**ផ្លូវជាច្រើនខ្សែនៅក្នុងស្រុកមោងឫស្សីកំពុងស្ថាបនា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្សនិងប្រជាពលរដ្ឋ**រដ្ឋមន្ត្រី ឈាង រ៉ា ណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ទីរសុខាភិបាលរាជធានី ខេត្ត បង្កើនការយកចិត្តទុកដាក់ខ្ពស់ ទៅលើការផ្តល់សេវាថែទាំសុខភាពដល់ស្រ្តី កុមារ អ្នកប្រើប្រាស់មូលនិធិសមធម៌ និងប.ស.ស.**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការបង្ក្រាបករណីកាប់ប្រហារនៅស្រុកបាទី ខេត្តតាកែវ, ជនដៃដល់៣នាក់ត្រូវបានចាប់ខ្លួន ខណៈបក្ខពួកផ្សេងទៀតបន្ដស្រាវជ្រាវ**មន្ត្រីជំនាញរកឃើញគ្រឿងក្នុងជ្រូក និងឆ្អឹងជំនីជ្រូក ពុំមានអនុលោមភាពចំនួន ៧០០គីឡូក្រាម**ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាពដើម្បីអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា**តុលាការ សម្រេចផ្តន្ទាទោស អតីតឧកញ៉ា ស្រី ស៊ីណា ៣១ឆ្នាំ និងសងសំណងដល់ជនរងគ្រោះដែលស្លាប់ និងរងរបួសជាង២លានដុល្លារ**នគរបាលឃាត់ខ្លួនយុវជនចំនួន៤នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ**ក្រសួងបរិស្ថាន ទទួលកុំព្យូទ័រពីក្រសួងប្រៃសណីយ៍សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន**ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ណែនាំឲ្យមន្ត្រីចំណុះធ្វើបច្ចុប្បន្នភាពទិន្នន័យឲ្យបានច្បាស់លាស់ទាំងក្រុមហ៊ុនសន្តិសុខឯកជន និងទិន្នន័យវគ្គបណ្តុះបណ្តាល**យុវជនពីរនាក់ ម្នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់ក្រោយដឹកដល់ពេទ្យ បន្ទាប់ពីពួកគេរពឹសដៃបំពានរាងកាយស្រីក្រមុំម្នាក់ នៅស្រុកព្រៃនប់**ទូតចិន៖ ប្រទេសចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់ប្រទេសកម្ពុជា ក្នុងការការពារសន្តិសុខជាតិ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាអំពីការរៀបចំប្រព័ន្ធឌីជីថលគ្រប់គ្រងលើកិច្ចការអនុគ្រោះទោស និងដោះលែងដោយមានលក្ខខណ្ឌនៃក្រសួងយុត្តិធម៌**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំអង្គសិក្ខាសាលា​ស្តីពី​ការកសាង​ផែនការ​ការងារ​យេនឌ័រ​ សម្រាប់​គម្រោង​ដែលទទួលហិរញ្ញប្បទាន​ពីធនាគារ​អភិវឌ្ឍន៍អាស៊ី ​(ADB)**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជួបសំណេះសំណាល និងឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២,៤០០,០០០រៀល ដល់និស្សិតដែលបានបញ្ជប់កម្មសិក្សានៅស្នងការដ្ឋាន**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ អង្គភាពនគរបាលចរាចរណ៍ផ្លូវគោក តាមបណ្តារាជធានី ខេត្ត នឹងអនុវត្តការដកហូតបណ្ណបើកបរយានយន្តគ្រប់ប្រភេទ ដែលអស់ពិន្ទុ ឬពិន្ទុសូន្យ**មន្ត្រីជំនាញកម្ពុជា ឡាវ និងវៀតណាម សន្យារួមគ្នាពង្រឹងការបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំលេីកដំបូងរបស់ក្រុមការងារទទួលបន្ទុករៀបចំ និងអនុវត្តគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល**ឯកអគ្គរដ្ឋទូតចប់អាណត្តិនៃប្រទេសឥណ្ឌា បង្ហាញសុទិដ្ឋិនិយមចំពោះទំនាក់ទំនងឥណ្ឌា-កម្ពុជា**ប.ស.ស. នៃក្រសួងការងារ បន្តប្រជុំពិភាក្សាជាមួយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកស្ដីពី “សុវត្ថិភាពរថយន្តដឹកកម្មករនិយោជិត”**ជប៉ុនគាំទ្រយុទ្ធនាការស្អាតរបស់កម្ពុជា ប្រទេសជប៉ុនបានសម្រេចផ្តល់ជូនជំនួយរថយន្តប្រមូលសំរាមចំនួន១០គ្រឿងបន្ថែមទៀត ដើម្បគាំទ្រដល់ «ភាពស្អាត» របស់កម្ពុជា

