**អភិបាលខេត្តបាត់ដំបង ណែនាំឱ្យអាជ្ញាធរ និងមន្ទីរជំនាញខិតខំរកដំណោះស្រាយទឹកជួយសង្គ្រោះដំណាំស្រូវរបស់ប្រជាកសិករឱ្យអស់លទ្ធភាព**រុស្ស៉ី រិះគន់ប្រធានទីភ្នាក់ងារកុមារនៃអង្គការសហប្រជាជាតិ ចំពោះការមិននិយាយពីកុមារនៅតំបន់ហ្កាហ្សា**គម្រោងចំនួន ៤២ ទៀត ក្នុងខេត្តព្រះសីហនុ ក្រោមទុនវិនិយោគ ៥៦៤ លានដុល្លារអាមេរិក ទទួលបានការលើកទឹកចិត្តពិសេស**ក្រសួងអប់រំ ប្រកាសស្វែងរកអ្នកស្ម័គ្រចិត្តជាច្រើននាក់ ក្នុងសន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជា លើកទី១**នាយឧត្តមសេនីយ៍ ឃុន សំបូរ អញ្ជើញប្រកាសក្រុមការងារ និងផ្សព្វផ្សាយការអនុវត្តលេខ០០៣ ផ.ក របស់ក្រសួងមហាផ្ទៃ ស្ដីពីការពីការចុះត្រួតពិនិត្យវត្តមានការស្នាក់នៅរបស់ជនបរទេសក្នុងប្រទេសកម្ពុជា នៅខេត្តប៉ៃលិន**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី**សប្ដាហ៍ទី២ នៃខែមករា ក្រុមការងារសហគមន៍ បន្តចុះពិនិត្យសំណើពលរដ្ឋ ក្នុងរមណីយដ្ឋានអង្គរ បាន ៦៨ករណី និងសម្រេចអនុញ្ញាតបាន ៥៨ករណី**គម្រោងវិនិយោគ និងធុរកិច្ច ៤២គម្រោងទៀត ក្នុងខេត្តព្រះសីហនុ ក្រោមទុនវិនិយោគ ៥៦៤លានដុល្លារ ទទួលបានការលើកទឹកចិត្តពិសេស**គណៈកម្មការទី៧រដ្ឋសភា អញ្ជើញទស្សនកិច្ចសាលាបឋមសិក្សា ស្វាយជ្រំ ខេត្តស្វាយរៀង**ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញផ្សព្វផ្សាយហិរញ្ញប្បទានពិសេសបន្ថែមរបស់រាជរដ្ឋាភិបាលចំនួន ៣០លានដុល្លារ ដល់បណ្តារោងម៉ាស៊ីនកិនស្រូវនៅជុំវិញខេត្តពោធិ៍សាត់, បាត់ដំបង និងបន្ទាយមានជ័យ**នាយកដ្ឋានអក្សរសម្ងាត់ក្រសួងមហាផ្ទៃ ដាក់ចេញទិសដៅការងារ ព្រមទាំងពិភាក្សារលើប្រធានបទសំខាន់ៗ ចំនួន៤ ក្នុងឆ្នាំ២០២៥**ឯកឧត្តម ឡាវ វ៉ាន់៖ ឆ្នាំម៉្សាញ់ ប្រពៃណីចិន បង្កើនបរិមាណ និងពង្រឹងគុណភាព អាហារូបករណ៍ចិន**នាយឧត្តមសេនីយ៍ មាស វិរិទ្ធ៖ ការសម្អាតចក ឬយកចកចេញពីបឹងគឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ និង App NoDrug គឺជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព**ស្នងការខេត្តស្វាយរៀង ប្រជុំបូកសរុបលទ្ធផលអនុវត្តសេចក្តីណែនាំស្តីពីការពង្រឹងបន្ថែមប្រសិទ្ធភាពការងារប៉ុស្តិ៍នគរបាលរដ្ឋបាលប្រចាំខែមករា ឆ្នាំ២០២៥**សម្តេចធិបតី សម្រេចបន្តការផ្តល់ «អត្ថប្រយោជន៍ពិសេស» ក្រោមវិសាលភាពនៃ «កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» រហូតដល់ដំណាច់ឆ្នាំ២០២៥**NATO ថាជ័យជម្នះរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែននឹងធ្វើឱ្យខូចខាត ដល់កម្លាំងដែលមិនចុះសម្រុងគ្នានៃសម្ព័ន្ធភាពយោធាដ៏ធំបំផុតរបស់ពិភពលោក**មហាសេដ្ឋី មីឆែល ប្លូមប៊ឺក ប្រកាសថា មូលនិធិរបស់លោកនឹងឈានជើងចូលផ្តល់មូលនិធិដល់ស្ថាប័នអាកាសធាតុអង្គការសហប្រជាជាតិ បន្ទាប់ពីលោកដូណាល់ ត្រាំ ប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងប៉ារីស**អ្នកការទូតកំពូលថ្មីរបស់សហរដ្ឋអាម៉េរិក លោក ម៉ាកូ រូប៊ីអូ អះអាងសាជាថ្មី អំពីការគាំទ្រឥតងាករេរបស់មហាអំណាចសហរដ្ឋអាម៉េរិកសម្រាប់អ៊ីស្រាអែល**ប្រទះឃើញកូនផ្សោតកើតថ្មី ១ក្បាល នៅអន្លង់ត្បូងខ្លា ខេត្តស្ទឹងត្រែង**លោក Donald Trump បានក្លាយជាប្រធានាធិបតីអាម៉េរិកទី៤៧ និងជាលើកទី២ ត្រូវបានគេចារក្នុងប្រវត្តិសាស្រ្តនៃប្រទេសមហាអំណាចលោកខាងលិច ដែលធ្វើឲ្យពិភពលោកកាន់តែកក្រើកជាមួយនឹងការវិលត្រលប់ជាថ្មីរបស់លោក

អាជ្ញាធរដោះលែងមនុស្ស ២៤៥នាក់ ដោយរក្សាទុកតែមេបណ្តាញប៉ុណ្ណោះ ក្នុងសំណុំរឿងប្រឆាំងគម្រោងCLV

ភ្នំពេញ៖ ការចេញមុខ និងការធ្វើសកម្មភាពប្រឆាំងដោយផ្ទាល់ទៅនឹងគម្រោងអភិវឌ្ឍតំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) បណ្តាលឱ្យមនុស្សមួយចំនួននៅក្នុងប្រទេស ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់។ ក្នុងចំណោមអ្នកទាំងនោះ អ្នកខ្លះសំណាងល្អបានរួចខ្លួនវិញដោយត្រឹមសមត្ថកិច្ចអប់រំ ខណៈអ្នកខ្លះទៀត ត្រូវបាននាំខ្លួនទៅឃុំ ដើម្បីបន្តនីតិវិធីច្បាប់។

សេចក្តីថ្លែងការណ៍មួយរបស់ក្រសួងមហាផ្ទៃ ចេញនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ បានបង្ហាញថា មានមនុស្សដល់ទៅ «១៨៨នាក់» ត្រូវឃាត់ដំណើរ និងទប់ស្កាត់ ហើយអាជ្ញាធរអប់រំណែនាំ និងបានអនុញ្ញាតឱ្យ «វិលត្រឡប់ទៅផ្ទះវិញ»។ ចំណែកមនុស្ស៥៧នាក់ផ្សេងទៀត ត្រូវបានអាជ្ញាធរឃាត់ខ្លួនសាកសួរព័ត៌មាន បន្ទាប់មកអាជ្ញាធរអប់រំណែនាំ និងតម្រូវឱ្យធ្វើកិច្ចសន្យា (បញ្ឈប់សកម្មភាព)។

ក្រសួងមហាផ្ទៃ បន្តថា «មានតែមេបណ្តាញមួយចំនួនតូចប៉ុណ្ណោះ» ដែលត្រូវបានបញ្ជូនទៅតុលាការជាមួយភស្តុតាង ដើម្បីអនុវត្តតាមច្បាប់។

ជុំវិញការរក្សាទុកមេបណ្តាញនេះ លោក ទូច សុខៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បញ្ជាក់ដូច្នេះថា៖ «មួយចំនួនទៀត មិនអាចអប់រំណែនាំបានទេ ដោយសារមានភស្តុតាងស៊ីចង្វាក់ធ្ងន់ធ្ងរ ដែលត្រូវបន្តនីតិវិធីទៅកាន់តុលាការ»។ បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងមហាផ្ទៃដដែល ភស្តុតាង ដែលអាជ្ញាធរចាប់បាន មានឧបករណ៍ សម្ភារ និងអាវុធផ្សេងៗ «ដែលអាចបង្កគ្រោះថ្នាក់ដល់ជីវិត»។

ក្រសួងមហាផ្ទៃ អះអាងថា អាជ្ញាធរ ថែមទាំងមានសារសំឡេង ដែលបញ្ជា និងញុះញង់ឱ្យប្រើហិង្សាទៀតផង។ សារសំឡេងទាំងនោះ ក៏ត្រូវបានអាជ្ញាធរយកធ្វើជាភស្តុតាង សម្រាប់ដាក់បន្ទុកលើមេបណ្តាញទាំងនោះផងដែរ។

អ្នកដែលត្រូវចាប់ខ្លួនទាំងនោះ មិនមែនគ្រាន់តែមានឈ្មោះថា ជាអ្នកតវ៉ានឹងគម្រោង CLV ប៉ុណ្ណឹងទេ ក្រសួងមហាផ្ទៃ បានហៅពួកជនទាំងនោះថា ជាក្រុមជ្រុលនិយម ដែលបន្តអនុវត្តផែនការល្មើសច្បាប់ និងធ្វើសកម្មភាពគ្រប់មធ្យោបាយ «ដើម្បីចូលកាន់កាប់រាជធានីភ្នំពេញ»។

ក្រសួងមហាផ្ទៃ ប្រកាសថា ការបរាជ័យរបស់អ្នកទាំងនោះ កើតចេញពីការអនុវត្តផែនការសន្តិសុខរបស់អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់។ កាលពីថ្ងៃទី២៩ ខែសីហា សភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR) បានចេញសេចក្តីថ្លែងការណ៍មួយ រិះគន់រាជរដ្ឋាភិបាលកម្ពុជាអំពីការចាប់ខ្លួនមនុស្ស ដែលតវ៉ារឿងគម្រោង CLV។ ស្ថាប័នបរទេស ដែលតែងរិះគន់រដ្ឋាភិបាលតាមបណ្តាប្រទេសក្នុងតំបន់អាស៊ានមួយនេះ បានចាត់ទុកការចាប់មនុស្សដែលរិះគន់គម្រោង CLV ថា ជាការវាយប្រហារលើលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

ភ្លាមៗគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឆ្លើយតបវិញតាមរយៈសេចក្តីបំភ្លឺ ដែលចេញកាលពីថ្ងៃទី២ ខែកញ្ញាថា ការចាប់ខ្លួនមនុស្សទាំងនោះ គឺផ្អែកលើភស្តុតាងជាក់ស្តែង និងមិនអាចប្រកែកបាន។ មិនអាចប្រកែកបាននូវត្រង់ថា គឺ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានសង្កត់ធ្ងន់ថា អ្នកទាំងនោះ បានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយក្នុងបំណងញុះញង់ឱ្យមហាជនធ្វើបដិវត្តពណ៌ផ្តួលរំលំរាជរដ្ឋាភិបាល ដូច្នេះ អាជ្ញាធរគ្មានជម្រើសអ្វីក្រៅពីការចាប់ខ្លួននោះទេ ដើម្បីរក្សាសន្តិសុខ និងស្ថិរភាពនៅកម្ពុជា។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានបកស្រាយបន្ថែមទៀតថា កម្ពុជា នៅតែប្រកាន់ខ្ជាប់ពហុនិយម ប្រជាធិបតេយ្យ និងការលើកកម្ពស់សិទ្ធិមនុស្ស៕

អត្ថបទដែលជាប់ទាក់ទង