គណៈកម្មការទី៦ នៃរដ្ឋសភា ប្រជុំផ្ទៃក្នុងដើម្បីពិនិត្យសិក្សាសេចក្តីស្នើវិសោធនកម្ម បទបញ្ជាផ្ទៃក្នុងរដ្ឋសភា
ភ្នំពេញ៖ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យសិក្សាសេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកជំទាវ ឯកឧត្តម ជាអនុប្រធាន លេខាធិការ និងសមាជិក សមាជិកាគណៈកម្មការ ព្រមទាំងមន្ត្រីជំនួយការ៕