**ទីប្រឹក្សាសន្តិសុខជាតិអាមេរិក ថារដ្ឋបាលប្រធានាធិបតី ចូ បៃដិន កំពុងមានការព្រួយបារម្ភថាអ៉ីរ៉ង់ដែលកំពុង យចុះឥទ្ធិពល អាចនឹងផលិតអាវុធនុយក្លេអ៊ែរ**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ សិស្សានុសិស្សត្រូវជៀសឆ្ងាយពីគ្រឿងញៀន បងតូច បងធំ និងអំពើអបាយមុខផ្សេងៗ ដោយត្រូវប្រកាន់ខ្ជាប់នូវវិន័យ និងទម្លាប់ល្អៗ**ប្រធានាធិបតី ហ្សេលេនស្គី៖ សមាជិកភាពអ៊ុយក្រែន នៅ NATO គឺអាចទៅរួច ប៉ុន្តែទីក្រុងកៀវត្រូវបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តថែមទៀត**បក្សប្រឆាំងធំជាងគេនៅកូរ៉េខាងត្បូង គំរាមបោះឆ្នោតដកតំណែង ប្រធានាធិបតីស្តីទី Han Duck-soo**វិទ្យាស្ថានជាតិការងាររៀបចំវគ្គសុក្រឹតការ ស្តីពី “ច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គមដល់អធិការការងារ”**កម្ពុជា ទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង ៥លាននាក់ ក្នុងរយៈពេល ១១ខែឆ្នាំ២០២៤នេះ**យោធាហ្វីលីពីន មានផែនការទិញប្រព័ន្ធមីស៉ីលរបស់អាមេរិក Typhon ដើម្បីយកមកការពារផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន**មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ ដើម្បីធានានូវការអភវិឌ្ឍទីផ្សារការងារ ប្រកបដោយប្រសិទ្ធភាព ការកសាងសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ត្រូវបានចាត់ទុកជាកិច្ចការអាទិភាព**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ ការងារកៅស៊ូ ត្រូវពិចារណាគិតគូរឱ្យវែងឆ្ងាយ មានភាពម្ចាស់ការ មានអំណាចទៅលើទីផ្សារ និងទាក់ទាញការវិនិយោគលើការកែច្នៃផលិតផលសម្រេចឱ្យមានភាពរឹងមាំ**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ ប្រជុំបូកសរុបសភាពការណ៍ និង លទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែធ្នូ ឆ្នាំ២០២៤ និងទិសដៅអនុវត្តការងារបន្ត**ក្រុមប្រឹក្សាខេត្តកណ្តាល បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់លើកទី១ អាណត្តិទី៤ នៅក្រុងតាខ្មៅ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋនៅមូលដ្ឋាន**ឯកឧត្តម អឿង ចន្ថា៖ ក្រសួងធនធានទឹក កំពុងជួយលើការងារផ្តល់ព័ត៌មានកសិឧតុនិយម និងការបណ្តុះបណ្តាលផ្នែកឧតុនិយម ដើម្បីជួយពង្រឹងដល់វិស័យកសិកម្ម**ភ្នំតែបានក្លាយជាភ្នំមាស ផលិតផលតែបែបច្នៃប្រឌិតថ្មីរបស់ប្រទេសចិនគួរអោយចាប់អារម្មណ៍**មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ(CFRD)តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់អំណោយកង់២០០០និងកាតាប១២០០០បានលើកទឹកចិត្ដបន្ថែមទៀតដល់ការសិក្សារបស់សិស្សនៅសាលាបឋមសិក្សាបល្ល័ង្កខាងលិច ——**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ៤គោលដៅ នៅតំបន់ព្រៃឡង់**កម្ពុជានិងប្រទេសជិតខាងមួយចំនួនទប់ស្កាត់ និងហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលHTPs**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៤ ដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**រដ្ឋមន្ត្រីការបរទេសតួកគី ជួបជាមួយមេដឹកនាំក្រុម HTS នៅទីក្រុងដាម៉ាស ក្រោយការដួលរលំរបប លោក Bashar al-Assad**គណៈប្រតិភូ​អារ៉ាប៊ីសាអូឌីត​ជួប​មេដឹកនាំ​ស៊ីរី​ថ្មី នៅ​ក្រុង​ដាម៉ាស

