**បទវិភាគ៖តាមពិតទៅ អ្វីដែលហៅថា “ពន្ធគយស្មើគ្នា”របស់ភាគីអាមេរិកគឺឡូហ្ស៊ីកបែបចោរប្លន់**សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរបងប្អូនជនរួមជាតិខ្មែរ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្ដម កែ គឹមយ៉ាន៖ សម្តេចធិបតី បានបន្តអនុវត្តនូវនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជាអគ្គមគ្គទេសក៍ដ៏ឆ្នើមការពារបានសុខសន្តិភាព**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច គុយ សុផល និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ម៉ែន សំអន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ឃួន សុដារី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ទៀ បាញ់ និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ស ខេង និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច សាយ ឈុំ និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេចពញាចក្រី ហេង សំរិន និងសម្ដេចធម្មវិសុទ្ធវង្សា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ថ្វាយសារលិខិតថ្វាយព្រះពរ ហ្លួងម៉ែ ក្នុងឱកាសព្រះរាជពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ថ្វាយសារលិខិតថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម ហេង សួរ អញ្ជើញជូនដំណើរបងប្អូន កម្មករ-និយោជិត ប្រជាពលរដ្ឋ ធ្វើដំណើរទៅកាន់ស្រុកកំណើតតាមរយៈរថយន្តក្រុងរបស់សាលារាជធានីភ្នំពេញ ដោយមិនបង់ប្រាក់**ឯកឧត្តម ទេព អស្នារិទ្ធ ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម ទេព អស្នារិទ្ធ ផ្ញើសារលិខិតគោរពជូនពរ លោក ទេព ច័ន្ទតារា និងលោកស្រី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

ឯកឧត្តម សួស យ៉ារ៉ា ជួបពិភាក្សាការងារជាមួយនឹងឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា​ បានជួបពិភាក្សាការងារជាមួយនឹង ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ដោយមានការចូលរួមពី ឯកឧត្តម ប៉ាន សូរស័ក្តិ និងឯកឧត្តម ទី សុគន្ធ និងក្រុមការងារអនុគណៈកម្មការប្រតិបត្តិនៃគណៈកម្មការដឹកនាំ និងរៀបចំសម័យប្រជុំពេញអង្គនៃសភាអន្តរជាតិដើម្បីភាពអត់ឱន​ និងសន្តិភាព (IPTP) លើកទី១១ និងបានពិភាក្សាអំពីការអញ្ជើញ សមាជិករដ្ឋសភាតំណាងប្រជាជនចិន មកចូលរួមនៅក្នុងសម័យប្រជុំពេញអង្គ IPTP លើកទី១១ ដែលសភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ ក្រោមគំនិតផ្តួចផ្តើមអំពីសន្តិភាព ដែលកម្ពុជាអាចចែករំលែកបទពិសោធជាក់ស្តែងក្នុងការកសាង​ និងថែរក្សាសន្តិភាពទៅកាន់ពិភពលោក។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន (គណៈកម្មការទី៥) នៃរដ្ឋសភា បានកោតសរសើរ​ និងអបអរសាទរ ឯកឧត្តម Wang Wenbin ដែលជាអតីតអ្នកនាំពាក្យដ៏ចំណានរបស់ក្រសួងការបរទេសចិន និងបច្ចុប្បន្ននេះជាឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

ឯកឧត្តមប្រធានគណៈកម្មការទី៥ ក៏បានលើកឡើងអំពីទស្សនកិច្ចរបស់ លោកជំទាវ ចុង មីង (Zong Ming) អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាតំណាងប្រជាជនចិនក្រុងសៀងហៃ មកកម្ពុជា ដោយលោកជំទាវ បានអញ្ជើញទៅទស្សនាតំបន់វប្បធម៌ប្រវត្តិសាស្ត្រ ដូចជាប្រាសាទអង្គរវត្ត និងសារមន្ទីរជាតិផងដែរ។

ឯកឧត្តមប្រធានគណៈកម្មការទី៥នៃរដ្ឋសភា ក៏បានបន្តលើកឡើងអំពីកិច្ចសហប្រតិបតិ្តការដ៏ល្អរវាងប្រទេសទាំងពីរ និងរំលេចផងដែរថា ឆ្នាំ២០២៤នេះ ជាឆ្នាំផ្លាស់ប្តូរប្រជាជន​ និងប្រជាជន​ នៃប្រទេសទាំងពីរ។

ជាកិច្ចឆ្លើយតប ឯកឧត្តម ឯកអគ្គរដ្ឋទូត បានអរគុណភាគីកម្ពុជា ក៏ដូចជា​ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ដែលបានរៀបចំទទួលគណៈប្រតិភូដឹកនាំដោយ លោកជំទាវ ចុង មីង (Zong Ming) អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាតំណាងប្រជាជនចិនក្រុងសៀងហៃ យ៉ាងកក់ក្តៅ ព្រមទាំងសម្រេចបានលទ្ធផលគួរជាទីគាប់ចិត្តផងដែរ។

ទន្ទឹមនឹងនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត សង្ឃឹមថាទស្សនកិច្ចរបស់សម្តេចរដ្ឋសភាធិបតី ប្រធានរដ្ឋសភា ទៅទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន នាពេលខាងមុខ នឹងចូលរួមចំណែករឹតចំណងមិត្តភាពរវាងប្រទេស​ និងប្រជាជនទាំងពីរឱ្យកាន់ស្អិតល្មួតបន្ថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង