ឧត្តមមន្ត្រីអាស៊ានកម្ពុជា ជួបពិភាក្សាការងារជាមួយ ភារៈធារីស្តីទីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា
ភ្នំពេញ៖ នារសៀលថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការ និងជាឧត្តមមន្ត្រីអាស៊ានកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Bridgette L.Walker ភារៈធារីស្តីទីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា នៅទីស្តីការក្រសួង។
ជំនួបពិភាក្សានេះបានផ្តោតទៅលើវិស័យសហប្រតិបត្តិការដែលប្រកបដោយសក្តានុពលក្រោមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-សហរដ្ឋអាមេរិក និងអាទិភាពនានា ក្នុងនាមកម្ពុជាជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក សម្រាប់អាណត្តិ២០២៤-២០២៧។
ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈជុំវិញបញ្ហាតំបន់ និងអន្តរជាតិដែលជាផលប្រយោជន៍ និងកង្វល់រួមផងដែរ៕