**អាជ្ញាធរប៉ាឡេស្ទីន ផ្អាកការផ្សាយរបស់ទូរទស្សន៍កាតា Al Jazeera ជាបណ្តោះអាសន្ន ដោយលើកឡើងថា មានការផ្សព្វផ្សាយបែបញុះញង់**នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Jeju Air ត្រូវបានហាមឃាត់មិនឱ្យចាកចេញពីប្រទេស បន្ទាប់ពីយន្តហោះដឹកអ្នកដំណើររបស់អាកាសចរណ៍នេះ ជួបគ្រោះថ្នាក់ផ្ទុះឆេះ**កម្មករបរទេសប្រហែល២៤០០០នាក់ បានចាកចេញពីប្រទេសហ្វីលីពីន បន្ទាប់ពីកាស៊ីណូអនឡាញបិទទ្វារ**អាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យ ១៨នាក់ ករណីល្បែងស៊ីសងខុសច្បាប់**ច្បាប់ស្ដីពីហិរញ្ញវត្ថុឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា អាចខ្ចីប្រាក់ពីគេក្នុងកម្រិត២ ០០០ ០០០ ០០០ SDR**ការហាមប្រាម TikTok របស់អាល់បានី បង្កឱ្យមានការជជែកវែកញែកអំពីសេរីភាពនៃការបញ្ចេញមតិ**ឆ្នាំ២០២៤ គឺជាឆ្នាំបណ្តាសានៃបញ្ហាដ៏អាក្រក់បំផុតសម្រាប់ប្រទេសកូរ៉េខាងត្បូង**អង់គ្លេស ចេញច្បាប់ថ្មីអ្នកដែលជាប់សង្ស័យរត់ពន្ធមនុស្ស នឹងប្រឈមុខចំពោះច្បាប់តឹងរ៉ឹង ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំង ការធ្វើចំណាកស្រុកខុសច្បាប់**ក្រុមរដ្ឋឥស្លាម អះអាងទទួលខុសត្រូវចំពោះការវាយប្រហារលើមូលដ្ឋានយោធាតំបន់ Puntland របស់ប្រទេសសូម៉ាលី**ប្រធានាធិបតីតៃវ៉ាន់ ចង់មានការផ្លាស់ប្តូរជាមួយចិន ដោយឃើញពីកង្វះសុច្ឆន្ទៈ**ពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ បានរាយការណ៍ជូនសមត្ថកិច្ចនៅស្រុករតនមណ្ឌល និងស្រុកសំពៅលូន**អភិបាលខេត្តតាកែវ ណែនាំអាជ្ញាធរមូលដ្ឋានពង្រឹងយន្តការដោះស្រាយបញ្ហាវិវាទដីធ្លីជូនពលរដ្ឋ ឱ្យបានល្អប្រសើរ**ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Chhay Phallin-ឆាយ ផលី្លន ចេញមុខសុំទោសជាសាធារណៈ ទទួលស្គាល់កំហុសថាពិតជាបានចុះផ្សាយព័ត៌មានមិនពិត និងវីដេអូចាស់**ឯកឧត្ដម វង្សី វិស្សុត ដាក់ចេញទិសដៅការងារបន្ត ១២ចំណុចសំខាន់ៗ ក្នុងកិច្ចប្រជុំគណៈកម្មាធិការគណបក្ស ទីស្ដីការគណៈរដ្ឋមន្ត្រី**រដ្ឋមន្ត្រីមហាផ្ទៃ ជំរុញឲ្យអ្នកពាក់ព័ន្ធបង្កើតក្រុមការងារចល័ត ដើម្បីធ្វើការពិនិត្យករណីផ្លាកលេខយានយន្តក្លែងក្លាយ**ក្រសួងសេដ្ឋកិច្ច ប្រកាសបង្កើតក្រុមការងារបច្ចេកទេស សម្រាប់គម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ**ឆ្នាំ២០២៤ អាជ្ញាធរកម្ពុជាបង្រ្កាប បានគ្រឿងញៀនចម្រុះជាង ១៤តោន**ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំគណៈប្រតិភូ MFI ចុះពិនិត្យប្រព័ន្ធគ្រប់គ្រងធនធានទឹក និងឧតុនិយម នៅតំបន់សមុទ្រក្នុងខេត្តកែប កំពត ព្រះសីហនុ និងកោះកុង**ឯកឧត្តម លី ច័ន្ទតុលា និងលោកជំទាវ ឈីវ ភិរម្យ អញ្ជើញក្រុងពាលីបញ្ចុះបឋមសិលា កសាងអគារសាលាពុទ្ធិកបឋមសិក្សា ហ៊ុន ម៉ានី នៅក្នុងវត្តព្រៃច្រាប**ទេសរដ្ឋមន្ត្រី គន់ គីម បើកកិច្ចប្រជុំស្តីពីលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ ឆ្នាំ២០២៤ និងទិសដៅ ឆ្នាំ២០២៥

