្ពរូបស្រូវបង្កាត់របស់ចិននៅលើរូបិយប័ណ្ណតម្លៃ ២ ម៉ឺនរបស់ខ្លួន ។ ក្រៅពីនេះ នៅលើរូបិយប័ណ្ណរបស់ប្រទេសម៉ាឡាវី ហ្គីណេ និងកុងហ្គោគីនសាសាជាដើមសុទ្ធតែមានបោះពុម្ពរូបសំណង់និមិត្តរូបដែលជាគម្រោងជំនួយឬម៉ោការសាងសង់ដោយប្រទេសចិន ។
-ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ដួងចិត្តប្រជាជនចិននិងអាហ្វ្រិក
ក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅនេះ សហគ្រាសចិនបានចុះហត្ថលេខាលើគម្រោងម៉ៅការសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនិងសំណង់នៅទី្វបអាហ្វ្រិកដូចជាគមនាគមន៍ ថាមពល អគ្គិសនី បណ្តាញអ៊ីនធឺណិត និងលំនៅឋានជាដើមក្នុងទំហំទឹកប្រាក់លើសពី ៧០០ ប៊ីលានដុល្លារអាមេរិក និងបានសម្រេចទំហំអាជីវកម្មលើសពី ៤០០ ប៊ីលានដុល្លារអាមេរិក ដែលជាកម្លាំងចលករដ៏សំខាន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ ។ ក្នុងនោះ គម្រោងសាងសង់និងស្តារផ្លូវថ្នល់មានប្រវែងសរុបលើសពី ១០ ម៉ឺនគីឡូម៉ែត្រ ផ្លូវដែកមានប្រវែងសរុបលើសពី ១ ម៉ឺនគីឡូម៉ែត្រ បូករួមទាំងបណ្តាញខ្សែកាបនិងបណ្តាញអ៊ីនធឺណិតបានផ្តល់ផលប្រយោជន៍ដល់ប្រជាជនអាហ្វ្រិកលើសពី ៩ រយលាននាក់ ។
-រួមគ្នាធ្វើបរិវត្តកម្មថាមពល ដើម្បីជំរុញការអភិវឌ្ឍបៃតង
នៅក្រោមក្របខ័ណ្ឌនៃការរួមគ្នាកសាង«ខ្សែក្រវាត់និងផ្លូវ» ប្រទេសចិននិងបណ្តាប្រទេសអាហ្វ្រិកបានរួមគ្នាជំរុញការដោះស្រាយបញ្ហាលំបាកផ្នែកថាមពលនិងការធ្វើបរិវត្តកម្មថាមពល ។ គម្រោងថាមពលស្អាតដែលវិនិយោគដោយប្រទេសចិនបានរាយប៉ាយនៅប្រទេសនិងតំបន់អាហ្វ្រិកជាង ៤០ ដែលបានរួមចំណែកដល់ការជំរុញការធ្វើបរិវត្តកម្មថាមពលរបស់អាហ្វ្រិកប្រកបដោយប្រសិទ្ធភាព ។ ក្រៅពីនេះ មានមន្ត្រីរដ្ឋាភិបាល អ្នកបច្ចេកទេសនិងអ្នកស្រាវជ្រាវជាដើមមកពីប្រទេសជាង ៣០ នៃអាហ្វ្រិកបានចូលរួមវគ្គបណ្តុះបណ្តាលផ្នែកថាមពលនៅចិន ដែលបានក្លាយជាធនធានមនុស្សដ៏សំខាន់សម្រាប់រួមចំណែកដល់ការអភិវឌ្ឍវិស័យថាមពលនៅអាហ្វ្រិក ។
-«គ្រូពេទ្យចិន»ជាមិត្តល្អនិងជាអ្នកមានគុណរបស់អ្នកជំងឺនៅអាហ្វ្រិក

ដូចដែលយើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា វិស័យសុខាភិបាលនៅអាហ្វ្រិកមានភាពទន់ខ្សោយ ដូច្នេះ ប្រទេសជាច្រើននៅអាហ្វ្រិកតែងរងការញាំញីពីជំងឺផ្សេងៗ ។ ក្នុងឆ្នាំ ១៩៦៣ ខណៈពេលដែលប្រទេសចិនទើបទទួលបានការអភិវឌ្ឍតិចតួច ក៏ចូលរួមបុព្វហេតុ មនុស្សធម៌យ៉ាងសកម្ម ដោយបានចាត់បញ្ចូនក្រុមវេជ្ជសាស្ត្រទៅកាន់អាល់ហ្សេរី ដែលជាការបើកឆាកដំបូងនៃការផ្តល់ជំនួយផ្នែកវេជ្ជសាស្ត្រចំពោះប្រទេសអាហ្វ្រិក ។ ជាង ៦០ ឆ្នាំកន្លងមកនេះ ក្រុមវេជ្ជសាស្ត្រចិនបានជួយសង្គ្រោះអាយុជីវិតរបស់អ្នកជំងឺអាហ្វ្រិករាប់ម៉ឺនរាប់សែននាក់ និងបានជំរុញសុក្រឹតភាពនៃប្រព័ន្ធសុខាភិបាលរបស់អាហ្វ្រិក ហេតុដូច្នេះ នៅក្នុងក្រសែភ្នែករបស់ប្រជាជនអាហ្វ្រិក «គ្រូពេទ្យចិន»បានក្លាយជានិមិត្តសញ្ញានៃភាពជំនាញនិងភាពអាចទុកចិត្តបាន ។ លើសពីនេះ អាហ្វ្រិកជាតំបន់ដែលកើតមានជំងឺរាតត្បាតច្រើន ឱសថនិងវ៉ាក់សាំងរបស់ចិនបានរួមចំណែកក្នុងការព្យាបាលនិងទប់ស្កាត់យ៉ាងមានប្រសិទ្ធភាពនូវការរីករាលដាលនៃជំងឺឆ្លង ។
លទ្ធផលជាផ្លែផ្កាដែលបានរៀបរាប់ត្រួសៗទាំងនេះ គ្រាន់តែជាមួយជ្រុងតូចប៉ុណ្ណោះនៃកិច្ចសហប្រតិបត្តិការរវាងចិននិងអាហ្វ្រិក ។ ឆ្លងតាមរយៈកិច្ចសហប្រតិបត្តិប្រកបដោយភាពស្មោះត្រង់ សមភាពនិងមេត្រីភាព ប្រទេសចិនបានចែករំលែកបទពិសោធកាត់បន្ថយភាពក្រីក្ររបស់ខ្លួនជាមួយបណ្តាប្រទេសអាហ្វ្រិក ជាពិសេសក្រៅពីការខិតខំជួយឱ្យអាហ្វ្រិកមានស្បៀងបរិភោគគ្រប់គ្រាន់ ការជួយបណ្តុះបណ្តាលខាងបច្ចេកទេសឧស្សាហកម្មនិងកម្មន្តសាលក៏បានជំរុញឱ្យអាហ្វ្រិកមានផលិតផលដែល«ផលិតដោយអាហ្វ្រិក»ចូលទៅប្រកួតប្រជែងក្នុងទីផ្សារពិភពលោកផងដែរ ។
កិច្ចប្រជុំកំពូលនៃវេទិកាសហប្រតិបត្តិការចិន-អាហ្វ្រិកឆ្នាំ ២០២៤ នឹងបើកធ្វើពីថ្ងៃទី ៤ ដល់ ៦ ខែកញ្ញានេះនៅទីក្រុងប៉េកាំង។ ជឿជាក់ថា កិច្ចប្រជុំនេះមុខជានឹងទទួលបានលទ្ធផលជាផ្លែផ្កាកាន់តែច្រើន ដែលនឹងបំពេញបន្ថែមកម្លាំងចលករសម្រាប់ការកសាងសហគមន៍រួមវាសនារវាងចិននិងអាហ្វ្រិកដែលមានភាពកាន់តែស្អិតល្មួតក្នុងយុគសម័យថ្មីនិងរួមចំណែកថ្មីសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចនិងការកាត់បន្ថយភាពក្រីក្រសកលជាមិនខាន ៕

អត្ថបទដោយ ៖ លោក តាំង ស៊ីឡេង , បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិន

អត្ថបទដែលជាប់ទាក់ទង