ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំកិច្ចប្រជុំ និងធ្វើបទបង្ហាញអំពីសមិទ្ធផលការងារសម្រេចបាន និងទិសដៅការងាររបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំ និងធ្វើបទបង្ហាញអំពីសមិទ្ធផលការងារសម្រេចបាន និងទិសដៅការងាររបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ ។