មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះត្រួតពិនិត្យការរៀបចំសណ្ដាប់ធ្នាប់ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទំនប់អូរតេ ទំនប់លើនិងទំនប់ក្រោម ខេត្ដមណ្ឌលគិរី
ភ្នំពេញ៖ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ នៃក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសចុះត្រួតពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទំនប់អូរតេ ទំនប់លើ និងទំនប់ក្រោម ស្ថិតក្នុងស្រុកអូររាំង និងក្រុងសែនមនោរម្យ ខេត្ដមណ្ឌលគិរី នាពេលដ៏ខ្លីខាងមុខនេះ។
ឯកឧត្ដមរដ្ឋលេខាធិការបានបញ្ចាក់ថា ការដាក់ឈ្មោះទំនប់អទទាំង៣ខាងលើ៖ ទី១)ទំនប់អូរតេ ទៅជា ទំនប់អូរតេធិបតី ទី២)ទំនប់លើ ទៅជា ទំនប់សែនសុខដុម និងទី៣)ទំនប់ក្រោម ទៅជា ទំនប់សែនមនោរម្យ៕
សូមជម្រាបថា ក្រសួងធនធានទឹក និងឧតុនិយម ដោយទទួលបាននូវកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីសំណាក់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានលទ្ធភាពបង្កើតអាងទឹកទំនប់លើទំនប់ក្រោម និងទំនប់អាងអូរតេ ដែលអាចស្តុកទឹកសម្រាប់បម្រើឱ្យគ្រប់វិស័យ និងផ្គត់ផ្គង់ទឹកស្អាតបានចំនួន ១២លានម៉ែត្រត្រីគុណ ជាទឹករស់សម្រាប់បម្រើឱ្យតំបន់ប៉ូលសេដ្ឋកិច្ចទី៥ នៃភូមិភាគឦសានរបស់ប្រទេសកម្ពុជា៕