ឯកឧត្តម សួស យ៉ារ៉ា ជួបពិភាក្សាការងារជាមួយ តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា បានជួបពិភាក្សាការងារជាមួយនឹង លោក Sandar Umar Alam តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា ដោយបានការចូលរួមពី ឯកឧត្តម ប៉ាន សូរស័កិ្ត និងឯកឧត្តម ទី សុគន្ធ និងក្រុមការងារអនុគណៈកម្មការប្រតិបត្តិនៃគណៈកម្មការដឹកនាំ និងរៀបចំសម័យប្រជុំពេញអង្គនៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) លើកទី១១ ដោយបានពិភាក្សាអំពីការអញ្ជើញតំណាងអង្គការយូណេស្កូចូលរួមជាវាគ្មិននៅក្នុងសម័យប្រជុំពេញអង្គ IPTP លើកទី១១ ដែលសភាកម្ពុជា ធ្វើជាម្ចា ស់ផ្ទះនៅខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ និងគំនិតផ្តួចផ្តើមអំពីសន្តិភាព ដែលកម្ពុជាអាចចែករំលែកបទពិសោធជាក់ស្តែងក្នុងការកសាង និងថែរក្សាសន្តិភាពទៅកាន់ពិភពលោក។

ឯកឧត្តម សួស យ៉ារ៉ា ក៏បានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋសភាកម្ពុជា ក្នុងការលើកកម្ពស់តួនាទីរបស់យុវជនតាមរយៈការបង្កើតក្រុមសភាវ័យក្មេងជាយន្តការអចិន្ត្រៃយ៍មួយ ដែលអាចសហការជាមួយនឹងអង្គការយូណេស្កូ ក្នុងការលើកគម្រោងសហប្រតិបត្តិការជាក់ស្តែង អំពីតួនាទីយុវជននៅក្នុងដំណើរឈានចូលក្នុងបរិបទថ្មីនៃសង្គមឌីជីថល។

ភាគីទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការផ្នែកនីតិប្បញ្ញត្តិ ការចែករំលែកបទពិសោធអំពីការកសាងច្បាប់ និងការអនុវត្តច្បាប់នានា ជាពិសេសការអប់រំ វិទ្យាសាស្ត្រ វប្បធម៌ និងការអភិវឌ្ឍដោយចីរភាព ដែលអង្គការយូណេស្កូកំពុងតែធ្វើការជំរុញរបៀបវារៈនេះផងដែរ ហើយក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) ដែលជាដៃគូសហប្រតិបត្តិការជាមួយនឹងអង្គការយូណេស្កូ ក៏អាចចូលរួមក្នុងសហប្រតិបត្តិការជាមួយដៃគូពាក់ព័ន្ធ ក្នុងការលើកកម្ពស់វប្បធម៌សន្តិភាពផងដែរ៕

អត្ថបទដែលជាប់ទាក់ទង