លោកជំទាវ ឡោក ខេង៖ ប្រព័ន្ធសុខាភិបាលនៅកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំងជាមួយនឹងការកើនឡើងនៃការប្រើប្រាស់សេវាវេជ្ជសាស្រ្ត និងការថែទាំសុខភាពដោយប្រជាជន

ភ្នំពេញ៖ លោកជំទាវ ឡោក​ ខេង ប្រធានគណៈកម្មការទី៨នៃរដ្ឋសភា បានលើកឡើងដូច្នេះ នៅក្នុងវេទិកាសមាជិកសភាអាស៊ីប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល លើកទី៨។ លោកជំទាវបានបន្តថា ការរីកចម្រើនទាំងនេះគឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងនីតិកាលនៃរដ្ឋសភាកន្លងមកតាមរយៈការអនុវត្តយុទ្ធសាស្រ្ត និងផែនការអភិវឌ្ឍន៍ជាតិ ប្រកបដោយនិរន្តរភាព គោលដៅអភិវឌ្ឍន៍ (SDGs) ២០៣០​ និងយុទ្ធសាស្រ្តសុខាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនដោយផ្តោតលើការពង្រឹងការអភិវឌ្ឍវិស័យសុខាភិបាល និងប្រព័ន្ធគាំពារសង្គម។ ជាពិសេស រដ្ឋាភិបាលកម្ពុជាបានផ្តល់អាទិភាពដល់ការវិនិយោគលើសុខភាពមនុស្ស និងការអភិវឌ្ឍធនធាន ដោយបានពង្រីកសាលាពេទ្យ,​ មហាវិទ្យាល័យគិលានុបដ្ឋាយិកា និងកម្មវិធីសុខភាពសម្ព័ន្ធមិត្ត ព្រមទាំងបាននឹងកំពុងអនុវត្តកម្មវិធីអាហារូបករណ៍ដើម្បីគាំទ្រការអប់រំអ្នកជំនាញផ្នែកថែទាំសុខភាពផងដែរ។

នៅក្នុងនីតិកាលទី៧នៃរដ្ឋសភា រាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប្តេជ្ញាចិត្តយ៉ាងខ្លាំងក្នុងការបន្តបេសកកម្មនេះ ដោយជំរុញលើកកម្ពស់ពង្រឹងវិស័យសុខាភិបាល និងប្រព័ន្ធការពារសុខភាពសង្គម ដោយពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល ក្រោមពាក្យស្លោកថា “មិនទុកឱ្យពលរដ្ឋណាម្នាក់មិនទទួលបានសេវាថែទាំសុខភាពនោះទេ”។

គួរបញ្ជាក់ផងដែរថា នារសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤នេះ លោកជំទាវ ឡោក ខេង បានចូលរួមនៅក្នុងកិច្ចពិភាក្សាស្តីពី “ការបង្កើតធនធានមនុស្សសុខាភិបាលនាពេលអនាគតសម្រាប់តំបន់ប៉ាស៊ីហ្វិកខាងលិច” និងចូលរួមកិច្ចពិភាក្សាជាក្រុមជាមួយសមាជិក សមាជិកាសភា ប្រមាណ១៣ប្រទេស ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក លើប្រធានបទទី១ “បទពិសោធសភាក្នុងការកំណែទម្រង់ប្រព័ន្ធសុខាភិបាល” និងប្រធានបទទី២ “ការចូលរួមរបស់សហគមន៍​ និងធនធានមនុស្សសុខាភិបាល”។

ថ្លែងនៅក្នុងកិច្ចពិភាក្សា លោកជំទាវ ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី (គណៈកម្មការទី៨) នៃរដ្ឋសភា​ បានសង្កត់ធ្ងន់ផងដែរថា កម្ពុជាត្រូវការជំនួយហិរញ្ញវត្ថុដើម្បីពង្រីកការបណ្តុះបណ្តាលកម្មវិធី, កែលម្អហេដ្ឋារចនាសម្ព័ន្ធសុខភាព, ការគាំទ្រក្នុងការផ្តល់ឧបករណ៍សម្ភារៈវេជ្ជសាស្រ្ត។ ដូច្នេះ ការពង្រឹងភាពជាដៃគូក្នុងការផ្លាស់ប្តូរចំណេះដឹង បង្កើនសមត្ថភាព និងបង្កើនល្បឿនប្រព័ន្ធសុខភាពឌីជីថល គឺជារឿងចាំបាច់ ៕

អត្ថបទដែលជាប់ទាក់ទង