ប្រជាពលរដ្ឋចំនួនពីរភូមិ ក្នុងស្រុកសេសាន ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃភាពនៃបណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី

ភ្នំពេញ៖ ប្រជាពលរដ្ឋចំនួនពីរភូមិ មានភូមិស្រែស្រណុក និងភូមិក្របីជ្រុំ ឃុំក្បាលរមាស ស្រុកសេសាន ត្រូវបានមន្ទីររៀបចំដែនដី នគរូបនី សំណង់ និងសុរិយោដីខេត្តស្ទឹងត្រែង រៀបចំចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃភាពនៃបណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីឬបណ្ណសម្គាល់សិទ្ធកាន់កាប់អចលនវត្ថុ នាព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤នេះ។

ពិធីចែកត្រូវបានធ្វើឡើងនៅបរិវេណសាលាឃុំក្បាលរមាស ស្រុកសេសាន ក្រោមអធិបតីភាព លោកជំទាវ កុត ប៊ុនមី សមាជិការក្រុមប្រឹក្សាខេត្តស្ទឹងត្រែងនិងឯកឧត្តម សរ សុពុត្រា អភិបាលខេត្តនៃគណៈអភិបាលខេត្តនិងមានការអញ្ជើញចូលរួមពីសំណាក់មន្ទីរអង្គភាពមួយចំនួនជុំវិញខេត្ត អភិបាលស្រុកសេសាន មេឃុំ និនងប្រជាពលរដ្ឋជាច្រើននាក់។

លោក ទេព ឌីលី អនុប្រធានមន្ទីររៀបចំដែនដី នគរូបនី សំណង់ និងសុរិយោដីខេត្តស្ទឹងត្រែងបានឲ្យដឹងថាក្រុមការងារមន្ទីរបានវាស់វែងចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ សម្រាប់ភូមិស្រែស្រណុកបានចំនួន ៧០៣ក្បាលដី និងស្នើសុំចេញបណ្ណចំនួន៣៨៣ក្បាលដី ស្នើនិង១៩២គ្រួសារ ដោយឡែកភូមិក្របីជ្រុំ បានចុះវាស់វែងនិងចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធបានចំនួន៨៥៩ក្បាលដី និងស្នើរសុំចេញបណ្ណចំនួន៤៥១ក្បាលដី ស្មើនិង២២៦គ្រួសារ។

ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែងបានមានប្រសាស៍អបអរសាទរនិងមានក្តីរីករាយជាទីបំផុតចំពោះបងប្អូនប្រជាពលរដ្ឋទាំងពីរភូមិដែលទទួលបាននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅថ្ងៃនេះ។

ឯកឧត្តមថាការទទួលបានបណ្ណនេះគឺបង្ហាញពីការទទួលបាននូវសិទ្ធិស្របច្បាប់របស់បងប្អូនប្រជាពលរដ្ឋរបស់យើង ហើយបណ្ណនេះដែរក៏មិនត្រឹមតែបង្ហាញពីកាន់កាប់ទ្រព្យឬមរតកប្រកបដោយស្របច្បាប់ពិតប្រាកដរបស់ពុកម៉ែបងប្អូនយើងទេ តែក៏ជាផ្នែកមួយនៃឈានទៅបញ្ជប់ការទំនាស់ដីធ្លីរវាងឪពុក កូន បងប្អូន ដែលបែងចែកទ្រព្យគ្នាមិនច្បាស់ផងដែរ។

ឯកឧត្តម អភិបាលខេត្តស្ទឹងត្រែងបានបន្តថា អ្នកដែលមានឈ្មោះនៅក្នុងបណ្ណនេះគឺជាម្ចាស់អចនទ្រព្យ ហើយមានសិទ្ធិបែងចែកជាបន្តបន្ទាប់ទៀតទៅកាន់អ្នកដែលគាត់សម្រេចចង់បែងចែក។ ការសម្រេចបានជោគជ័យក្នុងការចេញបណ្ណសម្គាល់ម្ចាស់អចលនវត្ថុនាពេលនេះគឺជាសមិទ្ធផលមួយដែលមិនអាចកាត់ផ្តាច់ពីការចូលរួមពីភាគីពាក់ព័ន្ធ មានអាជ្ញាធរស្រុក អាជ្ញាធរឃុំ និងការសហការពីបងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នា ហើយសមិទ្ធផលនេះក៏ជាសមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលជាច្រើដែលយើងទទួលបានស្ថិតក្រោមមាគាសន្តិភាព ស្ថេរភាពនយោបាយ និងសណ្តាប់ធ្នាប់សាធារណៈបានល្អប្រសើ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា មានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង