ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ជេីញប្រគល់ថវិកាសមាគមមិត្តនគរបាល ជូនដល់ក្រុមគ្រួសារមន្ត្រីនគរបាល មរណភាព ចំនួន០៥នាក់
ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងប្រគល់ថវិកាសមាគមមិត្តនគរបាលជូនដល់ក្រុមគ្រួសារមន្ត្រីនគរបាល មរណភាព ចំនួន០៥នាក់ ក្នុងនោះមន្ត្រីនគរបាលមរណភាព ចំនួន០១នាក់ និវត្តន៍ជនមរណភាព ចំនួន០១នាក់ និង សហព័ន្ធ ចំនួន០១នាក់ ដែលជាមន្ត្រីតាមបណ្តាការិយាល័យជំនាញ និងអធិការដ្ឋាននគរបាលខណ្ឌ ដោយក្នុងម្នាក់ៗទទួលបានថវិកា ចំនួន៦លានរៀល សរុបថវិកា ចំនួន២៦លានរៀល ៕